ព័ត៌មាន

រដ្ឋ​បាល​​រាជ​ធានី​​ភ្នំពេញ ​អញ្ជើញ​​ចុះ​សួរ​​សុខ​​ទុក្ខ​​ និង​​នាំ​​យ​ក​អំណោយជូ​​នដល់​ក​ងទ័​ពជួរ​មុ​ខ
នាយកដ្ឋានព័ត៌មាន(៣)
514
2598 រដ្ឋ​បាល​​រាជ​ធានី​​ភ្នំពេញ ​អញ្ជើញ​​ចុះ​សួរ​​សុខ​​ទុក្ខ​​ និង​​នាំ​​យ​ក​អំណោយជូ​​នដល់​ក​ងទ័​ពជួរ​មុ​ខ

       ឯកឧត្តម ​ស៊ុយ​ សេរិទ្ធ​ អភិបាល​រ​ង តំណាង ឯកឧត្តម ​ឃួង ​ស្រេង ​អភិបាល​ នៃ​គណៈ​អភិបាល ​រាជ​ធានី​ភ្នំពេញ ​ព្រម​ទាំ​ងប្រតិភូ​អម​ដំណើរ​ បាន​អញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយដ៏​ថ្លៃថ្លា​ សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែ​ន ចែក​ជូ​នដល់​ក​ងទ័​ពជួរ​មុ​ខ នៅ​បញ្ជាការ​ដ្ឋាន​ កង​ពល​ធំអន្តរាគមន៍​លេខ​៣​ កង​ពល​តូច​អន្តរាគមន៍​លេខ​៩​ កង​ពល​តូច​អន្តរាគមន៍​លេខ​ ១២៨ ​និង​កង​នគរបាល​ជាតិ​ វរសេ​នា​តូច​ការពារព្រំ​ដែន​លេខ​៧៩៣​ ក្នុង​ពិធី​អបអរសាទរ​ បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រពៃណី​ជាតិ​ខ្មែរ​ ស្ថិ​តនៅ​ក្នុង​ភូមិ​សាស្ត្រ​ ខេត្ត​ព្រះវិហា​រ និង​ភូមិសាស្ត្រ​ ខេត្ត​ស្ទឹង​ត្រែង​ នា​ថ្ងៃទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​។ អំណោយ និ​ង​ថវិកា​រួម​មាន ​ថវិកា​សរុប ​១០៥,២៦០,០០០៛ ​សម្ភារៈ ​គ្រឿង​ឧបភោគ​បរិភោគ​រួម​មាន៖ ​ទឹក​ក្រូច​ ២០០០​កេស​, មី​២០០០​កេស​, ម៉ា​ស់ ២០៥,០០០ ​ម៉ាស់, អាល់​កុល ​១០០​កាន​ និង​អំណោយជា​ថវិកា​ចំនួន ​៥៧,៧០០​ដុល្លារ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​សម្រាប់​សាង​សង់​រោង​ដាក់​រថយន្ត​ កង​ពល​ធំ​អន្តរាគមន៍​លេខ​ ៣​។

        ឧត្តម​សេ​នីយ៍​ឯ​ក ស្រី​ ឌឹ​ក មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​ កងពល​ធំ​អន្តរាគមន៍​លេខ​៣ ​សូម​សំ​ដែង​នូវ​មនោ​សញ្ចេតនា ​រំភើប​រីក​រាយ​ឥត​ឧបមា ​និង​ថ្លែង​អំណរ​គុណ​ ដល់​សាលា​រាជធានី​ភ្នំពេញ ​ដែល​ជាអង្គភាព​សម្ព័ន្ធ​មេត្រី​ភាព​មួយ​ តែង​បាន​យ​កចិ​ត្ត​ទុក​ដា​ក់ រួម​សុខ​រួមទុក្ខ ​គិត​គូរ​ពី​សុខទុក្ខ​លំបាក​រប​ស់បង​ប្អូន​នៅ​ទីនេះ ​ជាប់​ជា​ប្រចាំ ​ព្រម​ទាំង​បាន​ចូល​រួម​ចំ​ណែក​ជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ច្រើន​ ដល់​អង្គភាព​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ទាំង​ស្មារតី​ សម្ភារៈ ​ថវិកា​ សំរាប់​កសាង​អង្គភាព ​ក៏​ដូចជា​ថវិកា​ជូន​ដល់​ដៃ​បង​ប្អូន​ផ្ទាល់ ជា​ដើម​​ ដែល​កត្តា​ទាំង​អស់​នេះ ​គឺ​ពិត​ជា​បាន​ស​បញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ អំពីការ​អាណិត​ស្រឡាញ់ កា​រ​យក​ចិត្ត​ទុក​ដាក់ ​ការ​រួម​សុខ ​រួម​ទុក្ខ​ការ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ជិតស្និទ្ធ​ រវា​ង​សមរ​ភូមិមុ​ខ ​នឹង​សម​រ​ភូមិ​ក្រោ​យ រវាង​មន្ត្រី​រាជ​ការ​ស៊ីវិល ​ជា​មួយ​កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ស្រប​តាម​គោល​នយោបាយ​ដឹក​នាំ​​ដ៏​ត្រឹម​ត្រូវ​ឈ្លាស​វៃ ​ប៉ិន​ប្រសប់ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ សម្តេចតេជោ ហ៊ុន សែន ​ជា​ប្រមុខ​ដឹក​នាំ​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៃ​យើង​ទាំ​ង​អស់​គ្នា​។

        ក្នុង​ឱកាស​នោះ​ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បាន​គោរព​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ជូន​ចំពោះ ​ឯកឧត្តម​ អភិបាល ​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ ​និង​មន្ត្រី​ក្រោម​ឱវាទ​ សាលា​រាជ​ធានី​ទាំង​អស់​ ដែល​ជា​និច្ច​កាល​ តែង​បា​នយក​ចិត្ត​ទុក​ដាក់​ និង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង​ ដល់​អង្គភាព​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ