ផ្អែកតាមផែនការកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៥ រវាងក្រសួងការពារជាតិនៃ
ប្រទេសទាំង ២ កម្ពុជា.វៀតណាម ។ នាព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៥ គណៈប្រតិភូ កងទ័ពប្រជាជនវៀតណាមដែលដឹកនាំដោយ ឯ.ឧ ឧត្តមសេនីយ៍ទោ ឡេ ថាញ់ហ្វឿង
ប្រធានស្នងការការពារ សន្តិសុខ កងទ័ពប្រជាជនវៀតណាម បានចូលជួប សំដែងការ គួរសមនិងសំណេះសំណាល ជាមួយ ឯ.ឧ នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយក
រងអគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ ។
ក្នុងឱកាសជំនួបនោះ ឯ.ឧ នាយឧត្តមសេនីយ៍ មាស សំអុល បានជំរាបជូនប្រតិភូនូវ
ការអនុវត្ត ពិធីសារ កិច្ចសហប្រតិបត្តិការរវាង ក្រសួងការពារជាតិនៃប្រទេសទាំង២ កម្ពុជា . វៀតណាម កន្លងមកបានល្អប្រសើរ ។ឯ.ឧ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និង ក្រសួងការពារប្រទេសវៀតណាម ដែលតែងតែបានជួយឧបត្ថម្ភ និងគាំទ្រទាំង ស្មារតីនិង សំភារៈព្រមទាំងជួយហ្វឹងហ្វឺននិងបណ្តុះបណ្តាលធនធានមនុស្សឱ្យដល់ខ.ភ.មគ្រប់បណ្តា
កងឯកភាពជារៀងរហូតកន្លងមក។ ឯ. មាស សំអុល បានបន្ត ថា ៖ សំរាប់ឆ្នាំផែនការ ២០១៥ នេះ ចំពោះការងាររបស់ នាយកដ្ឋាន បុគ្គលិកដែលមានចុះនៅក្នុងអនុស្សារណៈគឺមាន៖ ១. ការងារអប់រំចិត្តសាស្ត្រ ឲ្យដល់ទូទាំង ខ.ភ.ម , ២ . ការ ផ្លាស់ប្តូនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ យោធា ទាំង២ ប្រទេសទៅវិញទៅមក , ៣. ការជួយពិនិត្យ ព្យាបាល និងបំប៉នសុខភាពរបស់ នាយទាហានក្នុង ខ.ភ.ម , ៤ .ការងារបណ្តុះបណ្តាលធនធានមនុស្ស , ៥ . ការងារបណ្តុះ បណ្តាលភាសាកម្ពុជាឲ្យដល់កងទ័ពវៀតណាម ។ ឯ.ឧ ក៏បានសំណូមពរតាមរយៈ គណៈប្រតិភូដល់ក្រសួងការពារប្រទេសវៀតណាម នូវគ្រូភាសាវៀតណាមដើម្បី មក បង្រៀនឲ្យដល់សិក្ខាកាមកងទ័ពកម្ពុជា ដែលមុននឹងត្រូវទៅបំពេញការសិក្សារយៈពេល
វែង និង ខ្លី នៅវៀតណាម ។
ឆ្លើយតបក្នុងឱកាសនោះ ឯ.ឧ ឧត្តមសេនីយ៍ទោ ឡេ ថាញ់ហ្វឿង បាន
ថ្លែងថា ៖ រាជរដ្ឋាភិបាលនិងប្រជាជនដោយឡែកកងទ័ព យើងទាំង២នៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំព្រមទាំងរក្សា នូវចំណងសាមគ្គីភាព មិត្តភាពកាន់តែជិតស្និទ្ធក្នុងនាមជាបងប្អូនដែលមាន ភូមិផងរបងជាមួយជារៀងរហូត។
ឯ.ឧ បានឲ្យដឹងថា ៖ កន្លងមកក្នុងអំឡុងឆ្នាំ ២០១១. ២០១៥ ក្រសួងការពារប្រទេស
វៀតណាមបានជួយបណ្ដុះបណ្ដាល ខ.ភ.ម បានចំនួន ៥ពាន់ ៦៥០ នាក់ មានការបណ្តុះ បណ្តាលរយៈពេលវែង និងរយៈពេលខ្លី ។ ការងារពិនិត្យ និងព្យាបាលជំងឺឲ្យដល់នាយ ទាហាន របស់កម្ពុជាគឺបានចំនួន ៤៩២ នាក់ ផងដែរ ។
ឯ.ឧ ឧត្តមសេនីយ៍ទោ ឡេ ថាញ់ហ្វឿង បានសំណូមពរដល់នាយកដ្ឋានបុគ្គលិក
នៅពេលជ្រើសរើសសិក្ខាកាមទៅរៀនត្រូវ គិតអំពីអាយុ , សុខភាព និងកំរិតវប្បធម៌
ហើយត្រូវបំប៉នភាសាវៀតណាមឲ្យបាន ៣ ខែនៅក្នុងប្រទេស ដើម្បីជៀសវាងនូវការ
សិក្សាមិនបានគុណភាព ៕