ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​អ៊ី ​ឈាន ​អញ្ជើញ​សួរ​សុ​ខ​ទុក្ខ ​យោធិន​ពិការ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​៣១៧ ​តេជោ​ភ្នំ​ឆត្រ​ ស្រុក​ស្វាយ​ចេក​
នាយកដ្ឋានព័ត៌មាន(៣)
619
2604 នាយ​ឧត្តម​សេនីយ៍ ​អ៊ី ​ឈាន ​អញ្ជើញ​សួរ​សុ​ខ​ទុក្ខ ​យោធិន​ពិការ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​៣១៧ ​តេជោ​ភ្នំ​ឆត្រ​ ស្រុក​ស្វាយ​ចេក​

       នាយ​ឧត្តម​សេនីយ៍​ អ៊ី ឈាន ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​ សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ឧត្តម​សេនីយ៍​ឯក​ ឯក ​សំអូន​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥​ នៅ​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ២០២១​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​នាយ​ទាហាន​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើ​ន​រូប​ ​អញ្ជើញទៅ​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ នាយ ​និង​ពល​ទាហាន ​យោធិន​ពិការ ​នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧​ តេជោភ្នំ​ឆត្រ ​ក្នុង​ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័​យ និង​បា​ននាំ​យក​អំណោយ​របស់ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជា​តិ និង​លោក​ជំទាវ​ ទៅ​ចែ​កជូន​ក្នុង​ឱកាស​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី ​ស្រប​តាម​ប្រពៃណី ​ព្រះពុទ្ធ​ សាសនា​​។

  នាយ​ឧត្តម​សេនីយ៍​ អ៊ី ឈាន ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏​ខ្ព​ង់​ខ្ពស់​ សម្តេ​ច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​


        នៅ​ក្នុង​ឱកាស​សំណេះ​សំណាលជា​មួយ​យោធិន​ពិការ​ និង​ក្រុម​គ្រួសារ​យោធិន​ពិការ​ នាយ​ឧត្តម​សេនីយ៍ ​អ៊ី ឈាន ​បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​និងសម្តេច​ពិជ័យ​​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ដែល​សម្តេច​ តែងតែ​គិ​តគូរ​ដល់​សុខទុក្ខ​ នាយទាហាន​ និង​ពល​ទាហាន​ ព្រម​ទាំង​ ក្រុម​គ្រួសារ​របស់​បង​ប្អូន​យោធិន​ពិការ​គ្រប់​ពេល​វេលា​។​ ឯកឧត្តម​ មានប្រសាសន៍​ថា៖​ ថ្នាក់ដឹក​នាំ​រាជ​រដ្ឋាភិបាល​ ដែល​មាន សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និងសម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​និង​ថ្នាក់ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ តែង​តែ​ដឹង​គុណ​ជា​និច្ច​ចំពោះ​វីរៈភាព ​អង់​អាច​ក្លាហាន ​របស់​បង​ប្អូន​ជន​ពិការ​ ដែល​បា​នលះ​បង់សាច់​ឈាម​ ដើម្បី​បុព្វហេតុជា​តិ​ និង​មាតុភូមិ ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល​។ ​ឯកឧត្តម បាន​បញ្ជាក់​ថា៖​ ដោយ​មាន​គោល​នយោបាយ​ឈ្នះឈ្នះ ​ក្រោម​ការដឹក​នាំ​របស់​ សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ពួក​យើង​រួច​ផុត​ពី​សង្គ្រាម​ និង​បាន​បង្រួប​បង្រួម​ជាតិ​ ដឹក​នាំ​ប្រទេស​ឲ្យ​មាន​​សុខ​សន្តិភាព​ និង​ការ​រីក​ចម្រើន​ម​កដល់​សព្វ​ថ្ងៃ​នេះ​​។ ឯកឧត្តម អ៊ី ឈាន បាន​បញ្ចាក់​ថា៖​ សម្តេច​តេជោ​ បាន​ខិត​ខំ​គ្រប់​បែប​យ៉ាង​ ដើម្បី​ស្វែង​រ​កវ៉ាក់​សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ ទូទាំង​ប្រទេស ​និង​ជូន​ប​ងប្អូន​ជា​យោធិន​ពិការ​ រួម​ទាំង​ក្រុម​គ្រួសារ​យោធិន​ពិកា​រ ដើម្បី​ការពារ​ឲ្យ​ចៀស​ផុត​ពី​ជំងឺ​កូវីដ​-​១៩​ ដែល​កំពុង​ឆ្លង​រីក​រាល​ដា​ល ក្នុង​ប្រទស​កម្ពុជា ​និង​នៅ​ទូទាំង​សកល​លោក​។​

        អំណោយ​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​បា​នយក​ទៅ​ចែក​ជូន​បង​ប្អូន​ក្នុង​ឱកា​សចុះ​សួរ​សុខ​ទុក្ខ ​និង​ផ្តល់​អំណោយ​ជូន​យោធិ​​ពិការ​តេជោ​ភ្នំ​ឆត្រ​ ក្នុង​ឱកា​ស​បុណ្យ​​ភ្ជុំបិណ្ឌ​ ប្រពៃណី​ជាតិ​ខ្មែរ​ ជា​ង​៥០០​ឃីដ ​ដែល​ក្នុង​នោះ​ម្នាក់ៗ​ទទួល​បាន​ឃីដ​១​កញ្ចប់​,​ ក្នុង​ឃីដ​ មាន​ត្រី​ខ​ចំនួន​៥កំប៉ុង, មី៥​កញ្ចប់, ទឹក​ដោះគោ​១​​កំប៉ុង ​ស្ករស​១​គីឡូ​ក្រាម​ ថវិកា​ ៣០,០០០រៀល ​និង​ថវិកា​ជូន​មណ្ឌល​ ៣,០០០,០០០រៀល។ ឆ្លើយតាម​ការ​ស្នើសុំ ​បាន​ជួយ​ឧបត្ថម្ភ​ដល់ការ​ចាក់​ដី​នៅ​ទឹក​ស្អាត​ ៦,០០០,០០០​រៀល​ ឧត្តម​ថវិ​កាទិញ​ស៊ីម៉ង់ត៍​ ២,០០០,០០០​រៀល ​ម៉ាស់​៣០,០០០​ម៉ាស់ ​អាកុល​៣០០​លីត្រ​ អង្ករ២​តោន ​និង​ឧត្ថម្ភ​ធ្វើ​អណ្តូង​ទឹក​មួយ​តម្លៃ​ ១,៧០០​ដុល្លារ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ