ព័ត៌មាន

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់នាយ-ពលទាហានអង្គភាពវរសេនាតូចអន្តរាគមន៍លេខ ៣៨៥
នាយកដ្ឋានព័ត៌មាន(១)
565
2601 នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់នាយ-ពលទាហានអង្គភាពវរសេនាតូចអន្តរាគមន៍លេខ ៣៨៥

នៅរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង ខភម នាយករង ខុទ្ទកាល័យសម្តេចតេជោ និងជាតំណាង នាយកខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំប្រតិភូចុះមកជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំមក នូវអំណោយមួយចំនួន ជាថវិកា និងថ្នាំពេទ្យ សម្រាប់ព្យាបាលជម្ងឺ មកចែកជូនដល់នាយ-ពលទាហានអង្គភាពវរសេនាតូចអន្តរាគមន៍លេខ ៣៨៥ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិ ។

ឈ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម ប៊ុនថាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន ក៍ដូចជាការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ នាយកខុទ្ធការលយ័សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ច ពីសុខទុក្ខនិងការរស់នៅរបស់កងទព័ និងគ្រួសារកងទព័ ។

ឯកឧត្តម ក៍បានថ្លែងនូវការកោតសរសើរដល់នាយ និងពលទាហានទាំងអស់ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ និងបានផ្តាំផ្ញើអោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់ សម្តេចតេជោ និង ក្រសួងសុខាភិបាលបន្តទៀត ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងអង្គភាពយើងពីការឆ្លងជំងឺកូវីដ.១៩ ។

ឯកឧត្តម គីម ប៊ុនថាន បានណែនាំអោយនាយទាហាននិងពលទាហាន ត្រូវថែទាំសុខភាពអោយបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយមគឺអាកាសធាតុចុះត្រជាក់និងមានភ្លៀងបន្តបន្ទាប់ ដូច្នេះត្រូវត្រៀមអាវរងារ និងអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ដែលបានផ្តល់អោយនោះ ទុកអោយហើយ។

នៅក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រី ឯកឧត្តម បានផ្តល់ថវិកា ៥០០០ដុល្លាសម្រាប់កសាងអង្ភភាព សេរ៉ូម និងថ្នាំពេទ្យមួយចំនួន ចែកជូនកងទព័ក្នុងម្នាក់ៗថវិកា១៦ម៉ឺនរៀលផងដែរ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ