ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​តាម​ប្រពន្ធ​វីដឺអូ​
នាយកដ្ឋានព័ត៌មាន(៣)
460
2612 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​តាម​ប្រពន្ធ​វីដឺអូ​

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ជួប​សន្ទនា​ជា​មួយ ​ឯកឧត្តម ​(Dato Seri Hishamudin Bin Tun Hussein) ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​តាម​រយៈ​ប្រព័ន្ធ​ទូរគមនាគមន៍​ (Video Conference) ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃ​ពុធ​ ទី​១៣​ ខែ​តុលា​ ឆ្នាំ​២០២១​ នៅ​សាល​ប្រជុំទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ (អគារ​មិត្តភាព)​។​

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ប្រជុំ​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ម៉ាឡេស៊ី​តាម​ប្រពន្ធ​វីដឺអូ​


        ក្នុង​កិច្ច​ប្រជុំ​នោះ​ សម្តេច​ពិជ័​យសេនា​ ទៀ ​បាញ់​ បាន​សម្តែង​ការ​អប​អរ​សាទ​រ ចំពោះ​វត្តមាន​ ឯកឧត្តម (Dato Seri Hishamudin Bin Tun Hussein) ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី ​មាន​ទំនុក​ទុក​ចិត្ត​ បាន​តែង​តាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​នា​ខែសីហា​កន្លង​មក​នេះ។​ សម្តេច​ពិជ័យ​សេនា ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋា​ភិបាល​ម៉ាឡេស៊ី ​ដែល​បាន​ផ្តល់​ជំនួយ​សម្ភារៈ​ប្រឆាំង​ជម្ងឺ​កូវីដ​១​៩ មួយ​ចំនួន ​ជូន​ដល់​រាជ​រដ្ឋាភិបាល ​តាម​រយៈ​ស្ថាប័ន​ចារ​កម្ម​នៃ​ប្រទេស​ទាំង​ពីរ​​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន​បញ្ជាក់​ថា​៖ កម្ពុជា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុ​ង​កា​រ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ការ​ពារ​ជាតិ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ពង្រឹង​​សមត្ថភាព​ធន​ធាន​មនុស្ស ​ការ​ចែក​រំលែក​ព័ត៌​មាន​ នៃ​ការ​គំរាម​គំហែង​អំពើ​ភេរវកម្ម​ ដោយ​ខិត​ខំ​លើក​ទឹក​ចិត្ត​នាយ​ទាហាន​ និង​រិះ​រក​គ្រប់​វិធី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ ក្រោយ​វិបត្តិ​កូវីដ​១៩​ មាន​ភាពធូរ​ស្រា​ល ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ប្រទេស​ទាំ​ងពី​រ កម្ពុជា​ និង​ម៉ាឡេស៊ី ​រួម​ចំ​ណែក​ដល់​សន្តិភាព​ ស្ថេរភាព​ និង​វិបុល​ភាព​នៅ​លើ​សកល​លោក​។​

        ជា​មួយ​គ្នា​នេះ​ សម្តេច​ពិជ័យ​សេ​នា បាន​លើក​ឡើង​ថា​៖ ជម្ងឺ​កូវីដ​១៩​ ឈាន​មក​ដល់​ត្រី​មាស​ទី៣​ នៃ​ឆ្នាំ​២០២១​នេះ​ នៅ​តែ​បន្ត​ប្រឈម​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ ដោយ​សារហា​និភ័យ​ នៃ​រលក​ការ​បម្លែង​ថ្មីៗ​ នៃ​មេ​រោគ​កូវីដ​១​៩ ដែល​មា​នសភាព​ការណ៍​កាន់​តែ​កាច​សាហាវ​ និង​បន្ត​រំខាន​ដល់​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ទូទៅ។​ ប្រការ​នេះ ​កម្ពុជា​យល់​ឃើញ​ថា​ប្រទេស​ទាំង​អស់​ ត្រូ​វបន្ត​ប្រឹង​ប្រែ​ និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ ដើម្បី​សម្រេច​គោល​ដៅ​ដ៏​ចម្បង​មួយ ដោយ​មិន​ប្រកាន់​ពូជ​សាសន៍​ និន្នាការ​នយោបាយ ​ជៀស​វា​ងឲ្យ​បាន​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវីដ​១​៩ ធ្វើ​ជា​របៀប​វីរៈ​នយោបាយ​ និង​បម្រើ​ដ​ល់នយោ​បាយ​របស់​ខ្លួន​។​ ហើយ​កម្ពុជា​បន្ត​ចូល​រួម​យ៉ាង​សកម្ម​តាម​លទ្ធភាព​របស់​ខ្លួន​ជា​មួយ​នឹង​បណ្តា​​ប្រទេស​ទាំង​អស់​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូវីដ​១៩​នេះ ​ដើម្បី​នាំ​សកល​លោក​វិល​ទៅ​រក​ភាព​សុខ​ដុម​រមនា​ឡើង​វិញ​។​

        សម្តេច​ពិជ័យសេនា​ ​ទៀ ​បាញ់ ​បាន​បញ្ជាក់​​ថា​៖​ ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​ ក្នុង​នាម​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​កម្ពុជា​នឹង​ខិត​ខំ​សម្រប​សម្រួល​ និង​ដោះ​ស្រាយ​បញ្ហា​ពិភ​ព​លោក​ និង​ក្នុង​តំបន់​ និង​សាមគ្គី​ភាព​ដ៏​រឹង​មាំ​ជា​មួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន ​និង​ការ​គាំទ្រ​ពី​ដៃគូ​ខាង​ក្រៅ ​កម្ពុជា​ នឹង​បន្ត​ជំរុញ​ការ​កសាង​សហគមន៍ ​និង​ថែ​រក្សា​តួនាទី​របស់​អាស៊ាន ​ដែល​ជា​ទម្លាប់​ដ៏​សារៈ​សំខាន់​សម្រាប់​ពិភ​ព​លោក​។​

ឯកឧត្តម ​(Dato Seri Hishamudin Bin Tun Hussein) ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​


        ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី (Dato Seri Hishamudin Bin Tun Hussein) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ​បាន​សម្តែ​ង​ការ​អបអរសាទរ​កម្ពុជា​ ដែល​បា​ន​ធ្វើ​ការ​យ៉ាង​ជោគ​ជ័យ​ ក្នុង​កា​រឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ការ​ប្រឈម​ដ៏​លំបាក​ ដែល​កន្លង​មក​នេះ​យើង​មាន​ការ​លំបាក​ច្រើន​ ហើយ​សុទ្ធ​តែ​ដោះ​ស្រាយ​ការ​លំបាក​នេះ​បាន​។​ ទាក់​ទង​នឹង​ជម្ងឺ​កូវីដ-១៩ ​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ម៉ាឡេស៊ី ​បញ្ជាក់​ថា៖ ​ជំងឺ​កូវីដ-១៩ ​សុទ្ធ​តែ​ជា​មេរោគ​មើល​មិន​ឃើញ ​ដូច្នេះគឺ​ពិត​ជាការ​លំបាក​បំផុត ​ដែល​បាន​ពុះពាល់​ទាំង​ម៉ាឡេស៊ី ​ទាំង​កម្ពុ​ជា និង​ពិភព​លោក។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ វិបត្តិ​នេះ ​ក៏​ជា​ឱកាស​មួយ​ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ថែម​ទៀត ​ដើម្បី​ជំរុញ​ទំនាក់​ទំន​ងប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​ខ្លាំង​ក្លា​ឡើង ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ។​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ន​ ប្រទេស​ម៉ាឡើស៊ី ​មាន​គោល​នយោបាយ​ ដោយ​បាន​ចាប់​ផ្តើម​បើក​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំ​ដែន​រដ្ឋ​ផ្ទៃ​ក្នុង​របស់​ម៉ាឡេស៊ី ​បន្ទាប់​មក​បើក​ឲ្យ​ប្រជាជន​ចេញ​ទៅ​បរទេស​ នៅ​សប្តាហ៍​ក្រោយ​បើក​ឲ្យ​សាលា​ដំណើរការ​ និង​បើក​នៅ​ថ្នាក់​សកល​វិទ្យាល័យ​ និង​ឧត្តម​សិក្សា​ឡើង​វិញ​។​ ចំពោះ​វិស័យ​សេដ្ឋកិច្ច​ ក៏​បាន​បើក​ដំណើរ​ការ​ជា​បណ្តើរៗ​ជា​ច្រើន​ហើយ​ដែរ​ ដែល​យើង​សង្កេត​ឃើញ​ថា​ ​តួរ​លេខ​ឆ្ល​ង​នៅ​ម៉ាឡេស៊ី​ធ្លាក់​ចុះ ​ដែល​ពី​មុន ​ក្នុង​១​ថ្ងៃ​មាន​រហូត​ដល់​ជាង​ ២​ម៉ឺន​នាក់​ ហើយ​ឥឡូវ​ធ្លាក់​មក​នៅ ​៦​ពាន់ ​និង​៧​ពាន់​នាក់​ ដែល​ជា​ឱកាស​ឈាន​ទៅ​បើក​ដំណើរ​ការ​ឡើង​វិញ។​

         ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​និងឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ម៉ាឡេស៊ី ក៏​បាន​ពិភាគ្សា​គ្នា​ផង​ដែរ​ ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វេជ្ជសាស្ត្រ​ និង​ការ​ទប់​ស្កាត់​ នៃ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺកូវីដ-១៩ ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ ក្រសួង​ការពារ​ជាតិ​ និង​ថ្នាក់​យោធា​ផ​ងដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ