ព័ត៌មាន

ពិធីបិទ​វ​គ្គ​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ប​ច្ចេក​ទេស​នៅវិទ្យាស្ថាន​ប​ច្ចេក​ទេស តេជោ ហ៊ុន​សេន ២៨ .០៧.១៥
នាយកដ្ឋានព័ត៌មាន(១)
660
58

   ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​និង​ក​សាង​ប្រ​ភ​ព​ប​ន្ត​វេន​ជំនាញ​ប​ច្ចេក​ទេស​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឲ្យ​កាន់​តែ​មាន​​វិសាល​ភាព​ធំធេង​ប​ន្ថែម​ទៀត ​នាព្រឹក​ថ្ងៃទី ២៨ ​​ខែ ក​ក្ក​ដា នេះ នៅវិទ្យាស្ថាន​ប​ច្ចេក​ទេស​តេជោ ហ៊ុន សែន  ស្ថិត​ក្នុង​ស្រុក​សំរោង​ទ​ង ខេត្ត កំព​ង់ស្ពឺ បាន​បិទ​វ​គ្គ​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ប​ច្ចេក​ទេស​រ​ប​ស់ខ្លួន​ចំនួន៧វ​គ្គ ស្ថិត​ក្រោម​អធិប​តី​ភាព​រ​ប​ស់ ​ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​វ​ត្ត​មាន​ឯកឧត្ត​ម លោជំទាវ រ​ដ្ឋ​លេខ​ធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង  អនុព័ន្ធ​យោធា ស​ហ​ព័ន្ធុស្ស៊ី វៀត​ណាម​ប្រ​ចាំក​ម្ពុជានិង​ នាយ​ទាហាន​ជាន់​ខ្ព​ស់ ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ រួម​និង​ក​ម្ម​សិក្សា​ការីជា​ច្រើន​រូប​ទៀ  ។           ប​ន្ទាប់ពីឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចៅ ភិរុណ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈប​ច្ចេក​ទេស ក្រ​សួង​​​ការ​​​ពារ​ជាតិ បាន​ឡើង​ថ្លែង​សុន្ទ​រ​ក​ថាស្វាគ​ម​ន៍ ស្តីពីការ​វិវ​ត្ត​រីច​ម្រើន រ​ប​ស់ជំនាញ​ប​ច្ចេក​ទេស​រួច​ម​ក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ  សូ សូច័ន្ទ នាយ​ក​វិទ្យាស្ថាន​ប​ច្ចេក​ទេស​តេជោ ហ៊ុន សែន  បានអាន​រ​បាយ​ការ​ណ៍​ស្តីពីដំណើរ​ការ​បើក​និង​បិទ​វ​ក្គ​ហ្វឹក​ហ្វឺន ដោយ​បាន​ប​ញ្ជាក់ថា៖ ដោយ​ទ​ទួល​បាន​ស​ច្ចាប័ន​រ​ប​ស់គ​ណៈក​ម្មាធិការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​និង​ ប្រ​កាស​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិស្តីពីការ​ជ្រើស​រើស​សិក្ខាកាម ម​ក​ពីប​ណ្តាក​ងឯក​ភាព​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ម​ក​ប​ណ្តុះប​ណ្តាល​ក្នុង​វិទ្យា​ស្ថាន ក​ន្ល​ង​ម​ក​វិទ្យាស្ថាន​បាន​ដំណើរ​ការ​ហ្វឹក​ហ្វឺន​ប្រ​ក​ប​ដោយ​ជោគ​ជ័យ។ជាក់ស្តែង​ពិធី បិទ​វ​គ្ក​នាពេល​នេះ មាន,វ​គ្គ​ប​ណ្តុះប​ណ្តាល​នាយ​ទា​ហាន​សេ​នាធិការ​ប​ច្ចេក​ទេស​ជំនាន់ទី ៥ ទី៦ វ​គ្គ​នាយ​ទាហាន​ប​ច្ចេក​ទេស​ថ្នាក់​ម​ធ្យ​ម​ជំនាន់ ទី១ ទី២  វ​គ្គ​នាយ​ទាហាន​ប​ច្ចេក​ទេស​ថ្នាក់ ប​ឋ​ម ជំនាន់ទី៦  មាន​សិក្ខា​កាម​រួម និង​យោធាចារ្យ​ស​រុប​ចំនួន ៥២២នាក់ ។   ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ  សូ សូច័ន្ទ បាន​ប​ញ្ជាក់ថាគោល​បំណ​ង​នៃវ​គ្គ​សិ​ក្សានេះ​គឺ​សំដៅប​ណ្តុះ​ប​ណ្តាល​ជំនាញ​ប​ច្ចេក​ទេស​ផ្នែក​យោធាដ​ល់យោធិន​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឲ្យ​មាន​ចំណេះដឹង​ក្នុង​ការ​ប​ញ្ជាដឹក​នាំ​ការ​ងារ​ប​ច្ចេក​ទេស​ចេះ​ធ្វើផែន​ការ​ធា​នាលើការ​ប្រុង​ប្រៀប​ប​ច្ចេក​ទេស​ក្តាប់បាន​ពីខ្សែរ​យៈទំនាក់ទំន​ង​ការ​ងារ​ប​ច្ចេក​ទេស​និង​ចេះប្រើប្រាស់ថែទាំជួស​ជុល​គ្រ​ប់គ្រ​ង ថែ​រ​ក្សា​ទុក​ដាក់នូវ​រាល់គ្រឿង​ស​ម្ភារៈសឹក អាវុធ​យុទ្ធ​ភ័ណ្ឌ​ដែល​កំព​ង់មាន​ប្រើប្រាស់នៅតាមប​ណ្តាក​ងឯក​ភាព​នានា ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឲ្យ​បាន​ត្រឹម​ត្រូវ​ទៅតាម​ល​ក្ខ​ណៈ​និង​ប​ទ​ដ្ឋាន​ប​ច្ចេក​ទេស​ធានាបាន​នូវ​គុណ​ភាព​ប្រ​សិទ្ធិភាព​តាម​ការ​កំណ​ត់​នៃ​គ្រឿង​​​បំពាក់នីមួយៗ។ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖វ​គ្គហ្វឹក​ហ្វឺន​ បាន​ផ្តោត​លើខ្លឹម​សារ​សំខាន់ៗ រួម​មាន​លំហាត់​រ​បៀប​ វិន័យ​ស​ណ្តាប់ធ្នាប់ ល​ក្ខ​ន្តិកៈទូទៅរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ចិត្ត​សាស្រ្ត​យោធា ឆ្ល​ង​កាត់ឧប​ស័គ្គ យុទ​វិធីប្រ​យុទ្ធ ចាប់ពីបុគ្គ​ល​ដ​ល់ក​ងអនុសេនាតូច និង ឋាលេខា។ ដោយ​ឡែក​សិក្ខាកាម​វ​គ្គ​ប​ណ្តុះប​ណ្តាល​នាយ​ទាហាន​ប​ច្ចេក​ទេស​ម​ធ្យ​ម ឆ្នាំទី១ សិក្សាចំណេះដឹង​ទូទៅ ឆ្នាំទី២ សិក្សាជំនាញអាវុធ​ថ្មើរ​ជើង កាំភ្ល​ង​ផ្លោង​ផ្ទៃដី កាំភ្លើង​ផ្លោង​ការ​ពារអាកាស គ្រាប់ រំសេវ រ​ថ​ក្រោះ រ​ថ​ពាស​ដែក និង​រ​ថ​យ​ន្ត​ម៉ាស៊ីន ។ ហើយ​ជាល​ទ្ធ​ផ​ល​វ​គ្គ​នីមួយៗមាន​ចំណាត់ថ្នាក់ ខ្សោយ ម​ធ្យ​ម ល្អប​ង្គួរ និង​ចំណាត់ថ្នាក់ល្អ ។ ដើម្បីជាការ​លើក​ទឹក​ចិត្ត ដ​ល់នាយ​ទាហាន​ជា នាយ​ក នាយ​ក​រ​ង វិទ្យាស្ថាន និង សិក្ខាដែល​មាន​ស្នាដៃ​ល្អនារ​យៈពេល​ក​ន្ល​ង​ម​ក ក្នុងឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​បំពាក់​ឋាន​ន្ត​រ​ស​ក្តិថ្នាក់​ឧត្ត​ម​សេនីយ៍ឯក ដ​ល់នាយ​ទាហាន​ជាន់ខ្ព​ស់ ចំនួន ៣ រូប  ឧត្ត​ម​សេនីយ៍ទោ ចំនួន៣ រូប ឧត្ត​ម​សេនីយ៍ត្រី ២ រូប និង ថ្នាក់វ​រ​សេនីយ៍ទោចំនួន ១៣ រូប ព្រ​ម​ទាំង​បាន​បំពាក់មេដាយ គ្រឿឥស្ស​រិយ​យ​ស្យ ប​ណ្ណ​ស​រ​សើរ និង​លិខិត​ប​ញ្ជាក់ការ​សិក្សាដ​ល់សិក្ខាកាម​នាឱកាស​នោះ​ផ​ង​ដែរ។

                ក្នុង​នាម​ប្រ​មុខ​ដឹក​នារាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​នូវ​មោទ​ន​ភាព​យ៉ាង​ខ្លាំង​ចំពោះជំនាញ​រួម និង​យោធាចារ្យ បាន​ស​ហ​ការឲ្យ​ដំណើរ​ការ​បើក​វ​គ្គ ប​ណ្តុះ​ប​ណ្តាល​ប​ច្ចេក​ទេស​ជំនាញ​ដ​ល់ក​ម្លាំង​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ការ​ព​ង្រឹង​ព​ង្រីក​ធ​ន់ធាន​ម​នុស្ស​ដើម្បីក​សាង​ប្រ​ភ​ព​ប​ន្ត​វេន​សំរាប់វិស័យ ប​ច្ទេស ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​នាពេល​នេះ​ ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ចាត់ទុក​ល​ទ្ធ​ផ​ល ដែល​ទ​ទួល​បាន​នាពេល​នេះ គឺស្រ​ប​ពេល​ដែល​យើង​កំព​ង់​អនុវ​ត្ត​ផែន​ការ​កែរ​ទ​ម្រ​ង់ ខ​ភ​ម ​សំខាន់លើការ​ព​ង្រឹង​គុណ​ភាព​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​ក សាង​ប្រ​ភ​ព​ប​ន្ត​វេន​​ក្នុង​ក​ង​ទ័ព ដែល​ជា​ត​ម្រូវ​ការ​ចាំបាច់​លើកិច្ច​ការ ការ​ពារអធិប​តេយ្យ  បូរ​ណ​ភាព​ទឹក​ដី នៃព្រះរា​ជាណាច​ក្រ​ក​ម្ពុជាអោយ​បាន​គ​ង់វ​ង្ស ។

     ក្នុងឱកាស​ន​នោះដែរឯកឧត្ត​ម ក៏បាន​លើក​ឡើង​ផ​ង​ដែរ ពីស​ភាព​ការ​វិវ​ត្ត​មួយ​ចំនួន នៅលើពិភ​ព​លោក នាដំណាក់កាល​ប​ច្ចុប្ប​ន្ន  និង   ស​ភាព​ការ​ណ៍​ន​យោ​បាយ​នៅ​ក្នុង​ប្រ​ទេស ព្រ​ម​ទាំង​បាន​រំលឹក​ឡើង វិញ​នូវ​រឿង រ៉ាង​ទាំង​ឡាយ ដែល​កើត​មាន​និង​ប​ង្ក​ឡើង​ដោយ​ប​ក្ស​ប្រ​ឆាំង នាពេល​ក​ន្ល​ង​ម​ក ។ ឯកឧត្ត​ម​ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីការ ផ្តាំផ្ញើរ​ប​ស់ស​ម្តេច ដ​ល់​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ គ្រ​ប់ប្រ​ភេទ ក្នុង​ស​ភាព​ការ​ណ៍ថ្មីនេះ  គឺការ​ពារ ឯក​រាជ្យ អធិប​តេយ្យ​ភាព បូរ​ណ​ភាព​ទឹក​ដី ធ្វើទំនាក់ទំន​ង​ល្អ ជាមួយ​ប្រ​ទេស​ជិត​ខាង និង​ប្រ​ទេស នានាក្នុង​តំប​ន់និង​ពិភ​ព​លោក ដើម្បី​ប​ង្កើន​ចំណ​ង​ទាក់ទ​ង  ជំនឿទុក​ចិត្ត​គ្នា និង​ដើម្បីព​ង្រឹង ស​ន្តិភាព។ ហើយ​ក​ង​កំលាំង​ប្រ​ដាប់​អាវុធ​គ្រ​ប់​ប្រ​ភេទ ត្រូវ​ព​ង្រឹង​ស​ន្តិសុខ ស​ណ្តាប់​ធ្នាប់​ស​ង្គ​ម និង​ព​ង្រឹង​ការ​អនុវ​ត្ត​គោល​ន​យោ​បាយ​ភូមិ ឃុំមាន​សុវ​ត្ថិភាព,  ធានា កុំឱ្យ​មានអំពើ ភេរ​វ​ក​ម្ម ​កើត​ឡើង​នៅក្នុង​ទឹក​ដី​ក​ម្ពុជា ដើម្បី ​រួម​ចំណែក​ដ​ល់​ការ​ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ​ណ៍ វិនិយោគ​ម​ក​ក​ម្ពុជា ។ ​ទ​ន្ទឹម​នឹង​នេះ​ដែរ​ឯក​ឧត្ត​ម ទៀ បាញ់ ​ក៏បាន​ស​ង្ក​ត់​ធ្ង​ន់នូវ​ប​ទ​ប​ញ្ជារ​ប​ស់​ស​ម្តេច​តេជោផ​ង​ដែរ ចំពោះ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ប្រ​ភេទ ត្រូវ​ធានាមិន​ឱ្យ​មាន ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជា​ ទោះ​ត​ម្លៃ​ណាក៏​ដោយ គឺត្រូវ​កំចាត់ចោល​ភ្លាម ដើម្បីការ​ពារ​រាជ​រ​ដ្ឋាភិបាល ស្រ​ប​ច្បាប់។

       ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ផ្តាំផ្ញើដ​ល់នាយ​ទាហាន​ជំនាញ​ព្រ​ម​ទាំង​ក​ម្ម​សិក្សាការី​ទាំងអស់​ថា៖​នៅ​គ្រ​ប់​កាលៈទេសៈ ក​ង​ទ័ព​ត្រូវ​តែមាន​កិច្ច​ការ ប​ច្ចេក​ទេស​ជាជំនួយ​ការ លើការ​ងារ​ប្រុង​ប្រៀប​ធានា​និង​បំរើដ​ល់​គ្រ​ប់ប​ណ្តា​ក​ង​ឯក​ភាព​ពិសេស​ក​ងឯក​ភាព​ទ័ព​ជំនាញ ទាំង​មុន​ពេល​ប្រ​យុទ្ធ  ពេល​ប្រ​យុទ្ធ និង​ក្រោយ​ពេល​ប្រ​យុទ្ធ លើមូល​ដ្ឋាន​គ្រឿង​បំពាក់​គ្រ​ប់​ប្រ​ភេទ។​ដូច្នេះវ​គ្គ​ហ្វឹក​ហ្វឺន​នេះមាន​សារៈសំខាន់ណាស់​ក្នុង​ការ​ចូល​រួម​ចំណែក​ប​ន្ត​អនុវ​ត្ត​គោល​ន​យោបាយ យុទ្ធ​សាស្រ្ត​ច​តុកោណ​ដំណាក់​កាល​ទី៣ នេះ ដើម្បីឆ្លើយ​ត​ប​ទៅនិង​ស​ភាព​ការ​ណ៍​និង​ត​ម្រូវ​ការ​ជាក់ស្តែង នូវ​វិវ​ត្ត​ផ្នែក​ប​ច្ចេក​វិទ្យានាដំនាក់កាល​ថ្មីនេះ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ប្រ​គ​ល់ ថ​វិការ​ចំនួន ១០ លាន រៀល​ដ​ល់ពិធីបិទ​វ​គ្គ​ផ​ង​ដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ