អនុវត្តតាមពិធីសារកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ប្រតិភូស្នងការព័ត៌មានវិទ្យា កងទ័ពប្រជាជន វៀតណាម ដឹកនាំដោយលោក វរៈសេនីយ៍ឯក ហ្វាម វៀតជុង អនុប្រធានស្នងការព័ត៌មានវិទ្យា កងទ័ពប្រជាជនវៀតណាម បានដឹកនាំគណៈប្រតិភូ មកទស្សនៈកិច្ចនៅកម្ពុជា និង បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ មេង សុត្ថារិទ្ធ នាយករដង នាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ ប្រតិភូស្នងការព័ត៌មានវិទ្យា កងទ័ពប្រជាជនវៀតណាម នាឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទៅ មេង សុត្ថារិទ្ធ ក្នុងនាមអោយ ឯកឧត្តមនាយក បានសំដែង ការស្វាគមន៍ចំពោះ គណៈប្រតិភូស្នងការព័ត៌មានវិទ្យា នៃកងទ័ពប្រជាជនវៀតណាម ដែលបាន អញ្ជើញមក បំពេញទស្សនៈកិច្ចនៅកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រិតចំណង សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផ្នែកជំនាញ ព័ត៌មានវិទ្យា នៃកងទ័ពទាំងពីរ អោយកាន់តែប្រសើរឡើងថែមទៀត ។ មានមតិឆ្លើយតបវិញ លោកវរៈសេនីយ៍ឯក ហ្វាម វៀតជុង បានមានប្រសាសន៍ថា៖ គោលបំណងនៃដំណើរទស្សនៈកិច្ច របស់ប្រតិភួស្នងការព័ត៌មាន កងទ័ព ប្រជាជនវៀតណាម នៅកម្ពុជានាពេលនេះ គឺដើម្បីរួមសហការជាមួយ កងយោធពលខេមរភូមិន្ទ ដើម្បីជួយគ្នាទៅវិញទៅមក លើវិស័យព័ត៌មានវិទ្យា ។ លោកវរៈសេនីយ៍ឯក ប្រធានប្រតិភូ ក៏បានជំរាបជូន ដល់នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិកម្ពុជា អំពីការរីកចម្រើននាពេល បច្ចុប្បន្ន លើវិស័យរបស់ កងទ័ពប្រជាជនវៀតណាម ហើយក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជានេះ ប្រតិភូចង់ស្វែងយល់ ពីការរីកចម្រើនផ្នែកព័ត៌មាន របស់ កងយោធពលខេមរភូមិន្ទ ។ នៅក្នុងជំនួប ពិភាក្សាលើការងារជំនាញ ព័ត៌មានវិទ្យានា ឪកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ មេង សុត្ថារិទ្ធ បានចាត់ទុកដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូនៅកម្ពុជា គឺបានស្តែងចេញអោយឃើញនូវ ការផ្សារភ្ជាប់ ទំនាក់ទំនង សាមគ្គីភាព-មិត្តភាព រវាងកងទ័ពទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលនៅតែមានទំនាក់ទំនង ស្អិតរមួត ជាមួយគ្នា និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជានិច្ច ។ ឆ្លៀតឪកាសនោះដែរ ឯកឧត្តម មេង សុត្ថារិទ្ធ ក៏បានជំរាបជូន ដល់ប្រតិភូ ស្នងការព័ត៌មានវិទ្យា កងទ័ពប្រជាជន វៀតណាម អំពីសភាការណ៍វិវត្តន៍រីកចំរើន នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ការទូត ដែលកំពុងមានការវិវត្តន៍រីកចម្រើន ទៅមុខយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានជំរាបជូនប្រតិភូ អំពីការ អនុវត្តនភារកិច្ច ជំនាញរបស់ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ និងជំនាញបញ្ជូនសារនៅទូទាំង កងយោធ ពលខេមរភូមិន្ទ ដែលក្នុងការអនុវត្តន៍ ភារកិច្ចជំនាញនេះ កងយោធពលខេមរភូមិន្ទ ក៏បានទទួលការ ជួយឧបត្ថម្ភជាច្រើន ពីមិត្តវៀតណាម លើការផ្តល់ឧបករណ៍សំភារៈផ្នែកព័ត៌មានវិទ្យា សំភារៈបញ្ជូនសារ រួមទាំងការបណ្តុះបណ្តាលធនធាន មនុស្សផងដែរ ។ ឯកឧត្តម បានបញ្ជាក់អោយ ដឹងថា ក្នុងរយៈពេលកន្លងមក កងទ័ពប្រជាជន វៀតណាម បានជួយបណ្តុះបណ្តាលជំនាញ បញ្ជូនសារ ដល់ កងយោធពលខេមរភូមិន្ទ ចំនួន ៤៣០នាក់នៅវៀតណាម ហើយបានត្រលប់មក កម្ពុជាវិញចំនួន ៣៨៩នាក់ ហើយនៅសល់មួយចំនួន កំពុងសិក្សាជំនាញនៅទីនោះ ។
តាមរយៈជំនួនពិភាក្សាការងារនោះ ឯកឧត្តម មេង សុត្ថារិទ្ធ ក៏បានស្នើសុំដល់គណៈប្រតិភូ អោយបន្តជួយដល់ កងយោធពលខេមរភូមិន្ទ លើជំនាញ ព័ត៌មានវិទ្យា ព្រមទាំងការ បណ្តុះបណ្តាលធនធានមនុស្សដល់ កងយោធពលខេមរភូមិន្ទ បន្តទៀត ។
នៅក្នុងឪកាសនោះដែរ ភាគីទាំងពីរក៏បានធ្វើការពិភាក្សា ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមកលើជំនាញ ព័ត៌មានវិទ្យា ដើម្បីរួមសហការគ្នា លើកកម្ពស់ មុខជំនាញនេះ អោយកាន់តែមានការរីកចំរើនបន្ថែមទៀត ។
នាពេលនោះដែរ លោកវរៈសេនីយ៍ឯក ហ្វាម វៀតដុង ក៏បានអញ្ជើញទៅទស្សនា ប៉ុស្តិ៍កណ្តាលរបស់នាយកដ្ឋានបញ្ជូនសារ ដែលប៉ុស្តិ៍កណ្តាលនេះ ជាបណ្តាញចែកចាញការប្រើប្រាស់ ទូរស័ព្ទនៅក្នុងក្រសួងការពារជាតិ និងភ្ជាប់ជាមួយបណ្តាញផ្សេងៗទៀត ដែលទំនាក់ទំនងជាមួយ និង ផ្នែកព័ត៌មានវិទ្យាផងដែរ ៕