ភារកិច្ចសំខាន់ចំពោះ ខ.ភ.ម នាពេលបច្ចុប្បន្ន គឺបញ្ហាបណ្តុះបណ្តាលធនធានមនុស្ស
ពិសេសគឺការបណ្តុះបណ្តាលជំនាញឲ្យដល់យុទ្ធជនវ័យក្មេងបន្តវេន ។ កន្លងមកក្រសួង
ការពារជាតិបានធ្វើការជ្រើសរើសសិក្ខាកាមបានត្រឹមត្រូវទៅតាមគោលការណ៏កំណត់ ដោយ បានជ្រើសរើស គិតអំពីអាយុ , សុខភាព និង កំរិតវប្បធម៌ ។ ក៏ប៉ុន្តែបញ្ហាលំបាកចំពោះមុខ គឺខ្វះគ្រូបំប៉នភាសាវៀតណាម ក្នុងរយៈពេលខ្លី មុននឹងបញ្ជូនសិក្ខាកាមទាំងនោះ ចេញទៅ សិក្សានៅប្រទេសវៀតណាម ។
នេះជាប្រសាសន៏របស់ ឯ.ឧ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ
ក្រសួងការពារជាតិបានជំរាបដល់គណៈប្រតិភូស្នងការការពារ.សន្តិសុខនិងស្នងការកម្មាភិ បាលកងទ័ពប្រជាជនវៀតណាមដែលដឹកនាំដោយ ឯ.ឧ ឧត្តមសេនីយ៍ទោ ឡេ ថាញ់ហ្វឿង
ប្រធានស្នងការការពារ សន្តិសុខ កងទ័ពប្រជាជនវៀតណាម ក្នុងឱកាសចូលជួប សំដែងការ គួរសមនិងសំណេះសំណាល ជាមួយ ឯ.ឧ នារសៀលថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៥ បន្ទាប់
ពីប្រតិភូបានពិភក្សាការងារជាមួយ នាយកដ្ឋានបុគ្គលិក និងអង្គភាពកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេសរួចមក ។ ឯ.ឧ រដ្ឋលេខាធិការ បានបន្តទៀតថា៖ ឆ្លងតាមការពិភក្សាជាមួយ
បណ្តាជំនាញរួចមកហើយនោះ ឯ.ឧ នឹងលើកយកបញ្ហាខាងលើជំរាបជូនទៅ ឯ.ឧ ឧប
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបញ្ជូលបញ្ហានេះទៅក្នុងពិធីសារនៃ អនុស្សា
រណៈនៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ២០១៦ រវាងក្រសួងការពារជាតិនៃ ប្រទេសទាំង ២ កម្ពុជា.វៀតណាម ។ ចំពោះស្នាដៃរបស់កងរាជអាវុធហត្ថកន្លងមក ឯ.ឧ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានជំរាបគណៈប្រតិភូឲ្យបានជ្រាបដែរថា៖កងរាជអាវុធហត្ថបានចូលរួម
ចំណែកក្នុងការរក្សាបាននូវសន្តិសុខ , និងសណ្ដាប់ធ្នាប់របស់សង្គម ដោយបានរួមចំណែក
ធ្វើឲ្យសភាពការណ៏នៅកម្ពុជាទទួលបានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៏ ហើយព្រម
ទាំងទទួលបាននូវទំនុកចិត្តពីសំណាក់ពីអ្នកវិនិយោគិន មករកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា
ឆ្លើយតបក្នុងឱកាសនោះផងដែរ ឯ.ឧ ឧត្តមសេនីយ៍ទោ ឡេ ថាញ់ហ្វឿង បាន
ថ្លែងថា ៖ រាជរដ្ឋាភិបាលនិងប្រជាជនដោយឡែកកងទ័ព យើងទាំង២នៅតែបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំព្រមទាំងរក្សា នូវចំណងសាមគ្គីភាព មិត្តភាព កាន់តែជិតស្និទ្ធក្នុងនាមជាបងប្អូនដែលមាន ភូមិផងរបងជាមួយជារៀងរហូត។ ឯ.ឧ ក៏បាន
ថ្លែងថា ៖ ឯ.ឧ បានសង្កេតឃើញបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាន នឹងកំពុងមានការ
រីកចំរើនជឿនលឿនក្នុងសន្ទុះមួយគួរឲ្យចាប់អារម្មណ៏ ទាំងនេះគឺដោយសារតែមានស្ថេរភាព
នយោបាយ ក្នុងប្រទេស ៕