ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​សម្តែង​​ការ​​អបអរ​​សាទរសា្វគមន៍​ ដំណើ​រ​មាតុ​ភូមិ​និវត្តន៍​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​
នាយកដ្ឋានព័ត៌មាន(៣)
460
2651 សម្តេច​ពិជ័យ​សេនា ​ទៀ បា​ញ់ ​សម្តែង​​ការ​​អបអរ​​សាទរសា្វគមន៍​ ដំណើ​រ​មាតុ​ភូមិ​និវត្តន៍​របស់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ ក្រោយ​បញ្ចប់​បេសក​កម្ម​នៅ​សាធារណរដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​

       សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​សម្តែង​ការ​អបអរ​​សាទរ​ស្វាគមន៍​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​កង​អនុសេនា​ធំ​រាជ​អាវុធ​ហត្ថ​លេខ ​១៨៦ ​ដែល​​បាន​​វិល​ត្រឡប់​មក​ដល់មាតុ​ភូមិ​កម្ពុជា​វិញ​ប្រក​បដោយ​សុវត្ថិភាព​ ​នៅ​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ ​ក្រោយ​បញ្ចប់​បេសក​កម្ម​មនុស្ស​ធម៌ ​នៅ​សាធារណរ​ដ្ឋ​ ស៊ូ​ដង់ ​ខាង​ត្បូង។​

    ​  កង​អនុសេនាធំ​រាជ​អាវុធ​ហត្ថ​លេខ​១៨៦ ​គឺ​ជា​កង​ទី​៩​ ដែល​មាន​កម្លាំង​សរុប ​៧៣​នាក់​ ក្នុង​នោះ​មាន​នារី​ចំនួន ​២៨​នាក់​ បាន​វិល​ត្រឡប់​មក​មាតុ​ភូមិ​កម្ពុជា​វិញ ​​ក្រោយ​បញ្ច​ប់​បេសក​កម្ម​មនុស្ស​ធម៌​រក្សា​សន្តិភាព​អ​ស់រយៈ​ពេល​១​ឆ្នាំ​ប្រកប​ដោយ​ជោគ​ជ័យ​ ដូច​បណ្តា​កង​មុនៗ​ នៅ​សាធារណ​រដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង​។​ រីឯ​កង​ដែល​ត្រូវ​ធ្វើ​ការ​ប្តូរ​វេន​ គឺ​កង​អនុសេនា​ធំ​រាជ​អាវុធ​ហត្ថ​លេខ​៧៣៩ ​ជាក​ង​ទី​១០​ ដែល​មាន​កម្លាំង​សរុប​៧៣​នាក់​ (នារី​៣៤​នាក់​)​។ 

       អត្រា​ចូល​រួម​របស់​នារី​ក្នុង​កង​នេះ​ស្មើ​៤៦% លើ​ស​ពី​តម្រូវ​ការ​របស់ ​អ.ស.ប. ​ត្រឹម​១៥%។​ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្លាំង​មួក​ខៀវ​កម្ពុជា​ ពិត​ជា​បាន​ធ្វើ​នវានុវត្ត​ចំណេះ​ជំនាញ​ ក្នុង​បរិបទ​នៃ​ការ​រ​ស់នៅ​ថ្មី​ និង​សាមគ្គី​ភាព​ សហ​ប្រតិបត្តិ​ការ​ គោរព​វិន័យ​ល្អ​ និង​ភាព​អង់​អាច​ ក្លាហាន​ ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង​ នៃ​តំបន់​ដែល​ខ្លួន​បាន​ចូល​រួម​ ពិសេស​ការ​អនុវត្ត​នូវ​វិធាន​ការ​ នៃ​ការ​ពារ​មេរោគ​កូវីដ​-​១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ