ព័ត៌មាន

កង​ទ័ព​ជើង​គោក​ចេញ​សេចក្ដី​ណែនាំ​ដល់​យោធិន​ ស្តី​ពី​ការ​អនុវត្ត​វិធាន​ការ​ប្រមូល​ពន្ធ ​និង​ប្ដូរ​ចង្កូត​ពី​ស្ដាំ​មក​ឆ្វេង​លើ​រថយន្ត​គ្រប់​ប្រភេទ​ ដែល​កំពុង​ប្រើ​ប្រាស់​ស្លាក​លេខ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ (ខ.ម)​
នាយកដ្ឋានព័ត៌មាន(៣)
524
2595 កង​ទ័ព​ជើង​គោក​ចេញ​សេចក្ដី​ណែនាំ​ដល់​យោធិន​ ស្តី​ពី​ការ​អនុវត្ត​វិធាន​ការ​ប្រមូល​ពន្ធ ​និង​ប្ដូរ​ចង្កូត​ពី​ស្ដាំ​មក​ឆ្វេង​លើ​រថយន្ត​គ្រប់​ប្រភេទ​ ដែល​កំពុង​ប្រើ​ប្រាស់​ស្លាក​លេខ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ (ខ.ម)

       គណៈ​កម្មការ​ពង្រឹង​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេក​ទេស​ កង​ទ័ព​ជើង​គោក​ ព្រឹក​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២១ ​បាន​ប្រជុំ​ធ្វើ​សេចក្ដី​ណែនាំ​ស្តី​ពី​ ការ​អនុវត្ត​វិធា​ន​ការ​ប្រមូល​ពន្ធ ​និង​ប្ដូរ​ចង្កូ​ត​ពី​ស្ដាំ​មក​ឆ្វេង​លើ​រថយន្ត​គ្រប់​ប្រភេទ ​ដែល​កំពុង​ប្រើ​ប្រាស់​ស្លាក​លេខ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ (ខ.ម) ​ក្រោម​វត្តមាន ​ឧត្តម​សេនីយ៍​ឯក​ សួន​ ខាំ​ឡ ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​នាយ​ទាហាន​ ជំនាញ​កង​ទ័ព​ជើង​គោក​មួយ​ចំនួន​ទៀត​។ 

       ឧត្តម​សេនីយ៍​ឯក​ សួន​ ខាំឡ ​បាន​មាន​ប្រសាសន៍​ថា៖​ សេចក្ដី​ណែនាំ​នេះ​ គឺ​មាន​គោល​បំណង​អោយ​យោធិន​បាន​យល់​ពី​និតិវិធី​បង់​ពន្ធ​ជូន​រដ្ឋ ​និង​ការ​ធ្វើ​តារាង​គ្រប់​គ្រង​គ្រឿង​បំពាក់ ​សម្ភាៈ​បច្ចេក​ទេស​អោយ​មាន​ ការ​ឯកភាព​គ្នា​នៅ​ទូទាំង​កង​ទ័ព​ជើង​គោក​ ដើម្បី​ងាយ​ស្រួល​គ្រ​ប់​គ្រង​ និង​ធ្វើ​ជា​សេនា​ធិការ​ ជូន​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។ សូម​បញ្ជាក់​ថា៖​ នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​ក​ងទ័ព​ជើង​គោក​ ស្តី​ពី​ការ​អនុវត្ត​វិធាន​ការ​ប្រមូល​ពន្ធ ​និង​ប្ដូរ​ចង្កូត​ពី​ស្ដាំ​មក​ឆ្វេង​លើ​រថយន្ត​គ្រប់​ប្រភេទ​ ដែល​កំពុង​ប្រើប្រាស់​ស្លាក​លេខ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​(ខ.ម) ​កង​ទ័ព​ជើង​គោក​បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័ន ​កង​ឯក​ភាព​ពាក់​ព័ន្ធ​ត្រូវ​អនុវត្ត​ ឱ្យ​បាន​ល្អ​ប្រសើរ​ និង​ម៉ឺង​មាត់​ចំពោះ​វិធាន​ការ​រាជ​រដ្ឋាភិបាល ​ស្ដី​អំពី​ការ​ប្រមូល​ពន្ធ​​​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​រថយន្ត​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២០២១​ ជា​លើក​ចុង​ក្រោយ​ ចំពោះរថយន្ត​ឯកជន​ ដែល​ពាក់​ស្លាក​លេខ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ (ខ.ម)​ ដើម្បី​ឱ្យ​ម្ចាស់​បំពេញ​កាតព្វ​កិច្ច​ពន្ធ ​និង​អាករ​នាំ​ចូល​ស្រប​ច្បាប់​ និង​បទ​បញ្ញាត្តិ​ស្តី​ពី​គយ​​។​ ការ​អនុវត្ត​ការ​ប្តូរ​ចង្កូត​ពី​ស្ដាំ​មក​ឆ្វេង​ ឱ្យ​បាន​ទាន់​ពេល​វេលា​កំណត់​។ ​ដោយ​លែក​​ចំពោះ ​ការ​ចុះ​បញ្ជី​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ស្លាក​លេខ ​ខ.ម​ អាច​ដំណើរ​ការ​បាន​ចំពោះ​រថយន្ត​ដូច​ខាង​ក្រោម​៖​

      -​ រថយន្ត​ដែល​រដ្ឋ​បំពាក់​

      - រថយន្ត​ដែល​ទទួល​បាន​ពី​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​

      - រថយន្ត​ដែល​ជា​អំណោយ​ពី​សប្បុរស​ជន​ ដែល​បាន​បំពេញ​កាតព្វ​កិច្ច​ពន្ធ​រួច​រាល់​

      - រថយន្ត​កម្ម​សិទ្ធ​របស់​រដ្ឋ​ ដែល​អស់​ប្រសិទ្ធ​ភាព​ប្រើ​ប្រាស់​ ហើយ​ត្រូវ​កែ​ច្នៃ​រៀប​តម្លើង​សារ​ជា​ថ្មី​

      - រថយន្ត​ដែល​ទទួល​បាន​ពី​ការ​សម្រេច​របស់​តុលាការ​

      - រថយន្ត​ដែល​នាយ​ទាហាន​ប្រើ​​ប្រាស់​​ធ​ន​ធា​ន​ផ្ទា​ល់​ខ្លួន​​ទិញ ​ដាក់​បញ្ចូល​ប្រើ​ប្រាស់​ ក្រប​ខណ្ឌ​រដ្ឋ​ដោយ​បាន​បំពេញ​កាតព្វ​កិច្ច​ពន្ធ​រួច​រាល់​។ សេចក្តី​ណែនាំ ​ក៏​បាន​បញ្ជាក់​អំពី​ការ​ធ្វើ​របាយ​ការណ៍​ស្ថិតិ ​រថយន្ត​ឯកជន​ ដែល​ប្រើ​ប្រាស់​ស្លាក​លេខ​ ខ.ម ​ដោយ​បញ្ជាក់​អំពី​ភិន​ភា​គ ដូច​ជា​សញ្ញា​សម្គាល់​ ស្លាក​លេខ​ចរាចរ​ ពណ៍ ​ចង្កូត​ (ឆ្វេង​ ឬ​ស្តាំ​)​, មាន​ពន្ធ​ ឬ​អត់ ​និង​​ត្រូវ​រាយ​ការណ៍​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​ឆ្នាំ​២០២១​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ