ព័ត៌មាន

ឧត្តម​សេនីយ៍​ទោ ​ភឺន ​ផល្លា ​កង​ពល​តូច​លេខ​៧០​ ចាក់​វ៉ាក់​សាំង​ដូស​ជម្រុញ ​សង្កាត់​ចោម​ចៅ​ទី​១​
នាយកដ្ឋានព័ត៌មាន(៣)
454
2613 ឧត្តម​សេនីយ៍​ទោ ​ភឺន ​ផល្លា ​កង​ពល​តូច​លេខ​៧០​ ចាក់​វ៉ាក់​សាំង​ដូស​ជម្រុញ ​សង្កាត់​ចោម​ចៅ​ទី​១​

       ដើម្បី​បង្កើត​ឲ្យ​មាន​ភាព​ស៊ាំ​សហគមន៍​រឹង​មាំ​ពិត​ប្រាកដ​មួយ​ ក្នុង​ការ​ទ​ប់ទល់​នឹ​ងមេរោគ​ covid-19 ​ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការ​ពារ​អាយុ​ជីវិត​ប្រជាជន​ ឆ្លង​ផុតកាលៈ​ទេសៈ​ដ៏​លំបាក​នេះ​បាន​ឆា​ប់ និង​ឈាន​ទៅ​រក​ភាព​ប្រក្រ​តី​ភាព​ឡើង​វិញ​តាម​គន្លង​ថ្មី​នោះ ​ក្រុម​គ្រូពេទ្យ​ក​ងព​លតូច​ថ្មើរ​ជើង​លេខ​៧០​ បាន​ចូល​រួមចាក់​វ៉ាក់​សាំងកា​រពារ​ជម្ងឺ​កូវីដ១​៩​ ដូស​ជម្រុញ ​(ឬ​ដូស​ទី៣​)​ ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ កម្មករ ​កម្មការ​រិនី ​និង​និយោជិត​ ដែល​រស់​នៅ​សង្កាត់​ចំនួន​៥​ នៅ​ក្នុង​ខណ្ឌ​មាន​ជ័​យ និង​ខណ្ឌ​ពោធិ៍​សែន ​រាជ​ធានី​ភ្នំពេញ​។

        នេះ​បើ​យោង​តាម​ប្រសាសន៍​រប​ស់ ឧត្តម​សេនីយ៍​ទោ​ ភឺន​ ផល្លា​ មេ​បញ្ជាការ​រ​ង ក​ងពល​តូច​ថ្មើរ​ជើង​លេខ​៧០​ និង​ជាប្រធាន ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ ប្រចាំ​គោលដៅ​រោង​ចក្រ​ម៉េង​ដា​ សង្កាត់​ចោម​ចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែន​ បាន​ឲ្យ​ដឹង​ថា​៖ នៅ​ក្នុងយុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​ដូស​ជម្រុញ ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​តាម​ខេត្ត​នានា​នេះ​ ក្រុម​គ្រូ​ពេទ្យ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧​០ បាន​ចូល​រួម​ចាក់​វ៉ាក់​សាំង​ការពារ​ជម្ងឺកូវីដ-១៩ ​ដូស​ជម្រុញ ​(ដូស​ទី​៣) ​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ កម្មករ​ កម្មការ​រិនី​ និង​និយោជិត ​ដែល​រស់នៅ​សង្កាត់​ចំនួន​៥ ​នៅ​ក្នុង​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ពោធិ៍​សែន​ រាជ​ធានី​ភ្នំពេញ ​និង​មាន​ការ​រៀបចំ​ចាក់​វ៉ាក់​សាំង​ ចំនួន​ ៧​គោល​ដៅ​ផ​ងដែរ​។​ ដោយ​ឡែក ​សម្រាប់ ​សង្កាត់​ចោម​ចៅទី១​នេះ ​មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ កម្មករ​ កម្មការ​រិនី​ និង​និយោជិត ​ដែល​ត្រូ​វ​ចាក់​ដូស​ជម្រុញ​ តាម​គម្រោង​ផែន​ការ​នោះ ​មាន​ចំនួន ​១១​ម៉ឺន​ ៩​ពាន់​ ៧៥៥​នាក់​ ក្នុង​នោះ ​ក្រុម​ការងារ​បែង​ចែក​រៀបចំ​ការ​ចាក់​វ៉ាក់​សាំង​ ចំនួន​ ៣​គោល​ដៅ៖​ ដែល​គោល​ដៅទី​១ ​នៅ​សួន​កាណាឌីយ៉ា, ​ទី២ ​រោង​ចក្រ​ម៉េងដា​ និង​គោល​ដៅ​ទី៣​ នៅ​រោងចក្រ​ អាយ អេស អាយ (I.S.I​)​។​ ឯកឧត្តម មេ​បញ្ជាការ​រង កង​ពល​តូច​លេខ​៧​០ បា​នបញ្ជាក់​ឲ្យដឹង​ដែរ​ថា​៖ ជា​លទ្ធផល ​សម្រាប់​គោល​ដៅ​រោង​ចក្រ​ម៉េ​ង​ដា​ គិត​ចាប់​ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១​៤ ​ខែតុលា​ ឆ្នាំ​២០២១​នេះ​ ក្រុម​គ្រូពេទ្យ​យើ​ង សម្រេច​កា​រចា​ក់វ៉ា​ក់សាំង​ដូស​ជម្រុញ ​ជូន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​កម្មករ​ កម្មការរិនី ​និង​និយោ​ជិត​ បាន​ចំនួន ​៣ពាន់​ ៩៧៨​នាក់​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ឧត្តមសេនីយ៍ទោ ភឺន ផល្លា ក៏បា​ន​អំពាវ​នាវដល់​ប្រជាពលរដ្ឋ​ កម្មករ​ កម្មការ​រិនី​ និង​និយោជិត​ទាំង​អ​ស់ សូម​អញ្ជើញ​រួស​រាន់​ម​កចាក់​វ៉ា​ក់សាំង​ដូស​ជម្រុញ​នេះ ​ឲ្យ​បាន​គ្រប់ៗគ្នា​ ដែល​ក្រុម​គ្រូ​ពេទ្យ​រង់​ចាំ​បម្រើ ​និង​ចាក់​ជូនរហូត​ទាល់​តែ​អស់​។

        សូម​រំលឹ​កថា​៖ ការ​បើក​យុទ្ធនា​ការ​ជា​តិ​ចាក់​វ៉ាក់សាំង​ដូស​ជម្រុញ​ ក្នុ​ង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​តាម​ខេត្ត​នានា​ ដើម្បី​អនុវត្ត​គោល​នយោបាយ​ចាក់​វ៉ា​ក់សាំង​កូវីដ-១៩​ ជូន​ប្រជាជន ​ធានា​ឲ្យបាន​នូវ​ភាព​ស៊ាំ​សហគមន៍​រឹង​មាំពិ​ត​ប្រាកដ​មួយ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ សំដៅ​ទប់​ទល់​នឹង​ការ​វាយ​លុក​ នៃ​មេរោគ​ដែល​តា​ “Delta"​ ក្នុង​សហគមន៍ ​និង​ការ​ត្រៀម​លក្ខណៈ​សម្រាប់​ឈាន​ឆ្ពោះ​ទៅ​កាន់​ផែន​កា​រ បើក​ដំណើរ​ការប្រទេស​ពេញ​លេញ ​ឡើង​វិញ​លើ​គ្រប់​វិស័យ​ និង​ការ​រស់នៅជា​មួយ​ជំងឺ​កូវីដ-១៩​ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។

         ការ​ចាក់​វ៉ា​ក់សាំ​ងកូវីដ-១៩​ បាន​ឆាប់​រហ័ស​ និង​ទាន់​ពេល​វេលា​ជួយ​សង្គ្រោះ​អាយុ​ជីវិ​ត​ប្រជាជន​ ​កម្ពុជា​បាន​ច្រើ​ន តា​មរយៈ​កាត់​បន្ថយ​ករណី​ឆ្លង​ ករណី​ធ្លាក់​ខ្លួ​ន​ឈឺ​ធ្ងន់​ធ្ង​រ និង​ករណី​ស្លាប់​ដោយ​ជំងឺ​កូរីដ-១៩ ​និង​បាន​បញ្ចៀស​កម្ពុជាពី​គ្រោះ​មហន្តរាយ ​ដែល​បណ្តាល​ម​កពី​ជំងឺ​កូវីដ-១៩​នេះ ​ព្រម​ទាំង​ធ្វើឲ្យ​សភាព​ការណ៍​បច្ចុប្បន្ន​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​ ស្ថិត​នៅ​ក្នុង​កម្រិត​មួយ ​ដែល​អាច​គ្រប់​គ្រង​បាន​។​

         បង​ប្អូន​ប្រជាពលរដ្ឋ ​ដែលបា​ន​អញ្ជើញទៅ​ចាក់​វ៉ាក់​សាំង​ សុទ្ធ​តែ​បាន​អរគុណ​ប្រមុខ​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពា​រជាតិ​ និង​ក្រុម​ការងារ​ គ្រូ​ពេទ្យ​ចាក់​វ៉ាក់​សាំង​ ខ.ភ.ម ដើម្បី​ជួយ​ឲ្យពួក​គាត់​បាន​គេ​ច​ផុត​ពីកា​ររាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ