ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ជូន​ប្រជាពលរដ្ឋ​ដែល​រ​ស់នៅ ​ក្នុ​ង​ភូមិ​សា​​ស្រ្ត​រាជធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
414
2611 នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចុះ​ពិនិត្យ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ជំរុញ​ ជូន​ប្រជាពលរដ្ឋ​ដែល​រ​ស់នៅ ​ក្នុ​ង​ភូមិ​សា​​ស្រ្ត​រាជធានី​ភ្នំពេញ​

       នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ ការ​ពារ​ជំងឺ​ឆ្លង​កូវីដ​១៩​ ក្រសួង​ការ​ពារ​ជា​តិ អម​ដំណើរ​ដោយ​ នាយ​ឧត្តម​សេនីយ៍ ​មាស​ សា​វ៉ន​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ និង​​​ជាអនុ​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​ក្រសួង​ការ​ពា​រជាតិ​ និង​នាយ​ឧត្តម​សេនីយ៍​ មាស​ សំ​អុល ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋា​ន​យោធ​​សេវា ​នាយក​នាយក​ដ្ឋាន​បុគ្គលិក​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ផលិត​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​ របស់​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​ឯកឧត្តម ​អស់​លោក​ ជា​ប្រធាន​ អនុ​ប្រធាន​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ និង​អាជ្ញាធរ​ដែន​ដី​ រាជ​ធា​នី​ភ្នំពេញ ​ពាក់​ព័ន្ធ​ជា​ច្រើ​ន​រូប​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១២​ ខែ​តុលា ​ឆ្នាំ​២០២១​នេះ ​បាន​ដឹក​នាំ​ក្រុម​កា​រ​ងារ​ប្រតិបត្តិ​ចាក់​វ៉ាក់​សាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​ ដើម្បី​ពិនិត្យ​មើល​ដំណើរ​ការ​ នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទី៣​ (ដូស​ជំរុញ​)​ ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​រ​ស់នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​។ 

        ក្នុង​ឱកាស​ចុះ​ពិនិត្យ​មើល​សកម្មភាព​រប​ស់​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​ដែល​កំពុង​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជាពលរដ្ឋ​នា​ពេល​នោះ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​​ចម្រុះ ​នៃ ​កង​យោធ​ពល​ខេម​រ​​ភូមិន្ទ​ និង​ជា​ប្រធាន​អនុ​គណៈ​កម្មការ​​ប្រតិបត្តិ​ចំពោះ​កិច្ច​​ចាក់​​វ៉ាក់​សាំង​ ក្រសួង​ការពារ​ជាតិ ​បាន​បញ្ជាក់​ថា​៖​ យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ដូស​ទី៣​ (ដូស​ជម្រុញ)​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ ​ដែល​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​ទទួល​ខុស​ត្រូវ​ចាក់​មាន​ ចំនួន​៦​ខណ្ឌ​៖​ គឺ​ខណ្ឌ​កំបូល​,​ ​ដង្កោ,​ ​មាន​ជ័យ​, ​ពោធិ៍​សែន​ជ័យ​, ទួល​គោក​,​ ឬស្សី​កែវ​ ​និង​បណ្តា​រោង​ចក្រ​ក្នុង​ខណ្ឌ​ទាំ​ង ​៦​ខាង​លើ ​ដែល​មាន​​ប្រជា​ពល​រដ្ឋ​ សរុប​១​លាន​២​ម៉ឺន​៦ពាន់​១២៧នាក់​។ ​ដោយ​ប្រើ​ប្រាស់​កម្លាំង​​ប្រតិបត្តិការ​​ចូល​រួម​ចាក់​វ៉ាក់​សាំង ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​សរុប​ ​៣​ពាន់​៥៧៨​នាក់ ​ក្នុង​នោះ​មាន​១៥២​ក្រុម​ពេទ្យ​ ​ស្មើ​នឹង ​១​ពាន់​៩០១​នាក់​។​ យុទ្ធ​នាការ​ជាតិ​ចាក់ ​វ៉ាក់​សាំង​ដូស​ទី​បី​ ឬ​ដូស​ជម្រុញ​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​​ភ្នំពេញ​នេះ ​បាន​និ​ង​ដំណើរ​ការ​ចាក់​ជូន​ប្រជាពល​រដ្ឋ​ ចាប់​ពី​ថ្ងៃ​ទី​១១​ ខែ​តុលា ​នេះ​ត​ទៅ​ ​ក្នុង​នោះ​សម្រាប់​ខណ្ឌ​កំបូល ​និង​ខណ្ឌ​ទួល​គោក ​ទទួល​ខុស​ត្រូវ​ចាក់​វ៉ាក់​សាំង ​ដោយ​កង​ឯកភាពពេទ្យ​យោធា​ចំណុះ​អគ្គ​បញ្ជា​ការ​ដ្ឋាន, ​ខណ្ឌ​ឬស្សី​កែវ​ ទទួល​ខុស​ចាក់​ដោយ​កង​ឯក​ភា​ព​ពេទ្យ ​យោធា ​ចំណុះ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ, ខណ្ឌ​ដង្កោ​​ទទួល​ខុស​ចាក់​​ដោយ ​កង​ឯក​ភាព​​ពេទ្យ​យោធា​ ចំណុះ ​កង​ទ័ព​​ជើង​ទឹក​ និង​ក​ងទ័​ពជើង​អាកាស​, ខណ្ឌ​មាន​ជ័យ​ និង​ពោធិ៍​សែន​ជ័យ ​ទទួ​ល​ខុស​ចាក់​ដោយ​ កង​ឯកភាព ​ពេទ្យ​យោធា ​ចំណុះក​ង​ទ័ព​ជើង​គោក​។ ​នាយឧ​ត្តម​សេនីយ៍​ ឥ​ត សា​រ៉ាត់​ បាន​លើក​បង្ហាញ​ពី​ខិត​ខំ​របស់​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំ​ងទៀត​ថា​៖ «ដើម្បី​សម្រេច​ផែន​ការ​របស់​រាជរដ្ឋា​ភិបាល ​ពិសេស​បទ​បញ្ជា​របស់​សម្តេច​តេជោ​ ក៏​ដូច​ជា​ការ​ណែ​នា​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បង​ប្អូន​ក្រុម​គ្រូ​ពេទ្យ​កង​កម្លាំង​យើង​ គាត់​ប្រឹង​ប្រែង​ខ្លាំង​ណាស់​។ ពួក​គាត់​បាន​ចា​ក់ជា​ប់​ជា​​ប្រចាំ​ ដោយ​មិ​នមាន​ពេល​សម្រាក​នោះ​ឡើយ​ ចាក់​ចប់​ដូស​ទី​១​ ដូសទី​២ ​ចប់​ភ្លាមៗ​ យើង​បន្ត​ចាក់​ដូស​ទី​៣​ (ដូស​ជំរុញ)​ ឱ្យ​បាន​រហ័ស​ ដើម្បី​វ៉ាក់​សាំង​ចូល​ខ្លួន​ប្រជាពលរដ្ឋ​ ជួយ​ការ​ពារ​មេ​រោគ​ឆ្ល​ង​កូវីដ​១​៩ ដែល​កំពុង​តែ​រាត​ត្បាត​ខ្លាំង​ក្នុ​ង​សង្គ​ម​យើង​​។​ ប្រធាន​ប្រតិបត្តិការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​ទាំង​អស់​ ដែល​មាន​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ងារ​ចាក់​វ៉ាក់​សាំង​នេះ​។ ​បើ​ទោះ​បី​ជា​យ៉ា​ងណា​ ឯកឧត្តម​ ឥត​ សា​រ៉ា​ត់ នៅ​តែ​ក្រើន​រំលឹក​ហើយ​ក្រើន​រំលឹ​កទៀត ​ដល់​ក្រុម​ការងារ​ទាំង​អ​ស់ ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​ចាក់វ៉ាក់​សាំង​នេះ ​ឱ្យ​បា​ន​ខ្ព​ស់បន្ថែ​មទៀត​ ពិសេ​ស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នៅ​វិធាន​ការ​ ៣ ​កុំ ​៣​ការពារ​ ក្នុ​ងពេ​ល​បំពេញ​ការងា​រ ដើម្បី​សម្រេ​ច​ផែន​ការ​ចាក់​វ៉ា​ក់សាំង​ ជូន​ប្រជាពលរដ្ឋ​ តាម​ប​ទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ និ​ងក្រសួង​ការ​ពារ​ជាតិ​ ឱ្យ​បាន​តាម​ផែន​ការ​កំណត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាពខ្ពស់​។ ​ប្រជា​ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​បា​នចាក់​វ៉ាក់​សាំង​ដូ​ស​ទី​៣ ​(ដុស​ជំរុញ)​ រួច​រាល់​ បាន​បង្ហាញ​ក្តី​រីក​រាយ​ក្រោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំ​ង ដូស​ជំរុញ​នេះ​។ ពួក​គេ​ចាត់​ទុក​វ៉ាក់​សាំង​ជា​ឱសថ​ដ៏​មាន​គុណ​តម្លៃ​បំផុត​ សម្រា​ប់​ជួយ​ដល់​សុខ​ភាព​រប​ស់ពួក​គេ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ដែ​ល​កំពុ​ង​រាត​ត្បាត​ខ្លាំង​ នៅ​ក្នុង​សកល​លោក​យើង​នេះ​​។

       ​ ប្រជា​ពលរដ្ឋ​បាន​ថ្លែង​អំណរ​គុណ​ សម្តេច​តេជោ​ ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី​ ដែល​បា​នស្វះ​ស្វែង​រ​កវ៉ាក់​សាំង​ម​ក​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥ​តគិត​ថ្លៃ​។​ ប្រជាពលរដ្ឋ​ ដែល​បា​នចា​ក់វ៉ាក់​សាំ​ងដូស​ទី១​ ដូសទី​២ ​និង​ដូស​ទី៣ ​(ឬ​ដុស​ជំរុញ)​ បាន​មើល​ឃើញថា​៖ សម្តេច​តេជោ​ជា​មេដឹក​នាំ​មួយ​រូប​ ដែល​បាន​គិត​គូរ​ខ្ពស់​បំផុត​លើ​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​។​ ប្រជា​ពលរដ្ឋ ​ក៏​បាន​ថ្លែង​កោត​សរសើរ​ក្រុម​ការ​ងារ​ចាក់​វ៉ាក់​សាំង​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​បា​នប្រឹង​ប្រែង​ និង​យ​កចិត្ត​ទុក​ដា​ក់ខ្ព​ស់ក្នុង​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ