ព័ត៌មាន

យោធ​ភូមិ​ភាគ​ពិសេស ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ដូស​ជំរុញ ​ជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ
នាយកដ្ឋានព័ត៌មាន(៣)
371
2609 យោធ​ភូមិ​ភាគ​ពិសេស ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ដូស​ជំរុញ ​ជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ

       ថ្ងៃ​ទី​១១​ ខែ​តុលា ​ឆ្នាំ​២០២១​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ និង​ឧត្តម​សេនីយ៍​ទោ ​ប៉ូ ​វណ្ណៈ ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ពិសេស ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​គោល​ដៅ​ចា​ក់​វ៉ា​ក់​សាំ​ង​ការ​ពារ​ជំងឺ​កូវីដ-១៩​ ដូស​ជំរុញ ​ជូន​ប្រជា​ពលរដ្ឋ​ កម្មករ​ កម្មកា​រិនី​ និង​ជន​បរទេស ​៣​សង្កាត់​ មាន​៖ ​សង្កាត់​ចាក់​អង្រែ​លើ​​ នៅ​(សាលា​បឋម​សិក្សា​ចាក់​អង្រែ​លើ​)​ សង្កាត់​ចាក់​អង្រែ​ក្រោម នៅ​(អតីត​រោង​ចក្រ​ស្ពត​វ៉ែរ​)​ និង​សង្កាត់​បឹង​ទំព​ន់​២ នៅ​(សាលា​បឋម​សិក្សា​វត្ត​ដំបូក​ខ្ពស់​)​ ក្នុ​ង​ខណ្ឌ​មាន​ជ័យ​ រា​ជធានី​ភ្នំពេញ​។​

       ក្នុង​ឱកាស​នោះ​ ឧត្តម​សេនីយ៍​ឯ​ក ពូ ​សា​ប៊ុត​ឌី​ ក៏​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​ គ្រូ​ពេទ្យ​យោធ​ភូមិ​ភាគ​ពិសេស ​និង​អាជ្ញាធរ​មូល​ដ្ឋាន​ ដែល​បាន​សហការ​យ​ក​ចិត្ត​ទុក​ដាក់​អនុវត្ត​ ភារ​កិច្ច ​ទោះ​បី​ត្រូវ​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ​ក៏​ដោយ ​ក៏​នៅ​តែ​ពុះពារ​ជំនះ​រាល់​ការ​លំបាក ​សម្រេច​បាន​នូវ​រាល់​ភារកិច្ច​ ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​​។​ ចំពោះ​ការងារ​ ចាក់​វ៉ាក់​សាំង​ បង្ការ​ជំងឺ​កូវីដ-១៩​ ដូស​ជំរុញ ​ដែល​ត្រូវ​បើក​យុទ្ធនា​ចាក់​ជូន​ប្រជាពលរដ្ឋ​ កម្មករ​កម្មការិនី ​និយោ​ជិក​ និង​ជន​បរទេស​ក្នុង​ភូមិ​សាស្ត្រ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ ​ឯកឧត្តម​ បាន​សំណូម​ព​រ ត្រូវ​សហការ​គ្នា​បន្ត​ទៀត​ ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ ដូស​ជំរុញ ​ជូន​ប្រជាពលរដ្ឋ ​ដោយ​ត្រូវ​បន្ត​អនុវត្ត​វិធាន​កា​រ ៣​ការ​ពា​រ ៣​កុំ ​និង​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ ​ដើម្បី​ការពារ​សុខ​ភាព​ និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​។

       នៅ​ក្នុង​ឱកាស​នោះ​ប្រជាពលរដ្ឋ​កម្មករ​កម្មការិនី​ និយោ​ជិត​ និង​ជន​បរទេស​ទាំង​អស់​បាន​សំ​ដែង​ក្តី​សប្បាយ​រីក​រា​យ និង​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ ​សម្ដេច​តេជោ ​ហ៊ុន​ សែន​ ដែល​ជា​ប្រមុខ​ដឹក​នាំដ៏​​ឈ្លៀស​វៃ​ នៅក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នេះ​ សម្ដេច​បា​នស្វះ​​ស្វែង​រ​កជំនួយ​វ៉ាក់​សាំង​ និង​ទិញ​វ៉ាក់​សាំង​មក​ចាក់​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​ប្រជា​ពលរដ្ឋ ​កម្មករ​ កម្មកា​រិនី​ និយោ​ជិត​ ដោយ​ឥត​គិត​ថ្លៃ​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ