ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួបអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន
នាយកដ្ឋានព័ត៌មាន(១)
608
50

នៅព្រឹក​ថ្ងៃទី២៥ ខែមិថុនា ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង ការ​ពារ​ជាតិ បាន​ទ​ទួល​ជួប​ពិភាក្សា ការ​ងារ​ជាមួយ ឯកឧត្ត​ម ហៃ ឌី ស៊ី តូ កូ ជី អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ ជ​ប៉ុន ទ​ទួល​ប​ន្ទុក​កិច្ច​ការអន្ត​រ​ជាតិ ។

នៅក្នុង​ជំនួប​ស​ន្ទ​នាជាមួយ អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន នាឪកាស​នោះ ឯកឧត្ត​ម នាង ផាត ក្នុង​នាមអោយឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ បាន​សំដែង​ការ​ស្វាគ​ម​ន៍ ចំពោះឯកឧត្ត​ម តូ កូ ជី ដែល​បានអញ្ជើញ​ម​ក​ទ​ស្ស​នៈកិច្ច និង ធ្វើការ​ងារ​នៅ ក​ម្ពុជា ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង ជ​ប៉ុន និង ក​ម្ពុជា ពីមួយ​ថ្ងៃ ទៅមួយ​ថ្ងៃ កាន់តែមាន​ការ​រីក​ចំរើន ។ ឯកឧត្ត​ម នាង ផាត បាន​ចាត់ទុក​វ​ត្ត​មាន រ​ប​ស់គ​ណៈប្រ​តិភូ ជ​ប៉ុន​នៅក​ម្ពុជានាពេល​នេះ បាន​ប​ង្ហាញអោយ​ឃើញ​ពីទំនាក់ទំន​ង​កាន់តែល្អ រ​វាង​ជ​ប៉ុន និង ក​ម្ពុជា ជាពិសេស​កិច្ច​ស​ហ ប្រ​តិប​ត្តិការ ខាង​ផ្នែក​យោធា រ​វាង​ប្រ​ទេស​ទាំង​ពីរ ។ ឯកឧត្ត​ម បាន​ស​ង្ក​ត់ធ្ង​ន់ថា ជ​ប៉ុន បាន​ជួយ​ដ​ល់ ក​ម្ពុជាគ្រ​ប់កាលៈទេសៈ តាំង​ពីពេល​មុនៗ រ​ហូត​ដ​ល់ប​ច្ចុប្ប​ន្ន ទោះបីជួប​ការ​លំបាក​ផ្នែក​សេដ្ឋ​កិច្ច ន​យោបាយ​យ៉ាង​ណាក៏ដោយ ។

នៅក្នុង​ជំនួប​នោះឯកឧត្ត​ម តូ កូ ជី អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន បាន​លើក​ឡើង​នូវ​ទ​ស្ស​នៈ មួយ​ចំនួន ក្នុង​ការ​ព​ង្រឹង​ស​ន្តិសុខ ក្នុង​តំប​ន់ និង ការ​ចូល​រួម​ទ​ប់ស្កាត់គ្រោះម​ហ​ន្ត​រាយ និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង ជ​ប៉ុន និង អាស៊ាន ដែល​មាន​សារៈសំខាន់ សំរាប់តំប​ន់។ នៅក្នុង​ជំនួប ពិភាក្សានោះ ឯកឧត្ត​ម នាង ផាត បាន​សំដែង​ការ​គាំទ្រ​ចំពោះយុទ្ធ​សាស្រ្ត​ជ​ប៉ុន ដើម្បីព​ង្រឹង​ស​ន្តិសុខ នៅក្នុង​តំប​ន់ ក្នុង​នោះមាន​ស​ន្តិសុខ ដែន​ស​មុទ្រ និង ស​ន្តិសុខ​មិន​ប្រ​ពៃណី ដែល​ជាប់ទាក់ទ​ង​ទៅនឹង គ្រោះម​ហ​ន្ត​រាយ ។ ឯកឧត្ត​ម នាង ផាត បាន​លើក​ឡើង​ពីប​ញ្ហាប្រ​ឈ​ម​រ​ប​ស់អាស៊ាន ដែល​នៅចុង ឆ្នាំ២០១៥ នេះ អាស៊ាន បាន​ខិត​ខំប្រឹង​ប្រែង ធ្វើយ៉ាង​ណា ដើម្បីអោយ​សំរេច​បាន នូវ​ស​ហ​គ​ម​ន៍ អាស៊ាន​តែមួយ នៅក្នុង​ឆ្នាំ២១០៥ ។ តាម​រ​យៈជំនួប​នោះដែរ ឯកឧត្ត​ម តូ កូ ជី ក៏បាន ប្រ​គ​ល់លិខិត អញ្ជើញ​ដ​ល់ ឯកឧត្ត​ម នាង ផាត ដើម្បីទៅចូល​រួម ក្នុង​កិច្ច​ប្រ​ជុំថ្នាក់អនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ នៅប្រ​ទេស​ជ​ប៉ុន ចាប់ពីថ្ងៃទី៦ ដ​ល់ថ្ងៃទី៨ ខែក​ញ្ញា ឆ្នាំ២០១៥ ខាង​មុខ​នេះ ។ ក្នុង​ជំនួប​នោះដែរ ភាគីទាំង​ពីរ ក៏បាន​លើក​ឡើង​ពីការ​ប​ន្ត​ព​ង្រឹង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ ក​ង​ទ័ព​ទាំង​ពីរ អោយ​បាន​កាន់តែប្រ​សើរ ដោយ​ក្នុង​នោះ ឯកឧត្ត​មអនុរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិជ​ប៉ុន ក៏បាន​លើក​ឡើង​ពីការ​ជួយ ព​ង្រឹង​ស​ម​ត្ថ​ភាព​ដ​ល់ ខ.ភ.ម លើមុខ​ជំនាញ​ផ្សេងៗ មួយ​ចំនួន សំរាប់ពេល​ខាង​មុខ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ