ព័ត៌មាន

ពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ទៅចូល​រួម​ធ្វើលំហាត់ហ្វឹក​ហ្វឺន នៅសាធារ​ណ​រ​ដ្ឋ​ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(១)
626
68

ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជា ត្រូវ​មាន​វិជ្ជាជីវ​ជំនាញ​ខ្ព​ស់ មាន​វិន័យ​ម៉ឹង​ម៉ាត និង​មាន​ទំនាក់ទំន​ង​ល្អ រ​ក្សាការ​ពារ​សាម​គ្គីភាព​ផ្ទៃក្នុង​ក​ង​ទ័ព និង​ប​ង្កើត​ស្មារ​តីសាម​គ្គីភាព​ជិត​ស្និត ជាមួយ​ក​ង​ក​ម្លាំង​ដែល​ម​ក​ពីប្រ​ទេស ផ្សេងៗ ព្រ​ម​ទាំង​ប្រ​ជាព​ល​រ​ដ្ឋ​នៅមូល​ដ្ឋាន ។ នេះជាប្រ​សាស​ន៍ផ្តាំផ្ញើរ​រ​ប​ស់ឯកឧត្ត​ម ប្រាក់ សុខុន រ​ដ្ឋ​ម​ន្រ្តីក្រ​សួង ប្រៃណីយ៍ និង​ទូរ​គ​ម​នាគ​ម​ន៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិស​ម្រ​ប​ស​ម្រួល​កិច្ច​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​ចេញ បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ង់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​ពិធីជូន​ដំណើរ​ក​ង​ក​ម្លំាង​រ​ក្សាស​ន្តិភាព​ទៅចូល​រួម ធ្វើលំហាត់ហ្វឹក​ហ្វឺន KERIS AMAN15 នៅសាធារ​ណ​រ​ដ្ឋ​ម៉ាឡេស៊ី ចំនួន ៤១ នាក់ ក្នុង​នោះមាន​នារីចំនួន ៤ នាក់ កាល​ពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ២០១៥ ។

            អញ្ជើញ​ចូល​រួម​ជូន​ដំណើរ​នោះក៏មាន​វ​ត្ត​មាន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ គ្រ​ប់គ្រ​ង​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព បោស​សំអាត​មីន និង​កាក​សំណ​ល់ស​ង្រ្គាម ព្រ​ម​ទាំងឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ អគ្គ​នាយ​ក​រ​ង នាយ​ក នាយ​ក​រ​ង ចំណុះម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ និង​ភ្ញៀវ​ជាតិជាច្រើន​បាន​ចូល​រួម ។

            ថ្លែង​ក្នុង​ពិធីនោះ ឯកឧត្ត​ម ប្រាក់ សុខុន បាន​ផ្តាំផ្ញើរ​ដ​ល់ក​ង​ក​ម្លាំង​ទាំងអស់ ដែល​ចូល​រួម​ធ្វើលំហាត់ ហ្វឹក​ហ្វឺន ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្រេប​ជ​ញ្ជ​ក់រៀន​សូត្រ ដ​ក​ពិសោធ​ន៍គ្រ​ប់មុខ​ជំនាញ​ប​ច្ចេក​ទេស ពីក​ង​ក​ម្លាំង​ប​ណ្តា ប្រ​ទេស​ដែល​ចូល​រួម​ធ្វើលំហាត់ ។ ការ​រៀន​សូត្រ​នេះ គឺមាន​ផ​ល​ប្រ​យោជ​ន៍ជាច្រើន​ស​ម្រាប់ក​ង​ក​ម្លាំង​ទាំងអស់ នៅពេល​ចេញ​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប​ណ្តាប្រ​ទេស​លើស​ក​ល​លោក ទៅដ​ល់ប្រ​ទេស​ណាក៏យើង​មាន​ជំនាញ​ច្បាស់លាស់ ដើម្បីអនុវ​ត្ត​ន៍ដោយ​ទ​ទួល​បាន​ជោគ​ជ័យ ។ ក​ន្ល​ង​ម​ក ក​ង​ក​ម្លំាង​យើង​ក៏ធ្លាប់បាន​ចេញ​ទៅចូល​រួម​ធ្វើលំហាត់នៅប​ណ្តាប្រ​ទេស​ដូច​ជា នៅប្រ​ទេសអូស្រ្តាលី ប្រ​ទេស ប​ង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុង​ហ្គោលី ព្រះរាជាណាច​ក្រ​ថៃ ស​ហ​រ​ដ្ឋអាមេរិក និង​នេប៉ាល់ ។ ឯកឧត្ត​ម បាន​ប​ន្ត​ថា ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​យើង​បាន​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព អ.ស.ប នៅប​ណ្តាប្រ​ទេស ហើយ​ក៏ទ​ទួល​បាន​ចំណាត់ថ្នាក់លេខ ៣៦ លើ ១២២ ប្រ​ទេស ប​ច្ចុប្ប​ន្ន​មាន​ប្រ​ទេស​ខ្លះដេល​ជារៀម​ច្ប​ង រ​ប​ស់យើង​ម​ក​រៀន​សូត្រ ដ​ក​ប​ទ​ពិសោធ​ន៏ពីក​ម្ពុជាទៅវិញ ។

            ឯកឧត្ត​ម​ក៏បាន​រំលឹក​ដ​ល់ក​ង​ក​ម្លាំង​ទាំងអស់ត្រូវ​ព​ង្រឹង នូវ​វិជ្ជាជីវអោយ​បាន​ច្បាស់លាស់ពិត​ប្រាក​ដ ពិសេស​ជំនាញ​ដោះមីន គឺសំខាន់ណាស់បើគ្មាន​ជំនាញ​ច្បាស់លាស់នឹង​ទ​ទួល​គ្រោះថ្នាក់ ។ ក​ន្ល​ង​ម​ក​លើស​ក​ល លោក គេបាន​លើក​ស​រ​សើដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជាលើវិស័យ​បោស​សំអាត​មីន​នេះ ។ ចំពោះវិន័យ​ត្រូវ​រ​ក្សាអោយ​បាន ម៉ឹង​ម៉ាត ក​ង​ក​ម្លាំង​យើង​ទៅចូល​រួម​ធ្វើលំហាត់ ហេតុនេះកុំដើរ​ហើរ​សេរី សេព​គ្រឿង​ស្រ​វឹង ដែលអាច​ធ្វើអោយ​ខូច កេរ្តិ៍ឈ្មោះរ​ប​ស់ខ.ភ.ម ហើយ​កុំទ​ទួល​រាល់ប​ញ្ញើរ​រ​ប​ស់អ្ន​ក​ដ​ទៃ ព្រោះការ​ពារ​ប​ញ្ញើរ​នោះគេប​ង្ក​ប់នូវ​គ្រឿង​ញៀន ដែលអាច​នាំដ​ល់គ្រោះថ្នាក់ ព្រោះនៅប្រ​ទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អនុវ​ត្ត​ន៍ច្បាប់ប្រ​ឆំាង​នឹង​គ្រឿង​ញៀន​នេះតឹង តែង​ណាស់ បើចាប់បាន​គឺព្យួក​រ​ហើយ ។ ហេតុនេះស្នើដ​ល់ក​ង​ក​ម្លំាង​ទាំងអស់ត្រូវ​រ​ក្សាកិត្តិយ​ស​ថ្លៃថ្នូរ ក​សាង​កេរ្តិ៍ ឈ្មោះជូន​ជាតិមាតុភូមិ ។ ក​ង​ក​ម្លាំង​មួក​ខៀវ​ត្រូវ​មាន​ទំនាក់ទំន​ង​ល្អ រ​ក្សាការ​សាម​គ្គីភាព​ផ្ទៃក្នុង​ក​ង​ទ័ព និង​ប​ង្កើត ស្មារ​តីសាម​គ្គីភាព​ជិត​ស្និត​ជាមួយ​ក​ង​ក​ម្លាំង​ដែល​ម​ក​ពីប្រ​ទេស​ផ្សេងៗ ព្រ​ម​ទាំង​ប្រ​ជាព​ល​រ​ដ្ឋ​នៅមូល​ដ្ឋាន៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ