ព័ត៌មាន

សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល
នាយកដ្ឋានព័ត៌មាន(១)
612
59

នៅព្រឹក​ថ្ងៃទី ២៩ ខែ ក​ក្ក​ដា ឆ្នាំ ២០១៥ នៅវិមាន​ស​ន្តិភាព លោក​ជំទាវ ម៉ែន សំអន

ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទំនាក់ទំន​ង ជាមួយ​រ​ដ្ឋ​ស​ភា.ព្រឹទ្ធ​ស​ភានិងអធិការ​កិច្ច បានអញ្ជើញ

ជាអធិប​តីក្នុង​ពិធីបើក​សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ​ស្ថាប័ន អង្គ​ភាព​ស៊ីវិល ។ ហើយ​ការ​ធ្វើសិក្ខាសាលានេះមាន​គោល​បំណ​ង​ធំ ៣ គឺ៖ ទី១. បូក

សារុប​ការ​ងារ​ស​ម្ព័ន្ធ​មេត្រីភាព​រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ​ស្ថាប័ន អង្គ​ភាព​ស៊ីវិល

ដែល​បាន​ចាប់ដំណើរ​ការ​តាំង​ពីឆ្នាំ ២០០៥ ម​ក , ទី ២ . ធ្វើការ​ពិគ្រោះយោប​ល់រ​វាង​ភាគីទ​ទួល​ជំនួយ

និង​ភាគីអ្ន​ក​ផ្ត​ល់ជំនួយ ក្នុង​ការ​ព​ង្រឹង​ស​ម្ព័ន្ធ​មេត្រីភាព​នេះឲ្យ​កាន់តែប្រ​សើរ និង​ទី ៣ .ជាការ​ស​ម្ដែង

នូវ​ការ​ដឹង​គុណ​ដ​ល់ម្ចាស់ជំនួយ​ទាំងអស់ ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ច​ការ​ពារ​ជាតិ ។

             ក្នុង​សុន្ទ​ក​ថាបើកអង្គ​សិក្ខាសាលានាពេល​នោះ លោក​ជំទាវ ម៉ែន សំអន បាន​ថ្លែងឲ្យ​ដឹង​ថា៖   តាម​រ​បាយ​ការ​ណ៏រ​ប​ស់អង្គ​ភាព​ទ​ទួល​ជំនួយ និង​ស្ថាប័ន​ផ្ត​ល់ជំនួយ​ជារួម​ក្នុង​ការអនុវ​ត្ត​សេច​ក្ដីសំរេច ចិត្ត រ​ប​ស់រាជ​រ​ដ្ឋ​ភិបាល​គឺពិត​ជាទ​ទួល​បាន​ការ​រីក​ចំរើន នូវ​ស​ក​ម្ម​ភាព​ជាច្រើន​ដូច​ជា ការ​ចុះជ​ប​សំណេះ

សំណាល ការ​ផ្ដ​ល់ជំនួយ ជាស្បៀងអាហារ អាវ​ភ្លៀង អាវ​រ​ងារ ថ្នាំពេទ្យ និង​សំភារៈផ្សេងៗទៀត​រួម

ទាំង​ថ​វិការ​ជាច្រើន​ថែម​ទៀត​ផ​ង ។ លោក​ជំទាវ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ន្ថែម​ទៀត​ថា ៖ ទ​ន្ទឹម​នឹង​នោះ

ក៏នៅមាន​ការ​ប្រ​ឈ​ម​ខ្លះដែរ ដូច​ជាល​ទ្ធ​ភាព​រ​ប​ស់ស្ថាប័ន អង្គ​ភាព​ស៊ីវិល​រ​ប​ស់រ​ដ្ឋ និង​ក្រុម​ហ៊ុន ខ្លះនៅ មាន​កំរិត និង​មាន​ការ​លំបាក នាំឲ្យ​មាន​ការ​រអាក់រអួល​ក្នុង​ការ​ជួយឧប​ត្ថ​ម្ភ ហើយ​ជំនួយ​ខ្លះបាន​ធ្វើដោយ

មិន​ចំគោល​ដៅនៃតំរូវ​ការ និងអាទិភាព ដែល​នាំឲ្យ​មាន​ការ​ខ្ជះខ្ជាយ​ធ​ន​ធាន ។

      

              ទាំង​នេះបាន​ប​ង្ហាញឲ្យ​ឃើញ​ថា ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទូទាំង​ប្រ​ទេស​បាន​សាម​គ្គីជាធ្លុង​តែមួយ

មិន​ត្រឹម​តែបាន​ចូល​រួម​ប​ញ្ជូន​កូន​ចៅ និង​ស​មាជិក​គ្រួសារ​ចូល​បំរើក្នុង​ជួរ​ក​ង​ទ័ព​ប៉ុណ្ណោះទេ ថែម​ទាំង បាន​ផ្ដ​ល់ជំនួយ​ដ​ល់ក​ង​ទ័ព​យ៉ាង​ស្មោះស្ម័គ្រ​ថែម​ទៀត  ដោយ​ប​ង្កើត​បាន​ជាច​ល​នាស្នេហាជាតិ

និង​ការ​ពារ​ជាតិមួយ​យ៉ាង​ខ្លាំង​ក្លា    ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ