ព័ត៌មាន

វរសេនាតូចថ្មើរជើងលេខ ៥១៣ បានត្រៀមកម្លាំងអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ
នាយកដ្ឋានព័ត៌មាន(១)
550
2600 វរសេនាតូចថ្មើរជើងលេខ ៥១៣ បានត្រៀមកម្លាំងអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ

កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៥១៣ បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារៈសង្គ្រោះ ដែលជាកម្លាំងមួយផ្នែកក្រៅពីកម្លាំងចូលរួមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ក្នុង ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនៃជំងឺកូវិត-១៩ កុំអោយឆ្លងចូលជាសហគមន៍ វរសេនាតូចថ្មើរជើងលេខ ៥១៣ ក៏បានត្រៀមលក្ខណៈឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជារងចាំបទបញ្ជាថ្នាក់លើ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ឫគ្រោះមហន្តរាយផ្សេងៗ អោយបានទាន់ពេលវេលានៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

*សូមបញ្ជាក់ថា ៖ ខេត្តបន្ទាយមានជ័យ គឺជាខត្តមួយដែលតែងតែរងផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗដោយសារធម្មជាតិជារៀងរាល់ឆ្នាំ ដូចជានៅរដូវវស្សាទឹកជំនន់ជន់លិច ឯរដូវប្រាំង ក្តៅ ខ្យល់ព្យុះ កន្រ្តាក់ក្នុងមួយឆ្នាំៗ ហើយថ្មីៗនេះចាប់តាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១ មកមានភ្លៀងធ្លាក់ជោគជាំ និង ទឹកហូរមកពីប្រទេសថៃខ្លាំងបណ្តាលអោយតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាជន់លិច ផ្លូវថ្នល់ ស្រែស្រូវ ចំការ និងផ្ទះប្រជាពលរដ្ឋ ជាច្រើនខ្នង់ ។នៅចំពោះគ្រោះធម្មជាតិ ដែលតែងតែកើតមានឡើងជាយកថាហេតុនេះ នាយទាហាន នាយទាហានរង និងពលទហាន វរសេនាតូចថ្មើរជើងលេខ ៥១៣ តែងបានត្រៀមខ្លួនជាប្រចាំ នូវ មធ្យោយបាយ សំភារៈ និង គ្រឿងបំពាក់ផ្សែង ដើម្បីជួយសង្គោះប្រជាពលរដ្ឋពោយបានទាន់ពេលវេលា ។