នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះដែលឯកឧត្តម នាង ផាត រដ្ឋលេខាធិការក្រសួងការពារក៏បាន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាន់ យឺងឃីត (Chan Yerng Kit) រដ្ឋលេខាធិការក្រសួង ការពារជាតិសឹង្ហបុរី ក្នុងឪកាសដែលគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ។
នៅក្នុងជំនួបនោះឯកឧត្តម នាង ផាត ក្នុងនាមឲ្យឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានសម្តែងការស្វាគមន៍ចំពោះឯកឧត្តម ចាន់ យឺងឃីត ដែលបានដឹកនាំគណៈ ប្រតិភូមកទស្សនកិច្ចនៅកម្ពុជា ដោយឯកឧត្តម បានចាត់ទុកថាដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូ ក្រសួងការពារជាតិសឹង្ហបុរី នៅកម្ពុជាលើកនេះ នឹងនាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាង កងទ័ពទាំងពីរក៏ដូចជាប្រទេសទាំងពីរ កម្ពុជា សឹង្ហបុរី ។ ឯកឧត្តម នាង ផាត ក៏ចាត់ទុកដំណើរទស្សន កិច្ចនោះថា បាននាំមកនូវកិច្ចសហការល្អរវាងប្រទេសទាំងពីរពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យ សន្តិសុខនៅក្នុងតំបន់ ។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ចាក់ថា កម្ពុជា និងសឹង្ហបុរី មានទំនាក់ទំនងជា មួយគ្នាយ៉ាងជិតស្និតជាពិសេសតាំងពីសម័យព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតកោដបានដឹកនាំប្រទេសកម្ពុជាមក ។ ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តម នាង ផាត ក៏បានថ្លែងអំណរគុណ ដល់ប្រទេសសឹង្ហបុរី ដែលបានជួយផ្តល់នូវឯកសារទស្សនៈទាននៅកម្ពុជាលើកនេះ ។ ឯកឧត្តមបាន បញ្ជាក់ថា កម្ពុជា និងសឹង្ហបុរីមានទំនាក់ទំនងចំនងមិត្តភាពយ៉ាងជិតស្និតជាមួយគ្នាតាំងពីយូរណាស់មក ហើយ ហើយប្រវត្តិទំនាក់ទំនងនេះបានកើតឡើងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបន្តរហូតមកដល់សព្វថ្ងៃនេះ ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរី ក៏បានថ្លែងអំណរគុណដល់ ក្រសួងការពារជាតិកម្ពុជាដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី ឬកិច្ចសន្ទនា សឹងគ្រឹឡា នៅប្រទេសសឹង្ហបុរីជារៀងរាល់ឆ្នាំ ដែលជាការចូលរួមចំណែកក្នុងការផ្លាស់ប្តូរទស្សនៈបទពិសោធន៍សំ ខាន់ៗជាមួយប្រទេសនៅលើពិភពលោក ។ នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តម នាង ផាត និង ឯកឧត្តម ចាន់ យឺងឃីត ក៏បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកជុំវិញសភាពការណ៍ដែល កើតមានឡើងនៅក្នុងតំបន់ ក្នុងអាស៊ាន អំពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងយន្តការនានាដែលបានដំណើរការកន្លងមក ដើម្បីដោះស្រាយធ្វើយ៉ាងណាឲ្យអាស៊ាន មានសន្តិភាព និងស្ថេរភាពល្អប្រសើរ សម្រាប់ថ្ងៃអនាគត់ ៕