ព័ត៌មាន

ប្រ​តិភូក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ីប្រាប់ពីការ​រីក​ចំរើន​ខាង​ផ្នែកឧស្សាហ​ក​ម្ម​យោធា រ​ប​ស់ខ្លួន​ជូន​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
624
69

ក្នុង​ជំនួប​ស​ន្ទ​នារ​វាងឯកឧត្ត​ម ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិ ជាមួយ​ប្រ​តិភូក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ី  ដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ តាន់ស្រ៊ីរ៉ាចាម៉ូហាម៉េតអាហ្វាឌីប៊ីន​រ៉ាចាម៉ូហាម៉េត ន័រ មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ី នៅថ្ងៃទី 11 ខែ សីហា ឆ្នាំ 2015 ឯកឧត្ត​ម មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ី បាន​ជំរាប​ជូន ឯកឧត្ត​ម ទៀ បាញ់ អំពីការ​រីក​ចំរើន​ខាង​ផ្នែកឧស្សាហ​ក​ម្ម​យោធាម៉ាឡេស៊ី ដើម្បីរិះរ​ក​វិធីស​ហ​ការ​គ្នាអោយ​បាន​ល្អជាមួយ​ក​ម្ពុជា ។ ទាក់ទ​ង​ទៅនឹង​ការ​លើក​ឡើង​រ​ប​ស់ប្រិភូក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ីនេះ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ថាៈ វិស័យឧស្សាហ​ក​ម្ម​យោធានេះ ក​ន្ល​ង​ម​ក​ធ្លាប់បាន​ពិភាក្សាគ្នាច្រើន​ដ​ង​ហើយ នៅក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន ADMM ហើយ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាក៏ធ្លាប់ បាន​ចាត់ប​ញ្ជូន​នាយ​ទាហាន ក្នុងអគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេស ជួប​ពិភាក្សាគ្នា ជាមួយ​ម៉ាឡេស៊ី ដើម្បីពិភាក្សារ​ក​ល​ទ្ធ​ភាពអភិវ​ឌ្ឍ​ន៍រួម​គ្នាដែរ ។

ឯកឧត្ត​ម ទៀ បាញ់ បាន​ជំរាប​ជូន​ប្រ​តិភូថា ក​ម្ពុជាមាន​ល​ទ្ធ​ភាព​តិច​តួច​លើវិស័យ​នេះ តែក៏មិន​បោះប​ង់ចោល​នូវ​ដំណើរ ការ​នេះដែរ ។ ឯកឧត្ត​ម​បាន​ប​ន្ត​ថា ក​ម្ពុជាច​ង់ឲ្យ​មាន​រោង​ជាង​ជួស​ជុល​សំភារៈសឹក​នៅក​ម្ពុជា ដើម្បីថែទាំនូវ​សំភារៈផ្សេងៗដែល មាន​ស្រាប់  សំរាប់បំរើឲ្យ​វិស័យ​ការ​ពារ​ជាតិក​ម្ពុជា ។

ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថាៈ ក​ម្ពុជា និង​ម៉ាឡេស៊ីត្រូវ​ពិភាក្សាគ្នារិះរ​ក នូវអ្វីដែល​លេច​ធ្លោសំរាប់ទំនាក់ទំន​ង   កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ។ តាម​រ​យៈគ​ណៈប្រ​តិភូ ឯកឧត្ត​ម​ ទៀ បាញ់​ បាន​ប​ញ្ជាក់ថា៖ ឯកឧត្ត​ម​នឹង​ដឹក​នាំគ​ណៈ ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ទៅចូល​រួម​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន បូក នៅប្រ​ទេស​ម៉ាឡេស៊ីនាដើម ខែវិច្ឆិកា ឆ្នាំ 2015 ខាង​មុខ​នេះ ។ ជាចុង​ក្រោយ ឯកឧត្ត​ម មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ម៉ាឡេស៊ីបាន​ប​ញ្ជាក់ថា៖តាម​រ​យៈការ​ប​ណ្តុះប​ណ្តាល​សិក្ខាកាម ការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈ កិច្ច​គ្នាទៅវិញ​ទៅម​ក និង​ការ​ទំនាក់ទំន​ង​គ្នា ជាប់ជាប្រ​ចាំនោះ បាន​ធ្វើអោយ​ប្រ​ទេស ទាំង​ពីរ​ធ្វើដំណើរ​រួម​គ្នា ប្រ​ក​ប​ដោយ​ផ្លែផ្កាទៅថ្ងៃអនាគ​ត ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ