ព័ត៌មាន

ពិធី​ប្រកាស​សមាស​ភា​ព ​អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ​ នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
318
2700 ពិធី​ប្រកាស​សមាស​ភា​ព ​អនុ​គណៈ​កម្មការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ​ នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​

       នៅ​សាល​ប្រជុំ​សាលា​ខេត្ត​សៀមរាប​ នា​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មករា​ ឆ្នាំ​២០២២​ មាន​ធ្វើ​ពិធី​ប្រកាស​សមាសភាព​អនុ​គណៈកម្មកា​រសាង​ស​ង់ស្តូប​អនុស្សាវរីយ៍​នយោ​បាយ​ឈ្នះ ឈ្នះ​ ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ស្រប​ពេល​ ដែល​ប្រជាពល​រដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ សប្បាយ​រីក​រា​យ អប​អរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ​ថ្ងៃជ័យ​ជម្នះ ​៧ ​មករា​ សំខាន់​គឺ​ថ្ងៃ​ទី​១០​ មក​រា​ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ការ​រំដោះ​ខេត្ត​សៀម​រាប​។ ក្នុង​ពិធី​ប្រកាស​នេះ​បាន​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​និង​វត្តមាន​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋលេខា​ធិការ​ អ្នក​តំណាង​រាស្ត្រ​ ប្រធា​នក្រុម​ប្រឹក្សា​ខេត្ត គ​ណៈ​អភិបាល​ខេត្ត​សៀម​រា​ប ឧត្តរ​មាន​ជ័​យ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤​ មេ​បញ្ជាការ​កង​ព​លធំ​ និង​កង​ពល​តូច ​និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ អាជ្ញាធរ​ក្រុង ​ស្រុក​ចូល​ រួម​ផង​ដែរ​។ ស្តូប​ឈ្នះ ឈ្នះ​នេះ ​ដែល​គ្រោង​សាង​សង់​នេះ​​ធ្វើឡើង​ក្នុង​ គោល​បំណង​បង្ហាញ​ពី ​វប្បធម៌​កត្តញ្ញូ ​សម្ដែង​ការ​ដឹង​គុណ​ និង​ការ​ច​ងចាំ​រំឭក​ដល់​វីរភាព​ ស្នា​ដៃ​ និង​ភាព​ឈ្លៀស​វៃ​របស់​ថ្នាក់​ដឹក​នាំ​ ក្នុងកា​រ​ស្វែង​រ​កសន្តិភាព​ ដែល​បាន​ចំណាយ​សាច់​ស្រស់​ ឈាម​ស្រស់​ ដើម្បី​បុព្វហេតុ​សន្តិភាព​,​ បង្ហាញ​ពី​ព្រឹត្តិ​ការណ៍​ ប្រវត្តិ​សាស្រ្ត​ជាតិ,​ បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្រ្ត​ពិត​ ដែល​បា​នកើត​ចេញ​លើក​ដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​រប​បប្រល័យ​ពូជ​សាសន៍​ ប៉ុល ​ពត ​២០​ មិថុនា​ ១៩៧៧ ​ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ជា​បន្ត​បន្ទាប់​ និង​ជា​ទី​កន្លែង ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែង​យល់​ប្រវត្តិសាស្ត្រ​ ពិត​រប​ស់​ខេត្ត​ឧត្តរមាន​ជ័យ​ បញ្ជាក់​ពី​ភាព​ពិត​រប​ស់កូន​ខ្មែរ​ សម័យ​នេះ​ និង​អំពី​សមត្ថភាព​ចំណេះ​ដឹង ​តម្លៃ​ពិ​តប្រាកដ​នៃមគ្គុទេសក៍​អ្នក​ដឹក​នាំ​កម្ពុជា​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ


        មាន​ប្រសាសន៍​ក្នុង​ឱកា​ស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​ធ្វើកា​រ​កោត​សរសើរ​ និង​ វាយ​តម្លៃ​ខ្ពស់​ចំពោះ ឯ​ក​ឧត្តម​ ទេស​រដ្ឋ​មន្ត្រី ​គន់​ គីម​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ ប្រក​បដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ព្រម​ទាំង​បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​ការងារ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ ​សហការ​ជា​មួយ​អាជ្ញាធ​រ​មូលដ្ឋាន ​និង​ស្ថាប័ន​ពាក់​ព័ន្ធ ​ក្នុង​ខេត្ត ​គឺ​ត្រូវ​មាន​គំនិត​ផ្តួច​ផ្តើម​សាង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​។​ ក្នុ​ងនោះ​ដែរ​សម្តេច​ពិជ័​យសេនា​ ក៏​បាន​ធ្វើ​ការ​រំឮក​ឡើង​វិញ​ផង​ដែរ​ ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាក់​ស្តែង​មួយ​ចំនួន​ ដែល​កម្ពុជា​បាន​ជួប​ប្រទះ ​ឆ្លង​កាត់​ភ្នក់​ភ្លើង​សង្រ្គា​ម និង ​បង្ក​ភាព​មហន្ត​រាយ ​ភាព​ឈឺចាប់​ខ្លោ​ច​ផ្សា ​របស់​ប្រជាជន​កម្ពុជា​ ក៏​ដូច​ខេត្ត​ឧត្តរ​មាន​ជ័​យ ដែល​បា​នបន្សល់​ស្លាក​ស្នាម​នៅ​មិន​ទាន់​រលុប​បាត់​អស់​នៅ​ឡើយ​។​ ការ​បញ្ចប់​ដោយ​ជោគ​ជ័យ​ដោយ​ សន្តិ​វិធី​នូវ​សង្រ្គា​ម និ​ង​ការបែក​បាក់​ជាតិ​ គឺ​ពិត​ជា​សម្រេច​បាន​ម​កដោយ​កា​រលំបាក​បំផុត ​ក៏​ប៉ុន្តែ​ការ​ពារ​នូវ​ជីវភាព​ សុខ​សន្តិភាព​ និង ​ការ​ពង្រឹង​ថែម​ទៀត​នូវ​ប្បធម៌​សន្តិភាព​ ដែល​សម្រេច​បាន​ម​កនេះ​ គឺ​ជា​ភារកិច្ច​រឹត​តែ​លំបាក​ធ្ងន់​ធ្ង​រ ណាស់​ទៅ​ទៀត​។​ ​

        សម្តេ​ច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​បន្តទៀត​ថា៖ ជា​ច្រើន​ជំនាន់​មក​ហើយ​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង ​ពុំ​ធ្លាប់​ទទួល​បាន​សន្តិភាព​ពេញ​លេញ ​ដូច​សម័យ​សព្វថ្ងៃ​នេះ​ទេ​ ជួន​កាល​មាន​ការ​បែក​បាក់​ទៅ​ជា​២ ​ជា​៣​ភាគី ​ដែល​នាំ​ឲ្យ​ប្រទេស​ជាតិ​មា​នជម្លោះ​នឹង​គ្នា​ឥត​ឈប់​ឈរ​ នា​ពេល​កន្លង​មក​​។​ នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ គឺ​ដោយ​សារ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ ពត​ ដែល​បាន​ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​មហន្ត​រា​យនោះ ​ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០​ មិថុនា ​១៩៧៧​ ថ្ងៃ​២​ ធ្នូ ​១៩៧៨ ​និង​ថ្ងៃ​៧​ មករា​ ១៩៧៩ ​រហូត​ដល់​ ឆ្នាំ១៩៩៨​ ដែល​មាន​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ​និង​ការ​បញ្ចប់​សង្គ្រា​មស៊ីវិល​នៅ​កម្ពុជា​ ក្រោម​ការ​ ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​។ សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖ សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ ​នាំ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញ​លេញ ​ដែល​ជា​កត្តា​ចម្បង​សម្រាប់​ជម្រុញ​ការ ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​ និង​ការ​ធ្វើ​សមាហរណ​កម្ម​កម្ពុជា​ ទៅ​ក្នុង​កិច្ច​ការ​តំបន់​ និង​អន្តរជាតិ​ដោយ​ជោគ​ជ័យ​ និង​បាន​ប្រែ​ក្លាយ​ជីវភាព​រ​ស់នៅ​រប​ស់ប្រជា​ជន​ពី​ជីវភាព​ក្រីក្រ​ មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម​។​ បទ​ពិសោធន៍​ជា​ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​ជំនាន់​ក្នុង​អតីត​កាល​ និង​សមិទ្ធ​ផល​សង្គម​ជាតិ​កន្លង​មក​ថ្មីៗនេះ​ គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ សម្រាប់​យើង​រួម​សាមគ្គី​គ្នា​ សាង​សង់​វិមាន​ ឈ្នះ​ ឈ្នះ​ នៅ​រាជ​ធានី​ភ្នំពេញ​ ដែលបាន​កើត​ឡើង​ក្រោម​គំនិត​ផ្តួច​ផ្តើម​ដ៏​ខ្ព​ង់ខ្ពស់​រប​ស់ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​ស្តូប​ឈ្នះ ​ឈ្នះ ​នៅ​ខេត្តកោះ​កុង​ ដើម្បី​បង្ហាញ​ និង​រំលឹក​ដល់​វីរភាព​ និង​ស្នាដៃ​របស់​វីរ​ជន ​ដែល​បាន​ចំណាយ​សាច់​ស្រស់​ ឈាម​ស្រស់​ និង​ភាពឈ្លាស​វៃ​របស់​ថ្នាក់​ដឹ​កនាំ​ក្នុង​ការ​ស្វែង​រ​កសន្តិភាព​។​ ការ​សាង​សង់​ស្តូប​ឈ្នះ ​ឈ្នះ​ នៅ​ស្រុកអ​ន្លង់​វែង​ ខេត្ត​ឧត្តរមាន​ជ័យ​នេះ​ នឹង​សាង​សង់​ឡើង​ ក្រោម​កា​រចូល​រួម​ពី​ គ្រប់​មជ្ឈដ្ឋាន​ទាំង​ធន​ធាន​ថវិកា​ គំនិត​ ប្រាជ្ញា​របស់​មន្រ្តី​រាជ​កា​រ កង​កម្លាំង​ប្រដាប់​អាវុធ​ ព្រះ​សង្ឃ ​ប្រជាជន​ មហាជ​ន​ បញ្ញវន្ត​ និស្សិត​ សិស្ស ដោ​យមិន​គិតនិន្នាការ​នយោបា​យឡើយ ​ហើយ​សំណង់​ និង​តំបន់​អភិវឌ្ឍ​នេះ​នឹង​ក្លាយ​ទៅ​ជាសំ​ណង់​ប្រវត្តិសាស្រ្ត រា​ប់​រយ​ឆ្នាំ ជា​កេរមរតក​ក្នុង​សម័យ​តេ​ជោ​សែន​ សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅ​លើ​ទឹក​ដី​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​នា​ទិសឧត្តរ​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ស្នើ ​ឯកឧត្តម ​ទេស​រដ្ឋមន្ត្រី ​គន់ គីម និង​សហការី​ទាំង​អស់​ នៃ​អនុ​គណៈកម្មការ​សាង​សង់​ ស្តូប​ឈ្នះ ​ឈ្នះ ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​ឲ្យ​មាន​តម្លាភាព​ ប្រសិទ្ធ​ភាព​ គណ​នេយ្យ​ភាព​ទាំ​ងកិច្ច​ការ​រដ្ឋបាល​។ ខ្លឹ​មសារ​បច្ចេក​ទេស​ និង​ធានា​តាម​នីតិវិធី​បាន​កំណត់​ ហើយ​អនុ​គណៈ​កម្មការ​នេះ​នាំ​គ្នា​បន្ត​ធ្វើការ​អំពាវ​នាវ​ និង​កៀង​គរ​ធន​ធាន​នានា​ ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​សប្បុរស​ជ​ន មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ ​ព្រះ​សង្ឃ ​បញ្ញវន្ត​ ប្រជាជន​ មហា​ជន​ សិស្សានុ​សិស្ស​ទាំង​អស់​ ដើម្បី​ចូល​រួម​កសាង​ស្តូប​ឈ្នះ​ ឈ្នះ​នេះ​ ឱ្យ​បាន​រួច​រាល់​ជា​ស្ថាពរ​តាម​កា​រគ្រោង​ទុក ​និង​សូម​បន្ត​អនុវត្ត​ឱ្យ​បា​នខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ​របស់ក្រសួង​សុខា​ភិបាល​ ពិសេស​វិធាន​ការ​ពារ​ឲ្យ​បាន​ជា​ប់ជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ​ក្រសួង​សុខា​ភិបាល​ ប្រកប​ដោយ​ប្រសិទ្ធ​ភា​ពខ្ពស់​ និង​បន្ត​សម្រប​ បន្លំ​ខ្លួន​ និង​រៀន​រ​ស់​នៅជាមួ​យជំ​ងឺកូវីដ​-​១៩​ ទៅ​តាមគន្លង​ប្រក្រតីភាព​ថ្មី​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ