ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​អនុព័ន្ធ​យោធា​ចិន​តែង​តាំ​ងថ្មី​
នាយកដ្ឋានព័ត៌មាន(៣)
139
2826 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​អនុព័ន្ធ​យោធា​ចិន​តែង​តាំ​ងថ្មី​

        សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សំ​ដែង​នូវ​ការ ​អបអរ​សាទរ​ និង​ស្វាគម​ន៍​ចំពោះ ​វរសេនីយ៍​ឯក​ពិសេស ​ថាំង ​ហាវ ​ដែល​បាន​ម​កបំពេញ​បេសក​កម្ម​ការ​​ទូត​ នៅ​កម្ពុជា​ហើយ​តាម​រយៈ​បេសក​កម្ម​នេះ​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​ពង្រឹង​ពង្រី​ក​ចំណង​ទាក់​ទង​មិត្ត​ភាព ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស្អិត​រមួត​ថែម​ទៀត។​ សម្តេច​ពិជ័យសេនា​បាន​ថ្លែង​បែបនេះ​ ក្នុង​ឱកាស​ដែល​សម្តេច​បាន​អនុញ្ញាត្ត​ឱ្យ ​វរសេនីយ៍​ឯក​​ពិសេស​ ថាំង​ ហាវ ​ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​ចិន​ ដែល​ទើប​តែង​តាំង​ថ្មី ​ចូល​ជួប​សម្ដែង​ការ​គួរ​សម ​បង្ហាញ​មុខ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែ​រ​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​នា​រសៀល​ថ្ងៃទី​១២​ ខែ​មេសា​ ឆ្នាំ​២០២២​។ សម្តេច​ក៏​បាន​បញ្ជាក់​ថា៖​ តាម​រយៈ​បេសក​កម្ម​ការ​ទូត​នេះ ​កង​ទ័ព​ប្រទេស​យើង ​ទាំង​ពីរ​ នឹង​បន្ត​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​មិត្តភាព ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស្អិត​រមួត​ថែម​ទៀត​។ សម្តេច​ពិជ័យ ​បាន​បន្ត​ទៀត​ថា៖​ ក្រោម​ការ​បង្ហាញ​ផ្លូវ​របស់​ថ្នាក់​ដឹក​នាំ​ នៃ​ប្រទេស​ទាំង​ពីរ​ ចំណង ​មិត្តភាព​ជា​ប្រពៃណី ​កម្ពុជា-​ចិន ​ត្រូវ​បាន​ពង្រឹង​ពង្រីក​កាន់​តែ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ ​រហូត​ឈាន​ដល់ ​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ និង​ជា​មិត្ត​ដែក​ថែប​មិន​អាច​បំ​បែក​បាន​។​ 

សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងសេនីយ៍​ឯក​​ពិសេស​ ថាំង​ ហាវ ​ប្រធាន​ការិយាល័យ​អព័ន្ធ​យោធា​ចិន​ ដែល​ទើប​តែង​តាំង​ថ្មី ប្រចាំនៅកម្ពុចជា


        សម្តេច​ពិជ័យ​សេនា ​ក៏បា​ន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា​ លើ​ការ​ទ​ប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-​១៩​ ដែល​កត្តា​ជោគ​ជ័យ​នេះ​ បាន​ដោយ​មាន​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់ សម្តេច​តេជោ​ ប្រមុខ​រាជ​រដ្ឋាភិបាល,​ ការ​ចូល​រួមពី​មន្ត្រី​រាជ​ការ​ ប្រជា​ពលរដ្ឋ​ និង​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រពី​សំណាក់​មិត្ត​​ចិន​ និង​បណ្តា​ប្រទេស ​ជា​មិត្ត ​រួម​នឹង​អង្គការ​សុខ​ភាព​ពិភព​លោក​ផ​ងដែរ​។ លើ​កិច្ច​សហការ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ថ្លែង​អំណរគុណ​ដល់​កង​ទ័ព​រំដោះ​​ប្រជាជន​ចិន​ ដែល​កន្ល​ងមក​ ក៏​ដូច​ជា​បច្ចុប្បន្ន​តែង​បា​នឧបត្ថម្ភ​គាំទ្រ​ធំធេង​ដ​ល់កង​យោធ​ពល​ខេម​រភូមិន្ទ​ ពិសេ​ស​លើ​ការ​បណ្ដុះ ​បណ្ដាល​ ធន​ធាន​មនុស្ស​ជាប់​ជា​ប្រចាំ។​ សម្តេច​ពិជ័យ​សេនា​ បាន​សំដែង​នូវ​ក្តី​សង្ឃឹម​ថា​៖ ក្រោយ​ស្ថាន​ការណ៍​ជំងឺ​កូវីដ-១៩​បាន​ធូរ​ ស្រាល​ ប្រទេស​ទាំង​ពី​រ នឹង​បន្ត​រួម​គ្នា​អនុវត្ត​នូវ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស៊ីជំរៅ​ថែម​ទៀត​ព្រម​ទាំង​ ស្នើ​ដល់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ជួយ​ដល់​ ខភម ​លើ​ការក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​កសាង​ធន​ធាន​មនុស្ស​បន្ត​ទៀត។​ 

       នៅ​ក្នុង​ឱកាសនោះ វរសេនីយ៍​ឯ​​កពិ​សេស​ ថាំង​ ហាវ​ បាន​ថ្លែង​អំណរគុណ​ចំពោះ ​សម្តេច​ពិជ័យសេនា​ ទៀ បាញ់ ​ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​លោក​ និង​សហការី ​បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ពេលនេះ ​ព្រម​ទាំង​បាន​លើក​បង្ហាញ​ពី​ចំណង​ទាក់​ទង​មិត្តភា​ព​ជា​ប្រពៃណី​ រវាង​ប្រទេស​ទាំងពី​រ​ដែល​មាន​ជា​យូរ​លង់​​ហើយ​។​ លោក​វរសេនីយ៍​ឯក​​ពិសេស ​ថាំង ​ហាវ​ បាន​ថ្លែង​ ជូន​ពរ​ចំពោះ ​សម្តេច​ពិជ័យ​សេនា​ និង​នាយ​ទាហាន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ទាំង​អស់​ ព្រ​មទាំង​ ក្រុម​គ្រួសារ​ ក្នុ​ងឱកាស​ ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខា​ងមុខ ​សូម​ឲ្យ​ជួប​ប្រទះ ​សេចក្តី​សុខ ​នឹង​សុខ​ភាព​ល្អ​ ដើម្បី​បំពេញ​ភារកិច្ច​ជូន​ប្រទេស​ជាតិ​ មាតុ​ភូមិជា​រៀង​រហូត​។ វរសេនីយ៍​ឯក​ពិសេស ​ថាំង​ ហាវ ​ក៏​បាន​បញ្ជាក់​ថា​ ៖ ​ក្រោម​ការ​ដឹក​នាំរ​បស់​ សម្តេច​ពិជ័យ​សេនា​ លោក​នឹង​ខិត​ខំ​អស់​ពីល​ទ្ធភាព​ ដើម្បី​បន្ត​ពូន​ជ្រុំ​ចំណង​មិត្ត​ភា​ព សាមគ្គីភាព ​និង​កិច្ច​សហប្រតិបត្តិការ​ ដែ​លមា​នស្រាប់​ ឲ្យ​កាន់​តែ​រឹង​មាំ​ និង​រីក​ចម្រើន​បន្ថែម​ទៀត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ