ព័ត៌មាន

សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ អនុញ្ញាត​ឱ្យ ​ប្រធានការិយា​ល័យ​អនុព័ន្ធ​យោធា​ អម​ស្ថាន​ទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​ សម្ដែង​ការ​គួរ​សម​ និង​ជម្រា​ប​លា ​
នាយកដ្ឋានព័ត៌មាន(៣)
278
2573 សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ អនុញ្ញាត​ឱ្យ ​ប្រធានការិយា​ល័យ​អនុព័ន្ធ​យោធា​ អម​ស្ថាន​ទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​ សម្ដែង​ការ​គួរ​សម​ និង​ជម្រា​ប​លា ​

        នៅ​រសៀល​ថ្ងៃទី​១​០ ខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ​ សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ បាន​អនុញ្ញាត​ឱ្យ ​លោក​វរសេនីយ៍ឯក​ពិសេស ​លី ​ជីង​ហ្វឹង​ (​LI JINGFENG) ប្រធានការិយា​ល័យ​អនុព័ន្ធ​យោធា​ អម​ស្ថាន​ទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ ចូល​ជួប​ សម្ដែង​ការ​គួរ​សម​  និង​ជម្រា​ប​លា ​ក្នុង​ឱកាស​ដែល​រូប​លោក​ ត្រូវ​បញ្ចប់​អាណត្តិ​កា​រទូត​យោធា​នៅ​កម្ពុ​ជា នៅ​បន្ទប់​សវនាការ​របស់​សម្ដេច​ពិជ័យ​សេនា ​នា​អាគារ​មិត្តភាព​ នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រុងភ្នំ​ពេញ​។ ​

​លោក​វរសេនីយ៍ឯក​ពិសេស ​លី ​ជីង​ហ្វឹង​ (​LI JINGFENG) ប្រធានការិយា​ល័យ​អនុព័ន្ធ​យោធា​ អម​ស្ថាន​ទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​  ​ ត្រូវ​បញ្ចប់​អាណត្តិ​កា​រទូត​យោធា​នៅ​កម្ពុ​ជា


        ក្នុង​ឱកាស​នោះ ​លោក​វរសេនីយ៍​ឯក​ពិសេស​ LI​ JI​NGFENG ​បាន​គួស​បញ្ជាក់​ជូន​សម្តេច​ពិជ័យ​ថា​៖ រយៈ​ពេល​នៃ​ការ​បំពេញ​បេសក​កម្ម​កាទូត​យោធា​នៅ​កម្ពុជា​ លោក​មាន​ការ​ចាប់​អារម្មណ៍ ​និង​ស្រឡាញ់​ចំពោះ​វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា ​និង​ភាព​រួសរាយ​រាក់​ទាក់​របស់​ប្រជាជន​កម្ពុជា​។ អនុព័ន្ធ​យោធា​ចិន​ លោក​វរសេនីយ៍​ឯក​ពិសេស ​លី ជីងហ្វឹង ដែល​បញ្ចប់​អាណត្តិ ​ក៍​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​ពិជ័​យសេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដា​ប់ថ្នាក់​ គ្រប់​ស្ថាប័ន្ត​ អង្គភាព​ក្នុង​កងយោធ​ពលខេមរ​ភូមិន្ទ ​ដែល​ក្នុ​ង​អាណត្តិ​ការ​ទូត​យោធា​របស់​លោក​នៅ​កម្ពុជា​ តែង​បាន​ជួយ​គាំទ្រ​ និង​បង្ក​លក្ខណៈ​ដល់​កា​របំពេញ​បេសក​កម្ម​ការ​ទូត​យោធា​របស់​លោក​ ទទួល​បាន​ជោគ​ជ័យ​ ជា​ពិសេស​ការ​សម្រប​សម្រួល​ផ្តល់​លទ្ធភាព​លើ​កិច្ច​សហការ​នានា​ ជា​មួយ​បណ្តា​ស្ថាប័ន​ កង​ឯកភាព​ ចំណុះ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​លើក​គ្រប់​វិស័យ​ ។ ទន្ទឹម​គ្នា​នេះ​ លោក​ក៏​បានស​ម្តែង​នូវ​កា​រគោរព​កោត​សរសើរ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែលបា​ន​និង​កំពុង​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ​-១៩ ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ស្រប​ទៅ​តាម​ដំណាក់​កាល​វិវត្ត​នៃ​សភាព​ការ​ណ៍ និង​បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​ចូល​រួម​ចំ​ណែក​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ក្នុង​កិច្ច​ការ​ដ៏​មាន​សារៈ​សំខាន់​ចាំ​បាច់​ចំពោះ​មុខ​នេះ​​។

 សម្តេច​ពិជ័​យសេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជា​តិ 


         ជា​ការ​ឆ្លើយ​តប​ សម្តេច​ពិជ័​យសេនា​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បក្ស ​រដ្ឋាភិបាល​ និង​កង​ទ័ព​រំដោះ​ប្រជា​ជ​នចិន​ ពិសេស​តាម​រយៈ​ លោក​វរសេនីយ៍​ឯក​ពិសេស​ លី​ ជីង​ហ្វឹ​ង ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែងបំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុ​ជា​ ប្រកប​ដោយ​ជោគ​ជ័យ​ ក្នុង​អាណត្តិ​ការ​ងារ​កន្លង​មក​ ដោយ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជា​ទីមោទនៈ ​និង​ពិត​ជា​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ដល់​ការ​រឹត​ចំណង​មិត្តភាព ​និង​ទំនាក់​ទំនង​រវាង​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​យោធា ​និង​យោធា​។ ​សម្តេច ​ក៏​បាន​យក​ឱកាស​នេះ​សម្តែង​នូវ​ការ​អរគុណ​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ​ ចំពោះ​មិត្ត​ចិន​ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​​ការ​កសាង​ស្តា​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ​ពិសេស​ជាង​នេះ​ គឺ​កា​រផ្ដ​ល់​នូវ​ជំនួយ​ដ៏​ចាំបា​ច់​និង​មាន​សារៈ​សំខាន់​ ទាន់​ពេ​លវេលា​បំផុត​ នៅ​វ៉ាក់​សាំង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​បំផុត​កូវីដ​១៩ ​ដល់​កម្ពុជា​មុន​គេប​ង្អស់ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ម​កនេះ​​។ នឹង​ជំនួយ​លើការ​អភិវឌ្ឍធន​ធាន​មនុស្ស​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល ​និង​យោធា ​ហើយ​ដែល​ជំនួយ​ក្នុ​ងវិស័យ​នេះ​ ក៏​បាន​បន្ត​មក​ដល់​សព្វ​ថ្ងៃនេះ​ផង​ដែរ​។ 

        លោក​វរសេនីយ៍​ឯក​ពិសេស ​លី ​ជីង​ហ្វឹង​ ក៍​បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​សេនា​ផង​ដែរ​ថា​៖ បន្ទាប់​ពី​រូប​លោក​បញ្ចប់​អាណត្តិ​ការ​ទូត​យោធា​នៅ​កម្ពុជា ​ប្រមុខ​ការពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន​ ក៏​នឹង​ចាត់​បញ្ជូន​បេសក​កម្ម​ការ​ទូត​យោធា​ថ្មី​ ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​និង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​។ សម្ដេ​ច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​ជូនព​រ​សព្វសាធុការ​ចំពោះ​​ លោក​វីរសេនីយ៍​ឯក​​ពិសេស​ លី​ ជីង​ហ្វឹង​ ក្រោយ​ពេល​បញ្ចប់​អាណត្តិ​ការ​ទូត​យោធា​នៅ​កម្ពុជា​ វិល​ទៅ​កាន់​មាតុ​ប្រទេស​ខ្លួន​វិញ​សូម​​ជួប​តែ​សំណាង​ល្អ ​ទទួល​ភារកិច្ច​ថ្មី ​ប្រកប​ដោយ​ជោគ​ជ័យ​គ្រប់​ពេល​វេលា​ជូន​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ