ព័ត៌មាន

ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​សាង​សង់​ សួន​ប្រវត្តិ​កាល​ស្ថាបត្យ​កម្ម​ នៃ​វិមាន​ឈ្នះ ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
457
2667 ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​សាង​សង់​ សួន​ប្រវត្តិ​កាល​ស្ថាបត្យ​កម្ម​ នៃ​វិមាន​ឈ្នះ ឈ្នះ​

      ដោយ​មាន​ការ​ណែនាំ​ និង​អនុញាតិដ៏​ខ្ពង់​ខ្ពស់​​ពី ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​នៅ​ថ្ងៃ​ទី០១​ ខែ​ធ្នូ ​ឆ្នាំ​២០២១ ​អង្គភាព​សេនា​តេជោ ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី ​បញ្ចុះ​បឋម​សិលា​សាង​សង់​ សួន​ប្រវត្តិ​កាល​ស្ថាបត្យ​កម្ម​ នៃ​វិមាន​ឈ្នះ ឈ្នះ ​ដែល​មាន​ទី​ស្ថិត​នៅ​ក្នុង​សួន​តេជោ​សន្តិភាព ​នៃ​វិមាន​ឈ្នះ ឈ្នះ ​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ ការ​អញ្ជើញ​ចូល​រួម​​ពី​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ​ទីប្រឹក្សា​ពិសេស​ សម្តេច​ពិជ័យ​សេនា ​អគ្គនាយក​ អគ្គ​នាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​សិក្សា​ស្រាវ​ជ្រាវ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​និង​មាន​ការ​ចូល​រួម​ពី​តំណាង ​ក្រសួង​រ៉ែ​ និង​ថាមពល ​ព្រម​ទាំង​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ឧកញ៉ា ​នាយ​ទាហាន​ជាន់​ខ្ពស់​ ខភម ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ ​អង្គភាព​សេនា​តេជោ ​ជា​ច្រើន​រូប​ទៀត​។

     សូម​បញ្ជាក់​ថា៖ ​សួន​ប្រវត្តិកាល​ស្ថាបត្យ​កម្ម ​នៃ​វិមាន​ឈ្នះ ឈ្នះ​ ដែល​បាន​ប្រារព​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​សាង​សង់​នា​ពេល​នេះ ​ក្រុម​ការងារ​បាន​លើក​​គំរោង​សាង​សង់​សំណង់​ស្ថាបត្យកម្ម​នេះ ​ដោយ​មានការចូល​​រួម​​​​ពី ស្ថាបត្យករ ​ឯកឧត្តម ខឹម សុខ - ខឹម សេរី និង​ក្រុម​ការងារ​សាង​សង់​​មាន លោក​ឧកញ៉ា ​តេង​ ស៊ុន ​ដោយ​មាន​កា​រចូល​រួម​គាំទ្រ ​និង​ជួយ​ឧបត្ថម្ភ​ពី ​ឯកឧត្តម​ ស៊ុ​យ ​សែម​ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ ​និង​ថាមពល​។​

     នាយ​ទាហាន​ នៅ​ក្នុង​អង្គភាព​សេនា​តេជោ ​បាន​អោយ​ដឹង​ថា៖​ សួន​ប្រវត្តិកាល​ស្ថាបត្យ​កម្ម​ នៃ​វិមាន​ឈ្នះ ឈ្នះ ​សាង​សង់​ឡើង ​ដើម្បី​រៀបរាប់​អំពី​ដំណើរ​ការ​ នៃ​ការ​រៀបចំ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​ស្រប​តាម​ចក្ខុវិស័យ​របស់​ថ្នាក់​ដឹក​នាំ​ប្រមុខ​រាជ​រដ្ឋាភិបាល​ និង​ក្រសួង​ការ​ពារ​ជា​តិ ក្នុង​ការ​បន្ត​និរន្តរភាព​ នៃ​ការ​យល់​ដឹង​ សំរាប់​ចែក​រំលែក​ដល់​អ្នក​ជំនាន់​ក្រោយ ​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព​ តាម​រយៈ​ការ​បង្កើ​ត​នូវ​ភាព​កត្តញ្ញូ​ សុខ​ដុម​ ទើប​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​បាន​សាង​សង់​សួន​នេះ​ឡើង ​ដែល​បាន​ដឹ​ក​នាំ​ដោយ​ផ្ទាល់​ពី​ ស​ម្តេចពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​​។

     សូម​​បញ្ចាក់​ផង​ដែល​ថា៖​ បន្ទាប់​ពី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ​ ដំណើរ​ការ​នៃ​ការសាង​សង់​វិមាន​ឈ្នះ ឈ្នះ​បាន​បន្ត​ឈាន​ចូល​ក្នុង​ដំណាក់​កាល​ទី០៤​ ដែល​ផ្តោត​លើ​កិច្ចការងារ​សមិទ្ធផល​ និង​អភិវឌ្ឍន៍​បន្ថែម​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​វិមា​នឈ្នះ ឈ្នះ​។ សមិទ្ធផល​សម្រេច​បាន​សំខាន់ៗ​ក្នុង​ឆ្នាំ​​២០២០ ​កន្ល​ង​មក​ ក្នុ​ង​ដំណាក់​កាល​ទី​០៤​ គឺ​សមិទ្ធផ​ល​នយោ​បាយ​ឈ្នះ ឈ្នះ​ ក្នុង​រយៈ​ពេល​ជាង​ ២០​ឆ្នាំ​ ក្រោយ​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​នៅ​កម្ពុជា​ មាន​ដូច​ជា​ការ​រៀបចំ​កសាង​សួន​សមិទ្ធផល​តេជោ​ រួម​មាន​៖​ សួន​សមិទ្ធ​ផល​ខឿន​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ សួន​សមិទ្ធ​ផល​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម​ និង​សួន​សមិទ្ធ​ផល​កង​កម្លាំង​រក្សា​សន្តិភាព​ និង​បោស​សំអាត​មីន​នៅ​កម្ពុជា ​និង​លើ​ឆាក​អន្តរជាតិ​។​

      តំបន់​សមិទ្ធផល​ នៃ​វិមាន​ឈ្នះ ឈ្នះ​ ដែល​បាន​សាង​ស​ង់នា​ពេល​នេះ​ នឹង​រំលេច​គ្រប់​វិស័យ​សំខាន់ៗ​ស្រប​ទៅ​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដែល​ផ្តោត​ទៅ​លើ​កំណើន​ការ​ងារ​ សមធម៌ ​និង​ប្រសិទ្ធភាព​ក្នុង​ប្រទស​កម្ពុជា​។​ សួន​សមិទ្ធផល​តេជោ​ នឹង​រៀបចំ​ផ្តោត​ទៅ​លើ​សមិទ្ធផល​វិស័យ​ការ​ពារ​ជាតិ​ការ​រក្សា​សន្តិសុខ​សណ្តា​ប់ធ្នា​ប់​សង្គម​ ការ​ដោះមី​ន​ រំដោះដី​ក្រោយ​ការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ​ ប្រកប​ដោយ​ភាព​ជោគ​ជ័យ ​ដែល​ជា​ជំនួយ​​ដ៏​​សំខាន់​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

     «សួន​ប្រវត្តិកាល​ស្ថាបត្យ​កម្ម​នៃ​វិមាន​ឈ្នះ ឈ្នះ​ ស្ថិត​ក្នុង​សួន​សមិទ្ធផ​ល​តេជោ​នៃ​វិមាន​ឈ្នះ ឈ្នះ​ ដែល​បាន​ប្រារព្ធពិធី​បញ្ចុះ​បឋម​សិលា​ សាង​ស​ង់នេះ​ មាន​ទំហំ​ ២៩​ម៉ែត្រ​ X ​២៣​ម៉ែត្រ​ បាន​រៀបចំ​ឡើង​ក្នុង​រចនាបថ​ លក្ខណៈ​សួន​បៃតង​ ដើម្បី​ដាក់​បង្ហាញ​នូវ​ប្រវត្តិ​កាល​ នៃ​ដំណើរ​ការ​កសាង​វិមាន​ឈ្នះ ​ឈ្នះ ​គិត​ចាប់​ពី​ការ​សិក្សា​ស្រា​វ​ជ្រាវ​ និង​រៀបចំ​ទស្សន​ទា​ន នៃ​វិមា​ន ឈ្នះ ឈ្នះ​ រហូត​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ ​ទាំង​មូល​ដើម្បី​រំលេច​ចេញ​នូវ​គុណ​តម្លៃ​នយោបាយ​ឈ្នះ ឈ្នះ​។​ សួ​ន​នេះ​នឹង​រៀប​ចំ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​ដោយ​សាធារណ​ជន​អាច​ស្វែង​យល់​អំពី​​អត្ថន័យ​ ខ្លឹម​សារ​ នៃ​នយោបាយ​ឈ្នះ ឈ្នះ​ និង​ប្រតិបត្តិករ​ ដែល​បាន​ចូល​រួម​ ក៏​ដូច​ជា​កិច្ច​ការងារ​ កសាង​វិមាន​ ឈ្នះ ឈ្នះ​ ដែល​សាធារណ​ជន​អាច​ស្វែង​យល់​ពី​ស្ថាបត្យ​កម្ម​ រចនា​បថ​ និង​ខ្លឹមសារ​ចម្លាក់​ផ្សេងៗ​នៅ​ក្នុង​តំបន់​នេះ។​ ​សួននេះ​​ បន្ទាប់​ពី​សាង​សង់​ហើយ​នឹង​មាន​ទិដ្ឋភាព​ ជា​លក្ខ​ណៈ​បៃតង​ ដែល​មាន​ដាំ​ដើម​ឈើធំ​ៗ​ជា​ម្លប់​សម្រាប់​អ្ន​កចូល​ទស្សនា​ មាន​ផ្កា ​កូន​រុក្ខជាតិ​ផ្សេងៗ​ ដែល​ជា​លក្ខណៈ​សួន​បៃតងមួយ​ បង្កប់​​ជាមួយ​រូបភាព ​និង​ខ្លឹមសារ​ នៃ​ប្រវត្តិកាល​ស្ថាបត្យ​កម្មនៃ​​វិមានឈ្នះ ឈ្នះ។ ពិធី​ក្រុង​ពាលី ​បញ្ចុះ​បឋម​សិលា​សាង​សង់​ សួន​ប្រវត្តិកាល​ស្ថាបត្យ​កម្ម​ នៃ​វិមាន​ឈ្នះ ឈ្នះ​ ​នា​ពេល​នោះ​ បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ ព្រះ​ពុទ្ធ​សាសនា ​ដោយ​បាន​បួង​សួង​ ដល់​ម្ចាស់​ទឹ​ក ម្ចា​ស់ដី​ នៅ​វិមាន​ឈ្នះ ឈ្នះ​ ដើម្បី​សុំ​សេចក្តី​សុ​ខ សេចក្តិ​ចំរើន ​ក្នុង​ពេល​ដំណើរ​ការ​សាង​សង់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ