ព័ត៌មាន

​ឯកឧត្តម​ Erme​ne​gil​do​ Kupa​ Lopes ​ឯក​អគ្គរដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​លេស្ត ប្រចាំ​​នៅ​​កម្ពុជា ​​ទស្សនា​វិមាន​ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
605
2605 ​ឯកឧត្តម​ Erme​ne​gil​do​ Kupa​ Lopes ​ឯក​អគ្គរដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​លេស្ត ប្រចាំ​​នៅ​​កម្ពុជា ​​ទស្សនា​វិមាន​ឈ្នះ ឈ្នះ​

       ឯកឧត្តម ​​Ermenegildo Kupa Lopes ឯក​អគ្គ​រដ្ឋ​ទូត ​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ទីម័រ​លេស្ត​ ប្រចាំ​នៅ​កម្ពុ​ជា​ និង​មន្ត្រី​ស្ថាន​ទូត​ នៅ​ថ្ងៃទី​២៩​ កញ្ញា ​ឆ្នាំ​២០២១ នេះ​បាន​អញ្ជើញ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ក្នុង​គោល​បំណង​ ដើម្បី​ស្វែង​យល់​អំពី​ប្រវត្តិសាស្ត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​បង្រួប​បង្រួម​ជាតិ​ ផ្សះ​ផ្សាយ​ជាតិ ​តាម​រយៈ​គោល​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

       ពេល​អញ្ជើញ​ដល់​វិមា​នឈ្នះ ឈ្នះ​ ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត​ទីម័រ​លេស្ត ​ប្រចាំ​នៅ​កម្ពុជា​ ត្រូ​វបាន​ទទួល​ការស្វាគមន៍​ពី​​ ឧត្តម​សេនីយ៍​ឯ​ក សាយ ​សុ​វិន្ទ​ អគ្គនាយ​ករង​ អគ្គ​នាយក​​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​ក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ ​ដែល​បាន​ធ្វើ​បទ​ឧទ្ទេសនាម​ជំរាប​ជូន​ ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត ​អោយ​បាន​យល់​អំពី​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​ព្រម​ទាំង​ខ្លឹម​សារ​ ចម្លាក់​នានា​ នៅ​ជុំ​វិញ​បរិវេណ​វិមាន​ឈ្នះ ឈ្នះ ​និង​នៅ​ក្នុង​សារមន្ទីរ​វិមាន​ឈ្នះ ឈ្នះ​ ផង​ដែល​។

        ក្នុង​ឱកាស​នោះ​មគ្គុទេសក៏​វិមាន ​ឈ្នះ ឈ្នះ​ បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ ជំរាប​ជូន​ ឯកឧត្តម ​ឯក​អគ្គរដ្ឋ​ទូត ​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ទីម័រ​លេស្ត​ ប្រចាំ​នៅ​កម្ពុជា ​អំពី​អត្ថន័យ​ រូប​ចំលាក់​ជុំវិញ​វិមាន​ឈ្នះ ឈ្នះ ​ដែល​រូប​ចំលាក់​ទាំង​នោះ​បាន​បង្ហាញពីទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តូល​រលំ​របប​ប្រល័យ​ពូជ​សាសន៍​ ​ប៉ុលពត​ ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧ ​និង​​រូប​ចំលាក់​ស្តី​ពី​សកម្ម​ភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ជ័យ​ជំនះ ​៧ ​មករា​ ឆ្នាំ​១៩៧៩ ​រហូត​ដល់ ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ទទួល​បាន​សន្តិភាព​ពេញ​លេញ ​ក្រោម​គោល ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នៅ​ចុង​ឆ្នាំ​១៩៩៨​។​

         បន្ទាប់​មក​ទៀត​ ឯកឧត្ត​ម ឯកអគ្គ​រដ្ឋ​ទូត​ ក៏​បាន​អញ្ជើញ​ទៅ​ទស្សនា​ សារៈ​មន្ទីរ​សម្តេ​ចតេជោ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ ​៧ ​ជ្រុង​ ក្នុង​វិមាន​ឈ្នះ ឈ្នះ​។ ​នៅ​ក្នុង​សារមន្ទី​នេះ​ ក៏​បាន​បង្ហាញ​រូប​គំនូរ ​និង​រូបថត​ស្តី​ពី​ប្រវត្តិ ​នៃ​ទិវា​ច​ងចាំដំ​ណើរ​ឆ្ពោះ​ទៅ​ការ​ផ្តូល​រលំ​រប​ប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ពត​ ថ្ងៃទី​២០​ ខែ​មិថុនា ​ឆ្នាំ​១៩៧៧​ ព្រម​ទាំង​បា​ន ដាក់​តាំង​សំភារៈ ​ផ្សេងៗ​របស់​​សម្តេច​តេជោ​ ដូច​ជា​រថយន្ត​ វិទ្យុ ​ទូរដាក់​សំភារៈ ​ដែល​បាន​ប្រើប្រាស់​កាល​ពី​ទស្សវត្ស​ទី​៧០​ រហូត​មក​ដល់​ ​ទស្សវត្សទី​៨០​ និង​បង្ហាញ​ពី​ភូមិសាស្ត្រ​ នៃ​ការ​អនុវត្តិ​នយោ​បាយ​ឈ្នះឈ្នះ ​របស់ ​សម្តេច​តេជោ ​ហ៊ុន សែន ​ក្នុង​យោធ​ភូមិ​ភាគ​ទី​៣​ ទី​៤ និង​យោធ​ភូមិ​ភាគ​ទី​៥ ​និង​សកម្មភាព​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ក្នុង​បេសក​កម្ម​ថែរក្សា​សន្តិភាព របស់​អង្គការ​សហប្រជា​ជាតិ​​។ គណៈ​ប្រតិភូ ​មាន​ការ​ចាប់​អារម្មណ៍ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ខ្លឹមសារ ​និង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ ​និង​វិមាន​ឈ្នះ ឈ្នះ ​និង​បញ្ជាក់​ថា​ ប្រវត្តិ​សាស្ត្រ​កម្ពុជា​ និង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ទីម័រ​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា ​ដោយ​មាន​ការ​តស៊ូ​ចេញ​ពី​សង្រ្គា​មស៊ីវិល​។​

        តាម​រយៈកា​រ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ​ឯកឧត្ត​ម​ ឯកអគ្គ​រដ្ឋទូត​ ទីម័រ​លេស្ត​ ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹក​​នាំ​ និង​ក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់​​ទាក់​នូវ​ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្តម​ ឯកអគ្គ​រដ្ឋទូត នៅ​វិមា​ន​ឈ្នះ ឈ្នះ ​និង​បង្ហាញ​អំពី​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​ និង​ សារ​សំខាន់ ​នៃ​វិមាន​ឈ្នះ ​ឈ្នះ​។

        ឯកឧត្តម​ បន្ត​ថា៖​ ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​កម្ពុជា​ សម្រេច​បាន​នូវ​សន្តិភាព​ និង​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​កត្តា​នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​។​ តាម​រយៈ​ការ​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ​ពេល​នោះ ​ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត​ រំពឹង​ថា៖​ នឹង​អាច​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ ប្រវត្តិ​សាស្ត្រ​យោធា​នានា ​ពិសេស​ស្ដូប​ឈ្នះ ឈ្នះ ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ផង​ដែរ​​។ ឯកឧត្តម ​សង្ឃឹម​ថា​៖ កម្ពុជា ​និង​ទីម័រ​នៅ​តែ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​បន្ត​ទៀត។​ ទីម័រ​លេស្ត ​និង​កម្ពុជា​មាន​ទំនាក់​ទំន​ង​ការ​ទូត​យ៉ាង​រឹង​មាំ​ជា​មួយ ​នឹង​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​។​ ជា​ចុង​ក្រោយ ​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត ​ទីម័រ​លេស្ត​ ប្រចាំ​នៅ​កម្ពុជា​បាន​សង្កត់​ធ្ងន់​ថា៖​ វិមាន​ឈ្នះ ឈ្នះ ​នឹង​ក្លាយ​ជា​ឧទាហរណ៍​ និង​គុណ​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ទីម័រ​លេស្ត​ ៕