នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបានអនុញ្ញាតិឲ្យលោក វរះសេនីយ៍ឯក សុវត្ថិ សុទ្ធិស៊ុម អនុព័ទ្ធយោធាឡាវតែងតាំង ថ្មីចូលជួបសម្តែងការគួរសមក្នុងឪកាសដែលលោកវរៈសេនីយ៍ឯកត្រូវបានមកបំពេញបេសកកម្មការទូត នៅកម្ពុជា ។
នៅក្នុងជំនួបនាឪកាសនោះ ក្នុងនាមឲ្យឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ឯកឧត្តម នាង ផាត បានសម្តែងការស្វាគមន៍ចំពោះលោកវរៈសេនីយ៍ឯក សុវត្ថិ សុទ្ធិស៊ុម អនុព័ទ្ធយោធាឡាវថ្មីប្រចាំ នៅកម្ពុជា ។ ឯកឧត្តម នាង ផាត បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ កម្ពុជា ឡាវ កាន់តែល្អប្រសើររវាងរដ្ឋាភិបាលក្រសួងការពារជាតិ ក៏ដូចជាកងទ័ពប្រជាជនឡាវ និង ខ.ភ.ម ។ មានមតិឆ្លើយតបវិញ លោក វរៈសេនីយ៍ឯក សុវត្ថិ សុទ្ធិស៊ុម បានបញ្ជាក់ថា បេសសកម្ម ការទូតរបស់លោកនៅកម្ពុជាគឺដើម្បីពង្រឹងទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព រវាងស្ថាប័ន ក្រសួងការពារជាតិទាំងពីរ កម្ពុជា ឡាវ ពិសេសបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា ឡាវ ឲ្យបានកាន់តែល្អប្រសើរ ។ លោកអនុព័ទ្ធយោធាឡាវថ្មីបានសន្យាថា នឹងខិតខំបំពេញការងារជាមួយ ខ.ភ.មឲ្យបានល្អ។ ក្នុងឪកាសនោះលោកក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ចាន់សាម៉ន ចាន់យ៉ាឡាត អនុរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ ជូនចំពោះឯកឧត្តម នាង ផាត ដោយ ឯកឧត្តម ចាន់សាម៉ន ចាន់យ៉ាឡាត បានជូនពរឲ្យឯកឧត្តម នាង ផាត សូមឲ្យមានសុខភាពល្អ និងសម្រេចគ្រប់ភារកិច្ច ៕