ព័ត៌មាន

បិទ​សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល
នាយកដ្ឋានព័ត៌មាន(១)
610
60

សិក្ខាសាលាជាតិស្ដីពីស​ម្ព័ន្ធ​មេត្រីភាព រ​វាងអង្គ​ភាព​ក​ង​ទ័ព ក​ង​ន​គ​រ​បាល​ជាតិ ជាមួយ ស្ថាប័ន អង្គ​ភាព​ស៊ីវិល ត្រូវ​បាន​បិទ​ប​ន្ទាប់ពីបាន​ធ្វើការ​ពិភ​ក្សាពិគ្រោះយោប​ល់រ​វាង​ភាគីទ​ទួល​ជំនួយ

និង​ភាគីអ្ន​ក​ផ្ត​ល់ជំនួយ ក្នុង​ការ​ព​ង្រឹង​ស​ម្ព័ន្ធ​មេត្រីភាព​នេះឲ្យ​កាន់តែប្រ​សើរ អស់រ​យៈពេល  ពេញ

១ ថ្ងៃ ក​ន្ល​ង​ម​ក ។

               ពិធិបិទ​សិក្ខាសាលានេះបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាពឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនារ​សៀល​ថ្ងៃទី២៩ខែក​ក្ក​ដា ឆ្នាំ២០១៥ នេះនៅវិមាន ស​ន្តិភាព ។

             ក្នុង​សុន្ទ​រ​ក​ថាបិទ​សិក្ខាសាលា ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នូវអំណ​រ​គុណ

ដ​ល់ស្ថាប័ន ក្រ​សួង ម​ន្ទីរ  គ្រឹះស្ថាន អង្គ​ភាព  ស​ហ​គ្រាស​រ​ដ្ឋ និង​ស​ហ​គ្រាសឯក​ជ​ន ព្រ​ម​ទាំង​ស​ប្បុរ​ស

ជ​ន​នានា ដែល​ជាដៃគូស​ម្ព័ន្ធ​មេត្រី ជាមួយ​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​ទាំងអស់ ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់

រួម​ចំណែក​ក្នុង​ការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ  លើក​កំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព។ ឯ.ឧ បាន​ប​ន្ត

ទៀត​ថា ៖ ទំនាក់ទំន​ង​រ​វាង​ក​ង​កំលាំង​ប្រ​ដាប់អាវុធ និង​ប្រ​ជាជ​ន បាន​កើត​មាន​ឡើង​តាំង​ពីយូរ​ល​ង់

ណាស់ម​ក​ហើយ ហើយ​រ​ហូត​ម​ក​ទ​ល់ប​ច្ចុប្ប​ន្ន​នេះ នូវ​តែរ​ក្សាបាន​វ​ប្ប​ធ​ម៌ ប្រ​ពៃណីសាម​គ្គី ទំនាក់ទំន​ង

ស​ហ​ការ​ល្អប្រ​សើរ  និង​កាន់តែវិវ​ត្ត​ន៏រីក​ចំរើន​ថែម​ទៀត ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន

លើក​ឡើង​ប​ន្ត​ទៀត​ថា ៖ ស​ក​ម្ម​ភាព​ផុស​ផុល​ទាំង​នេះ បាន​កើត​ឡើង​ពីគំរូឈាន​មុខ ក្នុង​ជួយឧប​ត្ថ​ម្ភ

ផ្ទាល់ និង​ធំធេង​ពីសំណាក់ ស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹត្ត​ប​ណ្ឌឹត ព្រ​ម​ទាំង​បុត្រាបុត្រី និង​ក្រុម

គ្រួសារ​រ​ប​ស់ស​ម្តេច ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់ពីជីវ​ភាព និង​សុក្ខ​ទុក្ខ​រ​ប​ស់ក​ង​កំលាំង​ប្រ​ដាប់អាវុធ ។

ជាមួយ​និង​ង​គំរូដ៏ល្អ ( សិល្បៈនៃការ​ចែក​រំលែក ) បាន​ញាំងឲ្យ​កុល​បុត្រ កុល​ធីតា គ្រ​ប់ស្រ​ទាប់វ​ណ្ណៈ

ពីគ្រ​ប់ម​ជ្ឈ​ដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រ​ទេស បាន​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់ ដោយឧប​ត្ថ​ម្ភ ទាំង​ស្មារ​តី

ស​ម្ភារៈ និង​ថ​វិការ ស្រ​ប​តាម​ទិស​ស្លោក( ទាំងអស់គ្នាដើម្បីការ​ពារ​ជាតិ ការ​ពារ​ជាតិដើម្បីទាំងអស់គ្នា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ