ព័ត៌មាន

ពិធី​បិទ​បញ្ច​ប់ការ​ដ្ឋាន​បោស​សំអាត​កាក​សំណល់​សង្គ្រាម នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​ភ្នំ​២០០​ អន្លុង​វែង​
នាយកដ្ឋានព័ត៌មាន(៣)
506
2597 ពិធី​បិទ​បញ្ច​ប់ការ​ដ្ឋាន​បោស​សំអាត​កាក​សំណល់​សង្គ្រាម នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ ​ភ្នំ​២០០​ អន្លុង​វែង​

       នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ពៅ ហេង មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការយោធ​ភូមិ​ភាគ​ទី៤​ បាន​អញ្ជើញជា​អធិបតី ក្នុង​ពិធី​បិទ​បញ្ចប់​ការដ្ឋាន​បោស​សំអាត​កាក​សំណល់​សង្គ្រាម​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ ភ្នំ​២០០​ ដែល​ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំង​ប្រិយ៍ ​ស្រុក​អន្ល់វែង​ ខេត្ត​ឧត្តរមាន​ជ័យ​។​

        ក្នុងឱកាស​នោះ ​ឯកឧត្តម ពៅ ហេង បានថ្លែង​អំណរគុណ​ចំពោះ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រ​ង​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​បាន​អនុម័ត​ដល់​ការអនុញ្ញាតិ​ឲ្យ​មាន​ការ​បោស​សំអាត​ កាក​សំណល់​សង្គ្រាម​នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​យោធា​ ដ៏​មាន​សារៈ​សំខាន់ ​និង​បាន​ដាក់​ចេញ​នូវបទ​បញ្ជា​ចាត់​តាំង​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័​ពជើង​គោក​ ឲ្យ​មក​សហការ​ជា​មួយ​យោធ​ភូមិ​ភាគ​ទី៤​ រួម​មាន​ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​យោធ​ភូមិ​ភាគ​ទី៤ ​អង្គភាព​កង​ព​លតូច​ថ្មើរជើង​លេខ​ ៤១ កង​ឯកភាព​ការពារ​ព្រំ​ដែន​គោក​លេខ​៤០៣​ ​វរសេនា​តូច​វិស្វកម្ម ដើម្បី​អនុវត្ត​គំរោង​បោស​សំអាត​លើ​តំបន់​ដែល​ចាំ​បាច់​ ដែល​មាន​ទំហំ​ ៧៨,៨០០ មែត្រ​ការ៉េ​។​

         ក្នុង​ពិធី​បិ​ទបញ្ច​ប់ការដ្ឋាន​បោស​សំអាត​កា​កសំណល់​សង្គ្រាម​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ ភ្នំ​២០០ ​ឯកឧត្តម ​មេ​បញ្ជាការ​យោធ​ភូមិភាគ​ទី៤​ ក៏​បាន​ថ្លែង​នូវការ​កោត​សរសើរ​ ចំពោះ​ក្រុម​ការងារ និង​កម្លាំង​សហការ​ទាំង​អស់​ ដែល​បាន​សាមគ្គី ​ឯកភាព​ខ្ពស់​ ជា​ពិសេស​កម្លាំង​របស់​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​កង​ទ័ព​ជើង​គោក​ និង​កម្លាំង​របស់​យោធ​ភូមិ​ភាគ​ទី៤ ​ហើយ​បាន​សម្រេច​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ​តាម​ផែន​ការ​កំណត់ ​និង​សុវត្ថិភាព​ខ្ពស់​។​ ក្នុង​នោះ​ដែរ​ ឯកឧត្តម មេបញ្ជាការ​ក៏​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ការងារ​ និង​កង​កម្លាំង​ជំនាញ​រួម​មាន​៖​ *ជូន​ថវិកា​រដ​ល់ក្រុម​ការងារ​រាវ​មីន​ ចំនួន​៣០​នាក់​ ក្នុង ​១ម្នាក់ ​ទទួល​បាន​ថិវិការ​ចំនួន ​៥០,០០​០រៀល​ ហើយ​ឯកឧត្ត​ម មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤​ បាន​ចំណាយ​ថិវិការ​ចំនួន​ ៨០០,០០​០រៀល ​សំរាប់​បោះ​បង្គោល​ព្រំ​តំបន់​រាវ​មី​ន​។ សំភារៈ គ្រឿង​ឧបភោគ ​បរិភាគ​ ដែល​បាន​ប្រគល់​ជូន​ដល់​ ទី​បញ្ជាការ​ទិ​សទី២​ក្រុម​ការ​ងារ​ដោះ​មីន​ និង​ អង្គភាព​កង​ការពា​រព្រំដែន​គោក​លេ​ខ​៤០៣​ រួម​មាន​៖ ត្រីខ, មី, ម៉ាស់, អាល់កុល, ​និង​ថវិការ​ ផង​ដែរ​។

        សូម​ជម្រាប​ផង​ដែរ​ថា​៖ តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​ភ្នំ​២០​០ ត្រូវ​បាន​រៀបចំ​ជ្រើសរើស​កំណត់​ជា​ទីស្នា​ក់​ការ ​កណ្តាល​ប្រវត្តិសាស្ត្រ​យោធា​លើ​ភូមិ​សាស្ត្រ​យោធ​ភូមិ​ភាគ​ទី៤​ ដោយ​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ដែលដឹក​នាំ​ដោយ​ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​ សម្តេច​ពិជ័យ​សេនា​ និង​ជាអគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបា​យ​ និង​កិច្ចការ​បរទេស​ បាន​សហការ​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​កង​ទ័ព​ជើង​គោ​ក និង​អាជ្ញាធរ​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ បញ្ជាការ​ដ្ឋាន​យោ​ធភូមិ​ភាគ​ទី៤​ ដែល​មា​នក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ជា​សេនា​ធិកា​រ បាន​ចាប់​ផ្តើម​ដំណើរ​ការ​កសាង​អគារ​ស្នាក់​ការ​អំឡុង​ចុង​ឆ្នាំ​២០១៩​ រហូត​ដល់​ថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ​២០២០​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ អញ្ជើញ​ជា​អធិបតី​ភាព​ ដាក់​សម្ពោធ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​ភ្នំ២០០​ ​ជាទីស្នាក់​កា​រ​កណ្តាល​ប្រវត្តិ​សាស្ត្រ​យោធា​។​

        សូម​បញ្ចាក់​ថា៖​ ដោយ​យល់​ឃើញថា ​ទីស្នាក់​កា​រកណ្តាល​ប្រវត្តិសាស្ត្រ​យោធា ​អត្ថ​ប្រយោជន៍​ដល់​ការ​ទទួល​គណៈប្រតិភូ ​កម្ម​សិក្សា​ ភ្ញៀវ​ទេសចរណ៍​អ្នក​សិក្សា​ស្រាវជ្រាវ​មកទស្សនកិច្ច​នេះ​ ហើយ​ដោយ​សារ​តំបន់​នេះ​ជា​អតីត​មូល​ដ្ឋាន​ឈរជើង​របស់​កម្លាំង​ពី​គ្រប់​ភាគី​ខ្មែរ​ ដែល​មាន​ជម្លោះ​កាល​ពី​សម័យ​សង្គ្រា​ម​ស៊ីវិល​ដូច្នេះ ​អាច​កំណត់​បាន​ថា​ ជា​ទីតាំង​ដែល​បាន​បន្សល់​ទុក​នូវ​កាក​សំណល់​សង្គ្រាម ដែ​ល​អាច​បង្ក​គ្រោះ​ថ្នាក់​ជាមិ​ន​ខាន​ ទើប​ ឯកឧត្តម​ ​មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី៤​ បាន​ធ្វើ​របាយ​ការណ៍​ និង​សំណូម​ព​រជូន ​ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃទី​១៥ ​មិថុនា ​២០២១​។​

        នៅថ្ងៃ​ទី០៨​ កក្កដា​ ២០២១ ​ឯកឧត្តម អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចេញ​បទបញ្ជា​លេ​ខ ដល់​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ កង​ទ័ព​ជើង​គោក​ ដឹក​នាំ​ដោយ​ វរសេនីយ៍​ឯក​ ចាន់​ សី​ល័ក្ខ ​មេ​បញ្ជាការ​រង​បញ្ជាការ​ដ្ឋាន​វិស្វកម្ម ​កង​ទ័ព​ជើង​គោក​ បាន​សហការ​ជា​មួយ ​ឧត្តម​សេនីយ៍​ត្រី​ និត​ ណា​រ៉ុង​ នាយ​សេនា​ធិការ​រង​ ក្រោម​ការ​ប្រគល់​សិទ្ធិ​រប​ស់​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤​ ហើយ​បា​នចាប់​ផ្តើម​ដំណើរការ​បោស​សំអាត​កាក​សំណល់​សង្គ្រា​មចាប់​ពី​ថ្ងៃ​ទី​១​៤​ ខែ​កក្កដា ​ឆ្នាំ​២០២១​ ដល់​ថ្ងៃទី​២​០ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ទើប​បញ្ចប់​ការ​ដ្ឋាន ដោយ​ប្រើ​ប្រាស់​កម្លាំង​សហការ​រួម​មាន​៖

         - កម្លាំង​ចំនួន ​០១​ក្រុម ​រប​ស់បញ្ជាការ​ដ្ឋាន​វិស្វកម្ម​​កង​ទ័​ពជើង​គោក​ ដឹក​នាំ​ដោយ អនុ​សេនីយ៍​ទោ​ ចាន់ ​សីលា​ ជំនួយ​ការ​សេនា​ធិការ​ កង​៧៦២។​ 

         - កម្លាំង​១​ក្រុម​ របស់​វរសេនា​តូច​វិស្វកម្ម​ យោធ​ភូមិ​ភាគ​ទី៤​ ដឹក​នាំ​ដោយ ​វរសេនីយ៍ត្រី សូរ សុន។ កម្លាំងទាំង ​២​ក្រុម​ នេះ​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​កម្លាំង​ របស់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១ ​ដឹក​នាំ​ដោយ ​វរសេនីយ៍ឯក ឯម វាសនា និង​អនុសេនីយ៍ទោ មាន វាសនា និង​កម្លាំង​របស់​កង​ឯកភាព​ការពារ​ព្រំដែន​លេខ​៤០​៣ ដឹក​នាំ​ដោយ​ វរសេនីយ៍ត្រី ប៉ែន សំអ៊ាន និងវរសេនីយ៍ត្រី ម៉ាង មឿត

        ជាលទ្ធផល​សម្រេច​បាន​រួម​មាន​៖​

        -​ បោស​សំអាត​លើផ្ទៃដី​សរុ​ប ៧៨,៨០០ មែត្រ​ការ៉េ ​តាម​លក្ខណៈ​បច្ចេក​ទេស​។

        - រុករក​ឃើញ​គ្រាប់​មីន​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ ៥១០​គ្រាប់​។

        - អំ​បែង​គ្រាប់​ប្រភេទ​ទម្ងន់ ​៣៨៥​គីឡូ​ក្រាម​។​

        - និង ​កាក​សំណល់​សង្គ្រា​មផ្សេង​មួយ​ចំនួន​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ