ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ ជួប​ប្រជុំជា​មួយ ​ឯកឧត្តម ម៉ៃ​ខល ​ថិន​ (​Michael Tense) អគ្គ​លេខា​ធិការ​រ​ង​អា​ស៊ាន​
នាយកដ្ឋានព័ត៌មាន(៣)
446
2713 នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ ជួប​ប្រជុំជា​មួយ ​ឯកឧត្តម ម៉ៃ​ខល ​ថិន​ (​Michael Tense) អគ្គ​លេខា​ធិការ​រ​ង​អា​ស៊ាន​

       កាល​ពី​រសៀល ​ថ្ងៃ​ទី​១៧​ ខែ​មករា​ ឆ្នាំ២០២២ នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ​ទីប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា ​អគ្គនាយក​ អគ្គនាយក​ដ្ឋា​ន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស ​និង​​ជាប្រធាន​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM) ​បាន​ជួប​ពិភាក្សា​ការ​ងារ​ ជា​មួយ ​ឯកឧត្តម ​ម៉ៃខល​​ ​ថិន​ អគ្គ​លេខា​ធិការ​រង​​អាស៊ាន ​ទទួល​បន្ទុក​នយោ​បាយ​សន្តិសុខ ​អេ ​ភី ​អេស​ ស៊ី ​(APSC) ក្នុង​ឱកាស​ដែល​ ឯកឧត្តម​ អគ្គ​លេខា​ធិការ​រង​ បាន​អញ្ជើញ​ម​កបំពេញ​ការ​ងា​រនៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។

 នាយ​ឧត្តម​សេនីយ៍​ ណឹម ​សុវត្ថិ​ ​ទីប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា ​អគ្គនាយក​ អគ្គនាយក​ដ្ឋា​ន​នយោ​បាយ​ និង​កិច្ច​ការ​បរទេស ​និង​​ជាប្រធាន​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​(ADSOM)  និង​​ឯកឧត្តម ​ម៉ៃខល​​ ​ថិន​ អគ្គ​លេខា​ធិការ​រង​​អាស៊ាន ​ទទួល​បន្ទុក​នយោ​បាយ​សន្តិសុខ ​អេ ​ភី ​អេស​ ស៊ី ​(APSC)


        ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​នោះ ​ឯកឧត្តម ​ណឹម​ សុវត្ថិ​ បាន​ជំរាប​ជូន​ អំពី​ការៀ​បចំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ឋ ​ឆ្នាំ​២០២២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ដែ​ល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ឆ្នាំ​២០២២​ នៅ​កម្ពុជា​នឹង​ប្រព្រឹត្តិ​ទៅ​តាម​មូល​ប​ទ «សាមគ្គីដើម្បីសន្តិសុខប្រកបដោយសុខដុម»។ កិច្ច​ប្រជុំ​ក្នុង​ឱកាស​នោះ ​បាន​ពិភាក្សា​លើ​ការងា​រសំខាន់ៗ​មួយ​ចំនួន​សម្រាប់​កម្ពុជា​ធ្វើ​ជា​ប្រធាន ​ADMM ​និងកិ​ច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​ឆ្នាំ​២០២២​ រួមមា​ន៖​ ទី១-ឯកសារ​ និង​ខ្លឹមសារ​របស់​កម្ពុជា​ត្រៀម​សម្រាប់​ឆ្នាំ​២០២២​ (មូល​បទ ​អាទិភាព ​សេចក្តី​ព្រាង​ឯកសារ​ទស្សនា​ទាន​/ ឯកសារពិភាក្សា/ សេចក្តី​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​-បូក ​និង​សេចក្តី​ថ្លែង​ការណ៍​រួម​ របស់​កម្ពុជា​-​សឹង្ហបុរី​ ស្តី​ពី​ការ​ស្តារ​ឡើង​វិញ​ក្រោយ​ជំងឺ​រាត​ត្បាត​កូវីដ-១៩, ទី២-​ចក្ខុវិស័​យអាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​, ទី៣-​តួនាទី​របស់​ស្ត្រី ​សន្តិភាព​ និង​សន្តិសុខ​ក្នុង​អាស៊ាន ​ជា​ពិសេស​កា​រចូល​រួម​របស់​វិស័យ​កា​រពារ​ជាតិ, ទី-៤​តួនាទី​​រប​​ស់​កងទ័ព​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​ និង ៥-​តួនាទី​របស់​ស្ត្រី​ ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ​។ នៅ​ក្នុង​កិច្ច​ប្រជុំនោះ​ដែរ​ក៏​បាន​ធ្វើការ​ពិភាក្សា ​និង​ពិគ្រោះ ​ដែល​ទាក់​ទង​ទៅនឹ​ង ប្រវត្តិ​សាស្ត្រ​យោធា​ជា​មួយ​នឹង​សន្តិភាព ​ការបង្ហាញនូ​វ​បទ​ពិសោធន៍​ ដែល​កម្ពុជា​មាន​ជា​មួយ​នឹង​ការ​អនុវត្ត​នយោ​បាយ​ឈ្នះ ឈ្នះ​ ការ​បញ្ចប់​សង្គ្រាម និង​ថែរ​ក្សា​សន្តិភាព​ ជា​មួយ​នឹង​យុទ្ធសាស្ត្រ​នានា​ ដែ​លបាន​ដឹក​នាំ​ដោ​យ​ សម្ដេ​ច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ដែល​ក្នុង​នោះ​មាន​ សម្ដេច​ពិជ័យ​សេនា​ ជា​ប្រតិបត្តិករ​ស្នូល​ដ៏​សំខាន់​ក្នុង​ការ​ដឹក​នាំ​អនុវត្ត​។ ឆ្លៀត​ក្នុ​ងឱកា​សនោះ​ដែរ ​ឯកឧត្តម​ ណឹម សុវត្ថិ ក៏​បាន​បង្ហាញ​ទស្សនៈ​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​តំបន់​គ្មាន​សង្គ្រា​ម​ស៊ីវិល ​ប្រសើរ​ជា​ងការ ​ដែល​មា​នសង្គ្រា​មស៊ីវិល​​ ហើយ​មាន​ជម្លោះ​ហើយ​ ​ហើយ​នាំ​គ្នា​ទៅ​ខិត​ខំ​ដោះ​ស្រា​យ​​ដោយ​ប្រើ​រូប​ភាព​ផ្សេងៗ ​ដូច​ជា​ការ​ខិត​ខំ​ក្នុង​វេទិកា​តំបន់​អាស៊ាន ​អេ អ ​អេស ​(ARF) ជា​ដើម​។ ហើយ​គំនិត​ផ្តួច​ផ្តើម​ ដែល​បា​នលើក​ឡើងពេល​នោះ ​ត្រូវ​បាន​កត់​ត្រា​ទុក​ និង​ពិចារ​ណា​បន្ថែម​។

       នៅ​ក្នុង​ជំនួប​ពិភាក្សា​​នោះ ​ឯកឧត្តម ​អគ្គលេខា​ធិការ​រង​អាស៊ាន ​បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រី​ករាយ ​ដែល​បាន​ជួប​ប្រជុំ​ផ្ទាល់​នៅ​កម្ពុជា​ និង​បាន​រៀប​រា​ប់នូវ​លទ្ធផល​ជា​វិជ្ជមាន​មួយ​ចំនួន​ នៃ​ដំណើរ​ទស្សកិច្ច​របស់​ប្រតិភូ​អគ្គ​លេខា​ធិការ​អាស៊ាន​នៅ​កម្ពុជា​។​ ឯកឧត្តម​ ម៉ៃ​ខ​ល ថិ​ន បាន​សំ​ដែង​ការ​គាំទ្រ​ចំពោះ ​មូល​ប​ទ និង​ឯកសារ​ទស្សន​ទាន​ រប​ស់​ក្រសួងកា​រពារ​ជា​តិក​ម្ពុជា​ សំរាប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ឆ្នាំ ​២០២២​។ ឯកឧត្តម​ អគ្គ​លេខា​ធិការ​រង​​អាស៊ាន​ បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ស្រ្តីកម្ពុជា ​ដែល​បា​នដើរ​តួនាទី​​យ៉ាង​សំខាន់​ក្នុង​វិស័យ​រក្សា​សន្តិភាព​។

         ក្នុង​ជំនួប​កិច្ច​ប្រជុំ​ជា​ផ្លែផ្កា​នោះ​ អង្គ​ប្រជុំ​បាន​ពិនិត្យ​ឃើញ​ ការ​ប្តេជ្ញា​របស់​អគ្គ​លេខា​ធិការ​ដ្ឋាន​អាស៊ាន ​ក្នុង​ការ​គាំទ្រ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ADMM និ​ងកិ​ច្ចប្រជុំ​ពាក់​ព័ន្ធ​ឆ្នាំ​២០២២​ ឯកសារ​ដែល​ផ្តួច​ផ្តើម​ដោយ​កម្ពុជា​ ទាំង​ឯកសារ​ទស្សនា​ទា​ន និង​ឯកសារ​ពិភាក្សា ​ស៊ី​សង្វាក់ ​ទៅ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​ និង​បញ្ហា​អាទិភាព​របស់​អាស៊ាន​ មាន​ការ​ផ្លាស់​ប្តូរ​យោប​ល់​ពាក់​ព័ន្ធ​នឹង​ការ​សុំ​ធ្វើ​ជា​អ្នក​សង្កេត​ការ​ណ៍ (Observership)​ របស់​ Non-plus ​countri​es​ ព្រម​ទាំ​ងការ​យល់​ឃើញ​ពាក់​ព័ន្ធ​នឹង​ចក្ខុវិស័​យ​អាស៊ាន​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ (AOIP)​ ដែលនៅ​តែ​មិ​នទាន់​មាន​ការ​ឯកភាព​គ្នា​ទាំង​ស្រុង​ក្នុង​អាស៊ាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ