ព័ត៌មាន

ឯកឧត្តម ​ម៉ឹង​ សំ​ផន​ សួរ​សុខ​ទុក្ខ​បុគ្គលិក ​និង​យោធិន​ជម្ងឺ ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
643
2603 ឯកឧត្តម ​ម៉ឹង​ សំ​ផន​ សួរ​សុខ​ទុក្ខ​បុគ្គលិក ​និង​យោធិន​ជម្ងឺ ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា​

       នៅ​ព្រឹក​ថ្ងៃទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ ​ដឹក​នាំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ​និង​សាក​សួរ​សុខ​ទុក្ខ​លោក​គ្រូ ​អ្នក​គ្រូ​ពេទ្យ ​និង​យោធិន​ជម្ងឺ ​ដែល​កំពុង​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​។​

        ឧត្តម​សេនីយ៍​ឯក​ វេជ្ជ​បណ្ឌិត​ លី ​សុវណ្ណ​ អគ្គ​នាយក​រង​ អគ្គនាយក​ដ្ឋាន​ភស្តុភា​-​ហិរញ្ញវត្ថុ ​ក្រសួង​ការពារ​ជាតិ​ និង​ជា​នាយក​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា ​បាន​ឲ្យដឹង​ថា​៖ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​២០​ កុម្ភៈ ​ភារ​កិច្ច​ចម្បង​របស់​មន្ទីរ​ពេទ្យ​ គឺ​កា​រចូ​ល​រួម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជម្ងឺ​កូវីដ​១៩​ ដែល​ភារកិច្ច​ជាក់​ស្តែង ​គឺ​ការ​ទទួល ​រក្សា​ទុក ​ការ​បែង​ចែក​ វ៉ា​ក់​សាំង​ និង​ការ​ចា​ក់វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ-១៩​ ជូន​ដល់​កង​ទ័ព​ និង​គ្រួសារ​កង​ទ័ព​។ ឯកឧត្តម​ វេជ្ជ​បណ្ឌិត​ លី​ សុវណ្ណ​ បា​នបញ្ជា​ក់​ថា​៖ នៅ​ក្នុង​រយៈ​ពេល​ ៩​ខែ​ ឆ្នាំ​២០២១​នេះ​ បាន​ទទួល​វ៉ាក់​សាំង​ជាង​ ៦​សែន​ដូស ​សម្រា​ប់​ចាក់​ជូន​កង​ទ័ព​, ​ជាង ​២​លាន​ដូស ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ​និង​កម្មករ​ ៦​ខណ្ឌ​ក្នុង​រាជ​ធានី​ភ្នំពេញ,​ ជាង​២​លាន​ ៧​សែន​ដូស​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ ៨​ខេត្ត​ និង​ទទួល​បាន​វ៉ាក​សាំង​អាស្ត្រា​សេណេ​កា​ ដែល​ជា​ដូស​ជម្រុញ ​ចំនួន​៣​សែន​១​ម៉ឺន​១​ពាន់​ដូស​។​ ទន្ទឹម​នឹ​ងនេះ ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​បាន​ដំណើរ​ការ​មន្ទី​រ​ពិសោធន៍​ពិនិត្យ​សំណាក​ជម្ងឺ​កូវីដ​១៩​ ឲ្យ៩​​ខេត្ត​ គិត​ចាប់​ពីថ្ងៃទី​១៩​ ខែ​មីនា ​មក​ដ​ល់បច្ចុប្បន្ន​ បាន​១៦​ម៉ឺន​ ១​ពាន់​ ៥៧៨​សំណាក។​ ជា​មួយ​គ្នា​នេះ ​បាន​ពិនិត្យ​ពិគ្រោះ​ជម្ងឺ ៧​ពាន់​ ៧៨៤​លើក​នា​ក់ ក្នុង​សម្រាក​ព្យាបាល​ ​៣​ពាន់​ ៣២៧​លើក​នាក់​ និង​វះ​កាត់​គ្រប់​ប្រភេទ ​៦៨៧​លើក​នាក់​ ព្រម​ទាំង​បាន​ធ្វើការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ ហេដ្ឋា​រចនា​សម្ព័ន្ធ ​សាង​ស​ង់ និង​ជួស​ជុល ​កែ​លម្អ​គុណភាព​អគារ​សម្រាក​ និង​ព្យាបាល​ផ​ងដែរ​។

 ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ សំ​ផន​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ


         ក្នុង​នាម​ សម្តេច​ពិជ័​យ​សេនា ​ទៀ ​បាញ់​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​, ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង ​សំ​ផន​ សម្ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នា​ក់​ដឹក​នាំ​ វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ ​បុគ្គលិក​មន្ទីរពេទ្យ​ព្រះកេតុ​មាលា​ ដែល​បា​នខិតខំ​ប្រឹង​ប្រែង​លះប​ង់​ ពុះពា​រ​ គ្រប់​ការ​លំបាក​ ទាំង​កម្លាំង​កាយ​ចិត្ត​ ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត ​ពិនិត្យ​ និង​ព្យាបាល​ដល់​យោធិន​ នាយ​ទាហាន ​ព​លទាហាន ​នៃ​ខ.ភ.ម​ ក៏​ដូច​ជា​បង​ប្អូន​ប្រជាពលរដ្ឋ ​នា​ពេល​កន្លង​មក​នេះ។​ ឯកឧត្តម​ ម៉ឹង ​សំ​ផន​ ក៏​បាន​ពាំនាំ​នូវ ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ​ពីសម្តេច​តេជោ ​ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និងសម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ ​វេជ្ជបណ្ឌិត​ គ្រូ​ពេទ្យ​ បុគ្គលិក​មន្ទីរពេទ្យ​ និង​យោធិន​ជម្ងឺ​ នៃ​ខ.ភ.​ម ដែល​កំពុង​សម្រាក​ព្យាបាល​ ថែ​ទាំសុ​ខ​ភាព ​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​ ឯកឧត្តម បាន​មាន​ប្រសាសន៍​ថា​៖ ជម្ងឺ​មាន​ច្រើ​ន​បែប​ច្រើ​ន​យ៉ាង​ ដែល​កើត​មា​នឡើង ​ដោយ​កត្តា​ធម្មជាតិ ​វិទ្យាសាស្ត្រ​ និង​ដោយ​សារ​មនុស្ស​ខ្លួន​ឯង​ក៏​មាន​។​ ឯកឧត្តម​ បាន​លើក​ឡើង​ថា​៖ ស្រប​ពេល​មាន​ការ​វិវត្តន៍​រីក​ចម្រើន​ផ្នែក​បច្ចេក​ទេស​ វិទ្យាសាស្ត្រ ​និង​សេដ្ឋកិច្ច ​បច្ចុប្បន្ន​នេះពិភព​លោក​ ក៏​មា​នវិបត្តិ​ផ្នែក​សុខាភិបាល​ នៃ​ការ​រាត​ត្បាត​នៃ​ជម្ងឺ​កូវីដ​១​៩ ដែល​បា​នធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​ ក្នុ​ង​នោះ​ប្រទេស​កម្ពុជា​ ក៏​បាន​ទទួល​រ​ង​គ្រោះ​ផង​ដែរ​។​ រាជរដ្ឋា​ភិបា​ល ក្រោម​កា​រដឹក​នាំ​ដ៏ឈ្លាស់​វៃ​ និង​ប៉ុន​ប្រសព្វ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​នាយក​រដ្ឋមន្ត្រី​តេជោ ​ហ៊ុន សែន​ បាន​ធ្វើការ​ទប់​ស្កាត់​បង្ការ ​និង​គ្រប់​គ្រង​បាន​ទាន់​ពេល​វេលា​ ក្នុង​នោះ​បាន​ខិត​ខំ​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​ការពារ​ជម្ងឺ​កូវីដ​១៩​ មក​ចាក់​ជូន​កង​កម្លាំងប្រដាប់​អាវុធ ​ប្រជា​ពលរដ្ឋ​ និង​កុមារ ​ដែល​មា​ន​អាយុ​ចាប់​ពី​៦​ឆ្នាំ​ឡើង​រហូត​ដល់​ចាស អាយុ​ជាង​១០​០​ឆ្នាំ ​ដែល​គិ​តរហូត​មក​ដល់​ពេល​នេះ ​កម្ពុជា​យើង​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កូវីដ​១​៩ ជាង​ ១​៣​លាន​នាក់​ ដែល​ជា​អត្រា​ដ៏​ច្រើន​ក្នុង​ចំណោម​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោ​ក។​

       ជាមួយ​គ្នា​នេះ​ នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំ​ផ​ន ក៏​បាន​ផ្តាំផ្ញើរ​ និង​ជំរុញ​លើក​ទឹចិត្ត​ដល់​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ ​បុគ្គលិក​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ បន្ត​បំពេញ​តួនាទី​ភារកិច្ច​ដ៏​ល្អ​របស់​ខ្លួ​ន ខិត​ខំ​កសាង​ និង​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ឯកទេស​នានា​ ដើម្បី​ឲ្យ​ទទួល​បាន​កាន់តែ​​ជោគ​ជ័​យ​ដល់​ការ​ពិនិត្យ​ព្យាបាល​សុខ​ភាព​ជូន​យោធិន​ជម្ងឺ​របួស ​នៃ ​ខ.ភ.ម​ និង​ប​ងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ​ជា​ពិសេស​ ត្រូវ​រក្សា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ​ និង​ការ​ពារ​នៅ​ការ​ឆ្លង​រីករាល​ដាល​នូវ​ជម្ងឺ​កូវីដ​១៩​ ដោយ​ត្រូវ​គោរព ​និង​អនុវត្ត​ឲ្យ​បាន​នូវ​គោល​ការណ៍​រក្សា​គម្លាត​សង្គម​ និង​ត្រូវ​បន្ត​អនុវត្ត​តាម​វិធាន​ការ​នានា ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាបាល ​និង​វិធាន​ការរបស់​រាជរដ្ឋាភិបាល ​៣​ការពារ​ និង​៣​កុំ​ ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការ​រី​ករាល​ដាល​ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ​នៅក្នុង​សង្គម​ជាតិ​របស់​យើង​។​

        ក្នុង​ខណៈ​នោះ ​នាយ​ឧត្តម​សេនីយ៍​ ម៉ឹង​ សំ​ផន​ បា​នឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​ ទឹក​ផ្លែឈើ ​១០០​កេស​,​ មី ​១០០​កេស​តូច​ និង​ថវិកា​ ចំនួន ​៣​លាន​រៀល ​និង​បាន​នាំ​យក​អំណោយ​របស់​ក្រសួង​ការ​ពារ​ជាតិ ​ចែក​ជូន​ដល់​យោធិន​ជម្ងឺ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ មី​ ត្រីខ​កំប៉ុង ​ទឹក​ដោះ​គោ ​ស្ករស​ និង​ថវិកា​ ៣​ម៉ឺន​រៀល​ផង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ