ព័ត៌មាន

នាយ​​ឧត្តម​​សេនីយ៍ ​​វង្ស​ ពិសេន ត្រួត​ពិនិត្យ​ការ​ងារ​ប្រុង​ប្រៀប​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំអ​គ្គមេ​បញ្ជាការ​កង​ទ័ព​អាស៊ាន​លើក​ទី១​៩​ ឆ្នាំ​២០២២
នាយកដ្ឋានព័ត៌មាន(៣)
283
2656 នាយ​​ឧត្តម​​សេនីយ៍ ​​វង្ស​ ពិសេន ត្រួត​ពិនិត្យ​ការ​ងារ​ប្រុង​ប្រៀប​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំអ​គ្គមេ​បញ្ជាការ​កង​ទ័ព​អាស៊ាន​លើក​ទី១​៩​ ឆ្នាំ​២០២២

       នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការ​ងារ​ប្រុង​ប្រៀប​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំអ​គ្គមេ​បញ្ជាការ​កង​ទ័ព​អាស៊ាន​លើក​ទី១​៩​ ឆ្នាំ​២០២២​។

       កិច្ច​ប្រជុំ​បាន​ប្រព្រឹត្ត​ទៅ ​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ នា​ព្រឹក​ថ្ងៃទី​​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០​២១​នេះ ​ដោយ​មាន​ការ​ចូល​រួម​ពី ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ ​និង​ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯ​ក ហ៊ុន ​ម៉ា​និត​ អគ្គនាយក​ អគ្គនាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ចារ​កិច្ច​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ និង​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ បាន​ចូល​រួម​​។

        យោង​តាម​កម្ម​វិធី​ប្រធាន​ ប្តូរ​វេ​ន នៃ​កិច្ច​ប្រជុំ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​អាស៊ាន ​នៅ​ក្នុង​ឆ្នាំ​២០២២ ​ខាង​មុខ ​អគ្គ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​នឹង​ត្រូវ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​ការ​រៀប​ចំ​ កិច្ច​ប្រជុំ​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​អាស៊ានលើក​ទី​១​៩ ចាប់​ពី​ថ្ងៃទី​១៦​ ដល់​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២២ ​នៅ​រាជ​ធានី​ភ្នំពេញ ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ