ព័ត៌មាន

សម្តេច​​​ពិជ័យ​​សេ​នា ​ទៀ ​បាញ់ អ​នុញ្ញាត​ឲ្យ​ឯក​អគ្គរាជ​ទូតវិ​សាមញ្ញ​ និង​ពេញ​សមត្ថភាព ​នៃ​ប្រទេស​ជប៉ុន ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
396
2697 សម្តេច​​​ពិជ័យ​​សេ​នា ​ទៀ ​បាញ់ អ​នុញ្ញាត​ឲ្យ​ឯក​អគ្គរាជ​ទូតវិ​សាមញ្ញ​ និង​ពេញ​សមត្ថភាព ​នៃ​ប្រទេស​ជប៉ុន ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

        នា​រសៀលថ្ងៃ​ទី០៦​ ខែ​​មករា​ ឆ្នាំ​២០២២ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញា​ត​ឲ្យ​ ឯកឧត្តម ​មីកា​មី ​ម៉ាសា​ហ៊ីរ៉ូ ​(MIKAMI​ Masahiro) ​ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ​ និង​ ពេញ​សមត្ថភាព ​នៃ​ប្រទេស​ជប៉ុន ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ ការ​ងារ​លើ​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ រវាង​ប្រទេស​ទាំង​ពី​រ កម្ពុជា​-​ជប៉ុន​។

         មាន​ប្រសាសន៏​ក្នុ​ងឱកាស​នោះ​ ឯកឧត្តម ​MIKAMI Masahiro ឯកអគ្គ​រដ្ឋ​ទូត​ជប៉ុន​ ប្រចាំ​ព្រះ​រាជា ណាចក្រ​កម្ពុជា​ ថ្លែង​ជំនួស​មុខ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ បាន​ថ្លែង​អំណរ​គុណ​ យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ដែល​បាន​អនុញាត្ត​ឲ្យ ​ឯកឧត្តម​ បា​នចូល​ជួប​ សំដែង​ការ​គួរ​សម​ ដើម្បី​បាន​ពង្រឹង​ពង្រីក​ ចំណង​ទាក់​ទង​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​សាមគ្គីភាព​ មិត្តភាព​ ឲ្យ​កាន់​តែ​មាន​ ភាព​ជិត​ស្និទ្ធ​។​ ឯកឧត្តម​ក៏​បាន ​បញ្ជាក់​ថា៖ ​កន្លង​មក​ដោយ​សារ​តែ​បញ្ហា​ការ​រីក​រាល​ដាល​ នៃ​ជងឺ​កូវីដ-១៩​ បានប​ណ្តាល​ឲ្យ​ប្រទេស​យើង​​ទាំង​២ ​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ពុំ​បាន​ល្អ​ ពិសេស​លើ​ផ្នែក​យោធា​​។ ឯ.ឧ​ ឯកអគ្គរដ្ឋ​ទូត​ បាន​បញ្ជាក់​ថា៖​ កង​ទ័ព​ជើង​គោក​​ជប៉ុន ក៏​បាន​អញ្ជើញ​ ឯ.ឧ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​​កម្ពុជា ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ​ផង​ដែរ​។ ឯ.ឧ ​បាន​បញ្ជាក់​ទៀត​ថា៖​ ឆ្នាំ​នេះជា​ខួប​លើក​ទី៣០​​ឆ្នាំ ​ដែល​កង​ទ័ព​ជប៉ុន​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ ​របស់​ខ្លួន​មក​ចូល​រួម​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​របស់​អង្គការ​ស​ហ​ប្រជា​ជាតិនៅ​កម្ពុជា​ ហៅ​កាត់​ថា​អ៊ុន​តាក់​។ ដូច្នេះ​កង​កំលាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ នឹង​បញ្ជូន​នាវា​ចំនួន​២ ​គ្រឿង​មក​ចត​នៅ​កំពង់​ផែ​កម្ពុជា ​ដើម្បី​ប្រារព្ធ​ពិធី​ខួប​ ៣០​ឆ្នាំ​នេះ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​អធិបតី​ភាព​ក្នុង​ពិធី​នោះ​ផង​ដែរ​។ ឯ.ឧ ​ឯកអគ្គរដ្ឋ​ទូត​ បានប​ន្ថែម​ទៀតថា​៖​ កន្លង​មក​ជប៉ុន​បាន​ជួយក្រសួង​ការពារ​ជាតិ​កម្ពុជា​ ផ្តោត​សំខាន់ ​ជួយ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​សិក្ខា​កាម​ របស់ ​ខ.ភ.ម​ ទៅ​បណ្ដុះ​បណ្ដាល​នៅ​សាលា​បណ្ឌិត​សភា​ការពារ​ជាតិ​ជប៉ុន ​ប្រទេស​ជប៉ុន​ មក​ទល់​ថ្ងៃ​នេះ​ បាន​ចំនួន​ ៥៥​នាក់​ហើយ​។

         មាន​ប្រសាសន៏​ក្នុង​ឱកាស​នោះ​ សម្តេចពិ​ជ័យ​សេនា​ ទៀ ​បាញ់ ​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំន​ងល្អ​រវា​ង​កម្ពុ​ជា​-​ជប៉ុន ​ដែល​ប្រទេស​ទាំង​ពីរ​តែង​ បាន​ចូល​រួម​ជួយ​គ្នា​ទាំង​លើ​ក្រប​ខណ្ឌ​អន្តរជាតិ ​ទាំង​ក្នុង​ក្រប​​ខណ្ឌ​អាស៊ាន ​ជា​ពិសេស​កម្ពុជា​-​ជប៉ុន ​មាន​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​។​ សម្តេច​ពិជ័យសេ​នា​ ក៏​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ និង​កង​ទ័ព​ជប៉ុន ​ដែល​បាន​ចូល​រួម​ចំណែក​ ជា​មួយ​អង្គការ​សហ​ប្រជា​ជាតិ​ ក្នុង​ការ​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ របស់​ខ្លួន​មក​ចូល​រួម​បំពេញ​បេសក​កម្ម​ រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​កម្ពុជា​ ដើម្បី​ស្វែង​រ​កសន្តិភា​ពឲ្យ​កម្ពុជា​។ ពាក់​ព័ន្ធ​លើ​វិស័យ​យោធា ​សម្តេ​ចពិជ័យ​សេនា​ បាន​គូស​បញ្ជាក់​ពី​កិច្ច​សហការ​ល្អ​រវាង​កង​ទ័​ព ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​កត្តា​សំខាន់​ គឺ​​ការ​ជួយ​បណ្តុះ​បណ្ដា​ល​ធន​ធាន​​មនុស្ស ​ក្នុង​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ ទស្សន​កិច្ច​ជា​ដើម។​ សម្តេច​ពិជ័យ​សេនា​ បាន​អបអរ​សាទរ​ ខួប​ ៣០​ឆ្នាំ ​នៃក​ង​កំលាំង​ស្វ័យ​ការពារ​របស់​ជប៉ុន​ចូល​មក​បំពេញ​បេសក​កម្ម​ រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា ជាតិ​ នៅ​កម្ពុជា​។​ សម្តេច​ពិជ័យ​សេនា​ ​ក៏បាន​សម្តែង​នូវ​ជំនឿយ៉ា​ង​មុត​មាំថា​​ ទៅ​ថ្ងៃ​អនាគត​ជប៉ុន​ នៅ​តែជា​មិត្ត​ល្អ​របស់​កម្ពុជា​ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​យូរ​អង្វែង​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ