ព័ត៌មាន

ឯ.ឧ ចាយ សាំង យុន ប្រ​ជុំបូក​ស​រុប​ខែក​ក្ក​ដា ២០១៥
នាយកដ្ឋានព័ត៌មាន(១)
648
61

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង ទិស​ដៅអនុវ​ត្ត​ខែសីហា ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៣ ខែសីហានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ និង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីនាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក ដ្ឋាន, ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន រូប​ទៀត ។

ដោយ​យោង​តាម​សេច​ក្តីរាយ​ការ​ណ៍ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ឈុំ សុជាតិ អនុរ​ដ្ឋ លេខាធិការ និង​ជាអ្ន​ក​នាំពាក្យ ក្រ​សួង​ការ​ពារ​ជាតិ បានឲ្យ​ដឹង​ថា ក្នុង​ខែក​ក្ក​ដា ឆ្នាំ ២០១៥ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ការ​ពារ ជាតិ នៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តាកោះមួយ​ចំនួន ដោយ​ធ្វើការ​តាម​ដាន​ស​ភាព ការ​ណ៍ និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ។ មាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជិត​ខាង​នៅតាម​តំប​ន់ព្រំដែន ដោយ​រ​ក្សាបាន នូវ​ការ​ទំនាក់ទំន​ង​ល្អដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត មាន​ដោយ​ស​ន្តិវិធី។

ក្រៅពីនេះបាន​ម្ចាស់ការ ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ ចូល​រួម ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ធ្វើការ​ប​ង្ការ ទ​ប់ស្កាត់ និង​ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ និង​ភាពអាណាធិប​តេយ្យ​ផ្សេងៗ(ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា បាន ល្អប្រ​សើរ។ ទ​ន្ទឹម​នឹង​នេះ ខ.ភ.ម បាន​ប្តេជ្ញាទ​ប់ស្កាត់ឲ្យ​បាន​ដាច់ខាត​នូវ​ស​ក​ម្ម​ភាព ភេរ​វ​ក​ម្ម​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ធានាមិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌ ប៉ុន​ប៉ង ផ្តួល​រំលំរាជារ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ព្រ​ម​ទាំង​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប ច្បាប់។ ស្រ​ប​ជាមួយ​គ្នានេះ ខ.ភ.ម បាន​ចាត់ប​ញ្ជូន​ក​ង​ក​ម្លាំង​ទៅបំពេញ​បេស​ក​ម្ម​រ​ក្សា ស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​ប​ច្ចុប្ប​ន្ន​មាន​ចំនួន ៨៩៣នាក់ ក្នុង​នោះ នៅសាធារ​ណៈរ​ដ្ឋ​លីប​ង់ សាធារ​ណៈរ​ដ្ឋ​ស៊ូដ​ង់ខាង​ត្បូង សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ សាធារ​ណៈរ​ដ្ឋ​ម៉ាលី សាធារ​ណៈរ​ដ្ឋអហ្វ្រិក​ក​ណ្តាល និង​ប្រ​ទេស​សាយ​ប៊្រឹស។

   កិច្ច​ប្រ​ជុំ ក៏បាន​ដាក់ចេញ​នូវ​ទិស​ដៅសំខាន់ៗមួយ​ចំនួន​ស​ម្រាប់ខែសីហានេះផ​ង​ដែរ ក្នុង​នោះ ដោយ​ប​ន្ត​ព​ង្រឹង​ការអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ ខ.ភ.ម ក្នុង​វិស័យ​ការ​ពារ​ជាតិ

 

ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី និង​ស្ថិរ​ភាព​ន​យោបាយ និង​យ​ក ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ ជាមួយ​គ្នានេះ ខ.ភ.ម ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ និង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា ការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម (ការ​ហ្វឹក​ហ្វឺនអប់រំចិត្ត​សាស្ត្រ) ការ​ងារ​ក​សាង​ច្បាប់ និង​លិខិត ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំ គ្រឿង​បំពាក់ ការ​ងារ​វិស្វ​ក​ម្ម និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ