ព័ត៌មាន

ក្រុម​វេជ្ជ​បណ្ឌិត​ឯកទេស ​នៃ​កង​ទ័ព​រំដោះ​ប្រជាជនចិន ​ចូល​សម្តែ​ងការ​គួរ​សម ​​និង​ជំរាប​លា​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់
នាយកដ្ឋានព័ត៌មាន(៣)
185
2702 ក្រុម​វេជ្ជ​បណ្ឌិត​ឯកទេស ​នៃ​កង​ទ័ព​រំដោះ​ប្រជាជនចិន ​ចូល​សម្តែ​ងការ​គួរ​សម ​​និង​ជំរាប​លា​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់

      សម្តេច​ពិជ័​យសេនា​ ទៀ ​បាញ់ ​ឧបនាយ​ករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០២២​ បាន​អនុញ្ញាតិ​អោយ ​ក្រុម​វេជ្ជបណ្ឌិត​ ឯកទេស ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​​ចិន ដឹក​នាំ​ដោយ ​ឯកឧត្តម ​វ៉ាង​ វិ​នធា​ន ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា ​ក្នុង​ឱកាស​ដែល​ក្រុម​វេជ្ជ​បណ្ឌិត​ ឯកទេស​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ បាន​បញ្ចប់​បេសក​កម្ម​នៅ​កម្ពុជា​។​

       នៅ​ក្នុង​ជំនួប​នោះ ​សម្តេច​ពិជ័​យសេនា ​ទៀ ​បាញ់​ បាន​មាន​ប្រសាសន៍​ថា៖ ​នៅ​ក្នុង​បរិប​ទ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១៩ ​នៅ​ក្នុង​ឆ្នាំ​២០២០​ និង​២០២១​កន្លង​មក​ ក្រសួង​ការពារ​ជាតិ​ចិន​ ជា​ប្រទេស​មិត្ត​ភ័ក្ត្រ​មួយ ​ដែល​បាន​ផ្តល់​វ៉ាក់​សាំង​ និង​ឧបករណ៍​បរិក្ខារ​រួម​មាន ៖ ម៉ាស៊ីន​ធ្វើ​តេស្ត​ សារធាតុ​ធ្វើ​តេស្ត​ ឧបករណ៍​ធ្វើ​តេស្ត​កូវីដ​-​១៩​ ឧបករណ៍​យក​សំណាក ​មេរោគ​ កូវីដ​-​១​៩​ ថ្នាំ​ព្យាបាល​ ឈុត​អាវ​ពេទ្យ​PPE ​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ចាំ​បាច់​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ ជូន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។ ​សម្តេច​ពិជ័យ​សេនា​ បញ្ជាក់​ថា៖​ តាម​រយៈ​ការ​ជួយ​គាំទ្រ​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​ បាន​ធ្វើ​ឲ្យ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​មាន​សមត្ថភាព​ គ្រ​ប់គ្រាន់​ ក្នុង​ការ​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ជូន​កង​កម្លាំង​ប្រដាប់​អាវុធ ​មន្ត្រី​រាជ​ការ ​កីឡាករ ​កីឡាកា​រិ​នី​ និង​ប្រជា​ពលរដ្ឋ​ ព្រម​ទាំង​មាន​លទ្ធភាព​រៀប​ចំ​មណ្ឌល​ចត្តា​ឡីស័ក ​មន្ទីរ​ពេទ្យ​ និង​ព្យាបាល​ជំងឺ​កូវីដ​-​១៩ទៀ​ត​ផ​ង រហូត​ឈាន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​បើក​ប្រទេស​ដំណើរ​កា​រ​ឡើង​វិ​ញ​លើគ្រប់​​វិស័យ​ជា​បណ្តើរៗ​តាម​គន្លង ​ប្រក្រតី​ភាព​ថ្មី ​សំដៅ​ស្តារ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជា​តិក្រោយ ​វិបត្តិជំងឺ​កូវីដ​-​១៩​។​

       ក្នុង​នាម​ក្រសួង​ការពារ​ជាតិ​ សម្តេច​ពិជ័យ​សេនា​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ទាំង​ឡាយរ​បស់ ក្រុម​វេជ្ជបណ្ឌិ​ត ឯកទេស​ នៃ​កងទ័​ព​រំដោះ​ប្រជាជន​ចិន​ នៅ​ក្នុង​ពេល​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​ជា​ប្រវត្តិ​សាស្ត្រ​ នៅ​កម្ពុជា ​ដែល​បាន​លើក​កម្ពស់​ និង​ជំរុញ​ទំនាក់​ទំន​ង ចំណង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ ប្រទេស​ទាំង​ពីរ​​ កម្ពុជា-​ចិ​ន ​គ្រប់​ជ្រុង​ជ្រោយ​នាំ​មក​ឧត្តម​ប្រយោជន៍​ជូន​ជាតិ​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​។​

       ឯកឧត្តម​ វ៉ាង​ វិ​នធាន​ ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុ​ជា បាន​ថ្លែង​អំណរ​គុណចំ​ពោះ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ និង​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​សហការ ​និង​គាំទ្រ​ក្រុម​វេជ្ជបណ្ឌិត​ចិន​ ក្នុង​ពេល​បំពេញ​បេសក​កម្ម​មនុស្ស​ធម៌​នៅ​កម្ពុជា​។ ឯកឧត្តម ​ក៏​បាន​ ថ្លែង​អំណរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង ​សម្តេច​ពិជ័យ​សេនា ​ដែល​បា​នផ្តល់​គ្រឿង​ឥស្សរិយ​យស​ជូន​ក្រុម​​វេជ្ជ​បណ្ឌិ​ត​ចិន ដែ​លបាន​បញ្ចប់​បេសក​កម្ម​នៅ​កម្ពុជា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ