ព័ត៌មាន

ឧត្តម​សេនីយ៍​ឯក​ គីម​ រស្មី​ ប្រគល់​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​ការ​សិក្សា ​ការ​ងារ​រដ្ឋបាល​
នាយកដ្ឋានព័ត៌មាន(៣)
432
2653 ឧត្តម​សេនីយ៍​ឯក​ គីម​ រស្មី​ ប្រគល់​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​ការ​សិក្សា ​ការ​ងារ​រដ្ឋបាល​

       អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបន​ប័ត្រ​បញ្ជាក់​ការ​សិក្សា​ ការ​ងារ​រដ្ឋបាល ​វគ្គ​បណ្តុះ​បណ្តាល​ការងា​រ​រដ្ឋ​បាល ​ជំនាន់​ទី​១ ​ឆ្នាំ​២០២០​ នា​ព្រឹក​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១​ ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯក​ គីម​ រស្មី​ ជំនួយ​ការ​ សម្តេច​តេជោ ​ហ៊ុន​ សែន ​និង​ជា​អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ​ ទទួល​បន្ទុក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តំណាង​នាយ​ឧត្តម​សេនីយ៍​ សំ ​វណ្ណ​ថន​ អគ្គ​លេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​។

        ឧត្តម​សេនីយ៍​ទោ ​ខៀវ ​ប៊ុន​ធឿន​ នាយក​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋ​បាល ​នៃ ​ខភម ​បាន​ឲ្យ​ដឹង​ថា​៖​ ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​ជំនាន់​ទី​១ ​ឆ្នាំ​២០២១​ មាន​សមាស​ភាព​ចូល​រួម​ហ្វឹក​ហ្វឺន​ ចំនួន ​២៦៥​នាក់ ​ក្នុង​នោះ ​សិក្ខា​កាម​ ចំនួន​ ២៣៨​នាក់​ សុទ្ធ​សឹង​ជា​នាយ​ទាហាន​ ត្រូវ​បាន​បញ្ជូន​មក​ពី ​តាម​បណ្តា​ស្ថាប័ន​ អង្គភាព ​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ វគ្គ​នេះ​មាន ​យោធា​ចារ្យ ​សាស្ត្រា​ចារ្យ​ ចំនួន ​២៧​នាក់​ មក​ពី ​អគ្គលេខាធិ​ការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ ​នាយក​ដ្ឋាន​ភូមិ​សាស្ត្រ​ នាយក​ដ្ឋាន​នីតិ​កម្ម​ និង​មក​ពី​ទីស្តី​ការ​គណរដ្ឋមន្ត្រី ​ក្រសួង​មហាផ្ទៃ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្រសួង​មុខ​ងារ​សាធារណៈ ​ក្រសួង​ធម្មការ​ និង​សាសនា ​និង​សាលា​ភូមិន្ទ​រដ្ឋបាល​។​

        វគ្គ​ហ្វឹក​ហ្វឺន​នេះ ​បាន​ដំណើរ​ការ​ដោយ​រលូន​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​តាម​ផែន​ការ​ ក្នុង​នោះ ​សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​ប្រសើ ​ចំនួន ​១១​នាក់​ និទ្ទេស​ល្អ​ណាស់ ​ចំនួន​ ១៣០នាក់​ និទ្ទេស​ល្អ​ ចំនួន ​៤៧​នាក់​ និង​និទ្ទេស​ល្អ​បង្គួរ​ ២០​នាក់​។​

       ជាមួយ​គ្នា​នេះ​ ឧត្ដម​សេនីយ៍​ត្រី​ ហៀ ​ហ៊ីន​ នាយក​រង ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ការ​ងារ​រដ្ឋបាល​ នៃ ​ខ.ភ.ម ​ក៏​បាន​អាន​របាយ​ការណ៍​លទ្ធផល​ ការ​ងារ​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ ជំនាន់​ទី​២​ ឆ្នាំ​២០២១​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា៖​ វគ្គ​បណ្តុះ​បណ្តាល ​ជំនាន់​ទី​២ ​ឆ្នាំ​២០២១ ​មាន​សមាស​ភាព​ចូល​រួម​ហ្វឹក​ហ្វឺន​ ចំនួន ​២២៣​នាក់ ​ក្នុង​នោះ​សិក្ខា​កាម​ ចំនួន ​១៩៦​នាក់ ​និង​យោធា​ចារ្យ​ សាស្ត្រា​ចារ្យ​ ចំនួន ​២៧​នាក់​។​ វគ្គ​សិក្សា​មាន ​រយៈ​ពេល ​១២​ខែ ​ដែល​បាន​ចាប់​ផ្តើម​ពី​ ​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០២១​ នឹង​បញ្ចាប់​វគ្គ​នៅ​ថ្ងៃ​ទី​០៩ ​ខែ​កញ្ញា​ ឆ្នាំ​២០២២​ ខាង​មុខ ​ដោយ​ផ្តោត​លើ​ ខ្លឹម​សារ​ហ្វឹកហ្វឺ​នដូច​វ​គ្គ​ជំនាន់​ទី​១​ដែរ​ គឺ​ការ​ចរាចរ​លិខិត​ស្នាម​ ការ​បោះ​ពុម្ព​,​ ការ​ចង​ក្រង​ និង​តាក់​តែង​លិខិត​ស្នាម ​ការ​ងារ​តម្កល់​ឯកសារ​ ​ប័ណ្ណសារ​, ​ច្បាប់​ និង​អនុក្រឹត្យ​ពាក់​ព័ន្ធ​ ខភម​,​ លំហាត់​របៀប,​ ការ​ងារ​រដ្ឋបាល, ​នីតិរដ្ឋ​ធម្មនុញ្ញ​ ឋាន​លេខា​ ​សេនាធិការ​ផែន​ទី​ និង​ការ​ប្រើប្រាស់​ ឧបករណ៍ ​នីតិ​អន្តរជាតិ​សាធារណៈ ​នីតិ​សមុទ្រ​,​ នីតិ​រដ្ឋបាល​សាធារណៈ,​ ប្រព័ន្ធ​នីតិ​អាស៊ាន​,​ នីតិ​មុខ​ងារ​សាធារណៈ,​ ការ​ងារ​គ្រប់​គ្រង​អង្គភាព,​ នីតិ​ពន្ធដា​កម្ពុជា​។

​        ក្នុង​ឱកាស​នោះ​ អង្គ​ពិធី​បាន​ប្រគល់​ប័ណ្ណ​សរសើ​រ និង​លិខិត​សរសើរ​ជូន​ដល់​សាស្ត្រាចារ្យ​ យោធា​ចារ្យ​ និង​នាយ​ទាហាន ​អគ្គលេខា​ធិការដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជូន​ដល់​កម្ម​សិក្សា​ការីឆ្នើម ​ក្នុង​នោះ​មាន​ ប័ណ្ណសរសើរ​ ចំនួន ​១១៧ ​ប័ណ្ណ ​និង ​លិខិត​សរសើរ​ ចំនួន ​៥៩ ​លិខិត​។ ប្រគល់​វិញ្ញាបន​បត្រ​ និង​បំពាក់​សញ្ញា​សម្គាល់​វគ្គ​ជូន​ដល់​កម្មសិក្សា​ការី​ ក្នុង​នោះមា​ន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ ការ​ងារ​រដ្ឋបាល ​ចំនួន ​២៣៨​សន្លឹក​ និង​វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​ ឋាន​លេខា​ ចំនួន​ ២៣៨​សន្លឹក​។​

        ឧត្តមសេនីយ៍ឯក គឹម រស្មី ក្នុ​ងនាម​ នាយឧត្តមសេនីយ៍ សំ វណ្ណថន និង​ថ្នាក់​ដឹក​នាំ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​បញ្ជា​ក់​ថា​ វគ្គ​ហ្វឹក​ហ្វឺ​ន​នេះ ​មាន​គោល​បំណង​ បង្កើន​នូវ​សមត្ថភាព​យល់​ដឹ​ងបន្ថែម​ទៀត​លើ​ការ​ងារ​គ្រប់​គ្រង​រដ្ឋបាល ​ដល់​នាយ​ទាហាន ​ក្នុង​កង​យោធ​ពលខេមរ​ភូមិន្ទ ​ជា​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ ​និង​មេ​បញ្ជាការ​គ្រប់​ជាន់​ថ្នាក់​លើកា​រ​ងា​រ ដឹក​នាំ​បញ្ញា​តាម​រយៈ​ការងារ​លិខិត​ស្នាម​ និង​ពង្រឹង​ការ​អនុវត្ត​ច្រក​ចេញ​ចូល​តែ​មួយ​។​ ពង្រឹង​នូវ​កា​របំពេញ​តួនាទី ​ភារកិច្ច​ របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តាម​បណ្តា​ស្ថាប័ន ​អង្គភាព ​នីមួយៗ ​ក្នុង​វិស័យ​រដ្ឋបាល​អោយ​មាន​ប្រសិទ្ធភាព​ សុវត្ថិភាព​ ទាន់​ពេល​វេលា​ និង​ពង្រឹង​ពង្រីក​នូវ​កិច្ច​សហការ​ អោយ​មាន​ភាព​រលូន ​ស៊ី​សង្វាក់​គ្នា​ ដើម្បី​វឌ្ឍនភាព​ការ​ងារ​ថែម​ទៀត​។​ ជា​មួយ​គ្នា​នេះ ​ពង្រឹង​បន្ថែម​ការ​យល់​ដឹង​អំពី​នីតិ​រដ្ឋ​ធម្មនុញ្ញ ​នីតិរដ្ឋ​បាល​សាធារណៈ ​នីតិ​អន្តរជាតិ​សាធារណៈ ​ច្បាប់​ និង​អនុក្រឹត្យ​ពាក់​ព័ន្ធ​ ខភម ​ការ​ងារ​គ្រប់​គ្រង​អង្គភាព​ និង​ឋាន​លេខា ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផែន​ការ​ កែ​ទម្រង់​ ខភម​ ស្រប​តាម​ កម្ម​វិធី​នយោ​បាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៤​ រប​ស់រាជ​រដ្ឋាភិបាល ​នីតិ​កាល​ទី​៦ នៃ​រដ្ឋសភា​លើ​វិស័យ​ការ​ពារ​ជាតិ ​ក្រោម​ការ​ដឹក​នាំ​ផ្ទាល់​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

​        ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ផែន​ការ​ហ្វឹក​ហ្វឺន​ និង​បទ​បញ្ញា​របស់​ថ្នាក់​ដឹក​នាំ​ ក្រសួងកា​រ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​ខភម ​និង​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹ​កនាំ​ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ បាន​យ៉ាង​ល្អ​ប្រសើរ ​ទាំង​ការ​ចាត់​តាំង​តួនាទី​ភារកិច្ច​ ពង្រឹង​សមត្ថ​ភាព​នាយ​ទាហាន​ក្នុង​មជ្ឈមណ្ឌល​ លើក​កម្ពស់​ គុណ​ភាព​ ការ​សិក្សា​ កា​រ​បង្រៀន​ និង​អភិវឌ្ឍ​ខ្លឹម​សារ​មេរៀន​ ស្រ​បតាម​មុខ​វិជ្ជា​ជំនាញ​ និង​ការ​ចុះ​សិក្សា​ទី​លា​ន ជាក់​ស្តែង​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ឱ្យ​កោត​សរសើរ​។​

       ជា​ចុង​ក្រោយ ​ឧត្តម​សេនីយ៍​ឯក​ គឹម​ រស្មី​ ក៏​បាន​ផ្តាំ​ផ្ញើរ​ថា​​៖ ​ក្នុង​នាម​យើង​ជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​ចូល​រួម​គ្រប់​សកម្មភាព​ ក្នុង​ការ​ការ​ពារ​សុខ​សន្តិភាព​ សន្តិសុខ ​សណ្តាប់​ធ្នាប់​បាន​ឲ្យ​បាន​ល្អ​ និង​ចូល​រួម​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​ងារ​មនុស្ស​ធម៌​ កិច្ច​ការ​សង្គម​ធ្វើ ​ដើម្បី​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​​វិស័យ​ ពិសេស​បន្ត​ការ​ចូល​រួម​ការ​ការ​ពារ​ ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេ​រោគ​កូវីដ-១៩​ ក្នុង​ប្រទេស​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ