ព័ត៌មាន

ជំទាវ ​លឹម​ ម៉ា​រីណា ​ចុះ​ដក​ប​ទពិសោធន៍​ការ​ងារ​យេន​ឌ័រ​ បញ្ជា​ការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័ព​ជើង​គោក​​
នាយកដ្ឋានព័ត៌មាន(៣)
542
2599 ជំទាវ ​លឹម​ ម៉ា​រីណា ​ចុះ​ដក​ប​ទពិសោធន៍​ការ​ងារ​យេន​ឌ័រ​ បញ្ជា​ការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័ព​ជើង​គោក​​

        លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ារីណា ​អគ្គ​នាយក​រ​ង​ អគ្គនាយ​ដ្ឋាន​យោធ​សេវា​ អនុ​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួង​ការ​ពា​រជា​តិ អម​ដោយ​លោក​ស្រី ឧត្តម​សេនីយ៍​ត្រី​ ខឹ​ម បូណា ​នាយ​សេនា​ធិការ​រ​ង និង​ជា​ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ​ កង​ទ័​ពជើង​គោក​ បាន​អញ្ជើញ​ចុះ​ដក​បទ​ពិសោធន៍​ការ​ងារ​យេន​ឌ័រ​ ដើម្បី​សិក្សា​ស្វែង​យ​ល់អំពី​របត់​ នៃ​កា​របំពេញ​ការ​ងារ​ក្នុង​អំឡុង​ពេល​កូវីដ-១៩​ នៅ​បញ្ហាការ​ដ្ឋាន​កាំភ្លើ​ង​ធំ ​កង​ទ័ព​ជើង​គោក​ (ស្រុកទឹ​​កផុស​ ខេត្ត​កំពង់​ឆ្នាំង​)​ នា​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ ឆ្នាំ​២០២១​។

        ក្នុ​ង​របាយ​ការណ៏​របស់​ វរសេនីយ៍​ទោ ​ទឹ​ម​ ដុំរ៉ា​រិទ្ធី​ ប្រធាន​ក្រុម​ការងារ​យេន​ឌ័រ​ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ បាន​ឲ្យដឹង​ថា៖ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័ព​ជើង​គោក​ មាន​នាយ​ទាហាន ​នាយ​ទាហាន​រ​ង និង​ពល​ទាហានជា​នារី​ចំនួន ​៤៥​នា​ក់ ក្នុ​ង​នោះ ​មាន​ឋានន្តរសក្តិ​ ថ្នាក់​វរសេនីយ៍​ទោ​ ចំនួន​២​នាក់​ វរ​សេនីយ៍​ត្រី​ ៣​នា​ក់​ អនុ​សេនីយ៍​ឯក​ ៨​នាក់​ អនុ​សេនីយ៍​ទោ​ ១០​នា​ក់ អនុសេនីយ៍​ត្រី​ ៧​នាក់​ នាយ​ចំណង់​ ១០​នាក់​ និង​ពល​ទោ ​ចំនួន​៥​នាក់​។​ មាន​តួនាទី៖ ​នាយ​រ​ង​សេនា​ធិការ​ចំនួន ​២​នាក់​ នាយ​រង​ផ្នែក​​ចំនួន ​៥​នាក់​ ក្រៅ​ពី​នោះជា​ជំនួយ​ការ​តាម​ផ្នែក ​និង​កង​វរសេនាតូច​ជួរ​មុខ​។​

        ឧត្តម​សេនីយ៍​ឯ​ក ពៅ ​សុខា ​មេ​បញ្ជាការ​រ​ង កង​ទ័​ពជើង​គោក​ ​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ បាន​បញ្ជាក់​បន្ថែម​ថា​៖ តួនាទី​របស់​នារី​ក្នុង​អង្គភាព​ ក្រៅ​ពី​ជានាយ​រង​សេនា​ធិការ ​នាយ​រ​ង​ផ្នែក ​ជំនួយ​ការ​តាម​ផ្នែក​ និង​កង​វរសេនា​តូច​ជួរ​មុខ​ ពួក​គាត់​ជា​ពេទ្យ​ ជា​ភស្តុភារ​ ហិរញ្ញវត្ថុ​ និង​ជា​អ្នក​ដាំ​ស្លរ​ផង​ដែរ​។​ ស្ថិត​ក្នុង​ដំណាក់​កាល​ជម្ងឺ​កូវីដ-១៩​ យុទ្ធនារី​ មាន​តួនាទី​ និង​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​។​ បញ្ជា​ការ​ដ្ឋាន​កាំភ្លើង​ធំ​ បាន​រៀបចំ​កន្លែ​ង​ព្យាបាល​កម្រិត​ស្រាល​ និ​ងចត្តា​ឡីស័ក​នៅ​ទី​បញ្ជាការ​ អគារ​គិលានដ្ឋាន​ ស្ថិត​នៅ​ភូមិ​សាស្ត្រ​ក្រាំង​តាមុំ ​ឃុំដាំ​ក្រសាំង​ ស្រុក​ទឹក​ផុស ​ខេត្ត​កំពង់​ឆ្នាំង​។​ រីឯ​អ្ន​កធ្វើ​ចត្តាឡីស័ក​ចំនួន ​សរុបមាន​១៨​នា​ក់ ដោយ​ធ្វើ​ចេត្តាឡីស័ក​មិន​មា​នជម្ងឺ​កូវីដ-១៩​ ឥឡូវ​បាន​ចេញ​ធ្វើការ​តាម​មុខ​នាទី​រៀងៗ​ខ្លួន​។​ ក្នុង​នោះ​ពេទ្យ​នារី​ម្នាក់​បាន​ស្មគ្រ័​ចិត្ត​ចូល​រួម​ជួយ​ព្យាបាល​ជម្ងឺ​កូវីដ-១៩​ នៅ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ។​

 លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ារីណា ​អគ្គ​នាយក​រ​ង​ អគ្គនាយ​ដ្ឋាន​យោធ​សេវា​ អនុ​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ ក្រសួង​ការ​ពា​រជា​តិ


        ក្នុង​ខណៈ​នោះ​លោក​ជំទាវ ឧត្តម​សេនីយ៍​ឯក​ លឹម ​ម៉ា​រីណា ​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើរ​ការ​សាក​សួរ​សុខ​ទុក្ខ​ ពីសំណាក់​លោក​ជំទាវ​ ដាំ ​ដារីនី​ រដ្ឋលេខា​ធិការ​ ប្រធាន​ក្រុម​ការងារ​យេនឌ័រ​ ក្រសួង​ការ​ពារ​ជាតិ​ ក៏​ដូច​ជា​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​ សាក​សួរ​សុខ​ទុក្ខ​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រ​ង ពល​ទាហាន ​គ្រប់​លំដាប់​ថ្នាក់​ នៅ​ក្នុង​បញ្ហាការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័​ពជើង​គោក​។​ លោកជំទាវ លឹម ម៉ារីណា បាន​បញ្ជាក់ថា​៖ ក្រោម​ការដឹ​ក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន​ បាន​ដា​ក់ចេញ​ដ​ល់គ្រប់​ក្រសួង​ស្ថាប័ន ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជា​តិ បន្ត​ជម្រុញ​ការ​អនុវត្តន៍​ ការ​បញ្ជ្រាប​យេន​ឌ័រ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព ​និង​ភាព​ជាក់​លា​ក់ ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​ជាតិ​ បទ​បញ្ញត្តិ​ពាក់​ព័ន្ធ​ និង​ការ​លើក​ស្ទួយ​ស្ថានភាព ​សមត្ថភាព​ស្ត្រី​, ​រួម​នឹង​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​ ក្នុង​ការ​លើក​កម្ពស់​ សម​ភាព​យេនឌ័រ ​និង​ការ​ផ្តល់​ឱកាស​ដល់​ស្រ្តី​ ឲ្យ​កាន់​តែ​ប្រសើឡើង ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ ដើម្បី​បំពេញ​តួនាទី​ភារកិច្ច​ ស្រប​ទៅ​នឹង​និន្នាការ​អភិវឌ្ឍន៏​នា​ពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត់​។​

        ក្នុង​នាម​ជំនួស​មុខ​ឲ្យ​ លោកជំទាវ ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ ប្រធាន​ក្រុម​ការងារយេ​នឌ័​រ ក្រសួង​ការពារ​ជាតិ,​ លោក​ជំទាវ​ ឧត្តម​សេនីយ៍​ឯ​ក លឹម​ ម៉ារីណា ​បាន​សូម​សំណូមពរ​ ដល់​ឯកឧត្តម ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោ​ក មេ​បញ្ជាការ​បញ្ជា​ការ​ដ្ឋាន​កាំភ្លើង​ធំ​ មេត្តា​គាំទ្រ​ដល់​សកម្មភាព​នា​រី និង​ផ្តល់​តួនាទី ​ឋានន្តរស័ក្តិ​ សម​ស្រប​ទៅ​តាម​តួនាទី​របស់​យុទ្ធនារី​ នា​ពេល​បច្ចុប្បន្ន។ 

        នៅក្នុង​ឱកាស​នោះ​ដែរ​ លោកជំទាវ លឹម ម៉ារីណា រួម​នឹង​ក្រុម​ការងារ​ បាន​នាំ​យក​អំណោយ​របស់ ឧត្តម​សេនីយ៍៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ ផ្តល់​ជូន​ដល់​បញ្ជាការ​បញ្ញាការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័ព​ជើង​គោក​ រួម​មាន​ ទឹក​ក្រូច ​១០កេស,​ ទឹក​សុទ្ធ​៤​០យួរ,​ ម៉ាស ​២​ពាន់​ម៉ាស​, តេស្ត​រហ័ស​ ២០០​, មី ​២០​កេស​តូច, ​អាល់​កុល ​៣០លីត្រ​ និង​ថវិកា ​៤០០​ដុល្លា​ផ​ង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ