ព័ត៌មាន

ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចាក់​វ៉ាក់​សាំងកូ​វីដ-១​៩ ​ដូស​ទី​៤ ប្រភេទ ​Pfizer​ ជូន​យោធិ​ន​ និង​​គ្រួសារ​ក្នុង​អង្គភាព​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
486
2714 ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចាក់​វ៉ាក់​សាំងកូ​វីដ-១​៩ ​ដូស​ទី​៤ ប្រភេទ ​Pfizer​ ជូន​យោធិ​ន​ និង​​គ្រួសារ​ក្នុង​អង្គភាព​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​

      នៅ​ព្រឹក​ថ្ងៃទី​១៩ ​ខែ​មករា​ ឆ្នាំ​២០២២​ អគ្គលេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-​១៩ ​ដូសទី​៤​ ប្រភេទ ​Pfize​r ជូនដ​ល់​ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ព្រម​ទាំង​គ្រួសារ ​កង​ទ័ព​ ក្នុង​អង្គភាព​ អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួង​ការ​ពារ​ជាតិ​។

      ក្នុង​ដំណើរការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ដូសទី​៤ នោះមាន​ការ​ចូល​រួម​ពី​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន ​អគ្គលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​អគ្គ​លេខា​ធិការ​រង​ ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន​ ពល​ទាហាន ​និង​គ្រួសារ​កង​ទ័ព​ ដែល​បាន​ចាក់​វ៉ាក់​សាំង​ដោយ​ក្រុម​ការងារ​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់។ ​ក្នុង​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​ក៏​ដូច​ជា​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ ​ដែល​បាន​ខិត​ខំ​ស្វះ​ស្វែ​ង​រក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ​ចាប់​តាំង​ពីការ​ចាក់​វ៉ាក់​សាំង​ដូស​ទី​១ ​ដូសទី​២​ ដូសទី​៣​ និង​ដូសទី​៤ ​ដែល​បាន​ចាក់​ជូន ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង ​ពល​ទាហាន​ និង​គ្រួសារ​កង​ទ័ព​នា​ពេល​នេះ​។

       សូម​បញ្ជាក់​ថា៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​ទុក​គោល​នយោបាយ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ គឺ​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​មួយ​ និង​ជា​ខ្សែ​ក្រវ៉ាត់​ការ​ពា​រទី​១ ​ដ៏​សំខាន់​ជាង​គេ ​ដើម្បីកា​រ​ពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ ក្នុង​ការ​បង្កើន​អោយ​បាន​នូវ​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ទប់​ទល់​ នឹង​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​-​១៩ ​​ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​ ក្នុង​ការ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីដ​ ១៩​ តាម​រយៈ​ការ​ចាក់​វ៉ាក់់សាំង​ដូសទី​​១​ ទី​២​ ទី​៣ ​និង​ដូស​ទី​៤ ក្នុង​ពេល​ពេល​នេះ​  ដោយ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​គ្រូ​ពេទ្យ​កង​ទ័ព ​បាន​ធ្វើ​អោយ​អត្រា​ឆ្លង​ជំងឺ​កូវីដ-១៩​ និង​អត្រា​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ ​ហើយ​រាជរដ្ឋា​ភិបាល ​ក៏​បាន​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍​ ២០​ កុម្ភៈ​ នៅ​ថ្ងៃទី​​២០​ ខែ​ធ្នូ ​ឆ្នាំ​២០២​១ និង​បាន​បើក​ប្រទេស​ជាតិ​អោយ​ដំណើរ​ឡើង​វិញ​លើ​គ្រប់​វិស័យ​ ជា​មួយ​នឹង​ការ​រស់​នៅតា​ម​គន្លង​ថ្មី​ ជា​ប្រក្រតី​ក្នុង​បរិបទ​កូវីដ​-​១៩​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ