ព័ត៌មាន

ការ​ផ្ទៀង​ផ្ទាត់ផែន​ទី១៨ផ្ទាំង​ដែលអង្គ​ការ​ស​ហ​ប្រ​ជាជាតិឱ្យ​ខ្ចី ប​ញ្ជាក់ច្បាស់ពីភាព​ត្រឹម​ត្រូវ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្នុង​កិច្ច​ការ​ព្រំដែន
នាយកដ្ឋានព័ត៌មាន(១)
653
70

        ការ​ផ្ទៀង​ផ្ទាត់ផែន​ទី UTM ខ្នាត១លើ១០០ពាន់ (1/100.000)  ១៨ផ្ទាំង ដែលអង្គ​ការ ស​ហ ប្រ​ជាជាតិឱ្យ​ខ្ចី បាន​ប​ញ្ជាក់និង​បំភ្លឺច្បាស់ពីភាព​ត្រឹម​ត្រូវ និង​ការ​ទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ រ​ប​ស់ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាប​ច្ចុប្ប​ន្ន ក្នុង​កិច្ច​ការ​ព្រំដែន ។
        តាម​វិធីសាស្រ្ត​ប្រើ ក្រ​ដាស​កាល់ ក្នុង​ការ​ផ្ទៀង​ផ្ទាត់ផែន​ទីនេះ បាន​ប​ង្ហាញ​ថា ផែន​ទី UTM ខ្នាត១លើ១០០ពាន់ ដែលអង្គ​ការ​ស​ហ​ប្រ​ជាជាតិឱ្យ​ខ្ចី និង​ផែន​ទី បោន (Bonne) ខ្នាត ១លើ ១០០ពាន់ ដែល​រាជ​រ​ដ្ឋាភិបាល បាន​ប្រើប្រាស់ ក្នុង​ការ​កំណ​ត់ប​ង្គោល​ព្រំដែន ជាមួយ​វៀត​ណាម គឺដូច​គ្នា ។
        នៅវិមាន​ស​ន្តិភាព ព្រឹក​ថ្ងៃទី២០សីហានេះ ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ២រូប គឺលោក​ស្រី មេរៀនី កេឡេទី ប៉ាកាស៊ីស៊ីកាឡា (Mereani Keleti Vakasisikala) និង​លោក កៃអ៊ិជីរ៉ូ អូគីម៉ូតូ (Keiichiro Okimoto) បាន​ប្រ​គ​ល់ផែន​ទី UTM ខ្នាត 1/100.000  ចំនួន១៨ផ្ទាំង ជាផ្លូវ​ការ ម​ក​ដ​ល់ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ។
        ការ​ណ៍ដែល​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ខ្ចីផែន​ទីពីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ និង​ពីប្រ​ទេស​ម​ហា អំណាច​មួយ​ចំនួន ដូច​ជាបារាំង អង់គ្លេស និង​ស​ហ​រ​ដ្ឋអាមេរិក ដើម្បីម​ក​ផ្ទៀង​ផ្ទាត់នោះ គឺដើម្បី ប​ង្ហាញ​ពីភាព​ត្រឹម​ត្រូវ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាប​ច្ចុប្ប​ន្ន ក្នុង​កិច្ច​ការ​ព្រំដែន ពិសេស​ដើម្បី ឱ្យ​មាន ត​ម្លាភាព ដើម្បីជ​ម្រះម​ន្ទិល​ស​ង្ស័យ ទ​ល់នឹង​ការ​ចោទ​ប្រ​កាន់ ពីក្រុម​ម​នុស្ស ដែល​តែង​តែយ​ក​ប​ញ្ហា ព្រំដែន​ធ្វើជាចំណាប់ខ្មាំង​ដើម្បីកេង​ចំណេញ​ខាង​ន​យោបាយ ដោយ​ចោទ​ថា រាជ​រ​ដ្ឋាភិបាល បាន ប្រើប្រាស់ផែន​ទីក្លែង​ក្លាយ ក្នុង​ការ​បោះប​ង្គោល​ព្រំដែន ធ្វើឱ្យ​បាត់ប​ង់ទឹក​ដី ទៅឱ្យ​ប្រ​ទេស វៀត​ណាម​នោះ។ ជាង​នេះទៀត នៅក្នុង​ការ​ផ្ទៀង​ផ្ទាត់ផែន​ទីនេះ ក៏បាន​ប​ង្ហាញឱ្យ​ឃើញ​ផ​ង​ដែរ ពីការ​ត​ស៊ូ និង​ការ​ខិត​ខំប្រឹង​ប្រែង រ​ប​ស់ រាជ​រ​ដ្ឋាភិបាល​ប​ច្ចុប្ប​ន្ន ចំពោះជាតិ ចំពោះទឹក​ដី នៅក្នុង ការ​ច​រ​ចាព្រំដែន ជាមួយ​ប្រ​ទេស​ជិត​ខាង ពិសេស​ការ​ច​រ​ចាទាម​ទារ​នៅតំប​ន់ ដាក់ដាំ, ដាក់ហ៊ូត ដែល​មាន​ទំហំដីដ​ល់ទៅ ជាង៥០គីឡូម៉ែត្រ​ការ៉េនោះ។
         នៅចំពោះមុខ​ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ តំណាង​គ​ណ​ប​ក្ស​ន​យោបាយ ព្រឹទ្ធ​ស​ភា រ​ដ្ឋ​ស​ភា ឧត្ត​ម​ក្រុម​ប្រឹក្សានៃអង្គ​ចៅក្រ​ម ក្រុម​ប្រឹក្សាធ​ម្ម​នុញ្ញ រាជ​ប​ណ្ឌិត​ស​ភាក​ម្ពុជា ព្រ​ម​ទាំង ប​ណ្ដាញ ព​ត៌មាន​ជាតិ និងអន្ត​រ​ជាតិ យ៉ាង​ច្រើន​កុះក​រ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ហោ ណាំហុង រ​ដ្ឋ​ម​ន្ត្រីការ​ប​ទេស​និង​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ កិច្ច​ស​ម្រ​ប​ស​ម្រួល ការ​ងារ​ប្រ​គ​ល់, ទ​ទួល និង​ផ្ទៀង​ផ្ទាត់ផែន​ទី, ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ថ្លែងអំណ​រ​គុណ ចំពោះ ឯកឧត្ដ​ម បាន គីមូន អគ្គ​លេខាធិការអង្គ​ការ ស​ហ​ប្រ​ជាជាតិ ដែលអនុញ្ញាត ឱ្យ​ក​ម្ពុជាខ្ខី ផែន​ទីច្បាប់ដើម UTM ខ្នាត1/100.000 ទាំង១៨ផ្ទាំង ហើយ​បាន​ប​ញ្ជាក់ដែរ​ថា ក​ម្ពុជាទ​ទួល ស្គាល់ថា  អង្គ​ការ​ស​ហ​ប្រ​ជាជាតិ បាន​ខិត​ខំប្រឹង​ប្រែង ស្រាវ​ជ្រាវ​រ​ក ទាំង​នៅទីស្នាក់ការ ក​ណ្ដាលអង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅទីក្រុង​ញូយ៉ក ទាំង​នៅការិយាល័យ អង្គ​ការ ស​ហ​ប្រ​ជាជាតិ នៅទីក្រុង​ហ្សឺណែវ  តាម​ការ​ណែនាំរ​ប​ស់ ឯកឧត្ដ​ម បាន គីមូន រួច​ហើយ ប៉ុន្តែមិន បាន​រ​ក​ឃើញ ផែន​ទីដែល​បោះពុម្ព​ដោយ វិទ្យាស្ថាន​ភូមិសាស្ត្រឥណ្ឌូចិន ហើយ ដែល​ត្រូវ​បាន​ជឿថា អតីត ព្រះវ​រ​រាជ​បិតា ព្រះប​រ​ម​រ​ត​ន​កោដ្ឋ បាន​យ​ក​ទៅតំក​ល់ នៅអង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅឆ្នាំ ១៩៦៤ ប៉ុន្តែបាន​រ​ក​ឃើញ​ផែន​ទី UTM ខ្នាត 1/100.000 នៅក្នុង ប​ណ្ណាល័យ ឌែក ហាំម៉ាស​ក្យូល(Dag Hammarskjöld Library)នៅអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ។
    ឯកឧត្ដ​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ហោ ណាំហុង ថ្លែង​ប​ន្ត​ថា៖ ទោះជាផែន​ទី UTM ទាំង១៨ផ្ទាំង មិន​មែន​ជាផែន​ទី ដែល​ស្នើដោយ​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក្នុង​លិខិត​ចុះថ្ងៃទី ៦ ខែក​ក្ក​ដា ឆ្នាំ២០១៥ ផ្ញើជូនឯកឧត្ត​ម បាន គីមូន ដើម្បីស្នើខ្ចីផែន​ទី Bonne ខ្នាត ១លើ១០០ពាន់(1/100.000)បោះពុម្ភ​ដោយ វិទ្យាស្ថាន​ភូមិសាស្ត្រ ឥណ្ឌូចិន ដែល​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជាទាំងអស់ បាន​ដឹង​គ្រ​ប់ៗគ្នាថា ត្រូវ​បាន​យ​ក​ទៅតំក​ល់ នៅអង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅក្នុង​ឆ្នាំ ១៩៦៤ ដោយអតីត ព្រះវ​រ​រាជ​បិតា ព្រះប​រ​ម​រ​ត​ន​កោដ្ឋ, ប៉ុន្តែផែន​ទី UTM ខ្នាត 1 / 100.000 ទាំង ១៨ផ្ទាំង ដែល​ត្រូវ​បាន​តំក​ល់ទុក​ដោយ រាជ​រ​ដ្ឋាភិបាល ក​ម្ពុជានៅឆ្នាំ១៩៦៤ នឹងអនុញ្ញាតិឱ្យ​យើង​ផ្ទៀង​ផ្ទាត់ ជាមួយ​ផែន​ទី Bonne ខ្នាត 1 / 100.000 ទាំង១៨ផ្ទាំង ក្នុង​ចំណោម​ផែន​ទី Bonne ខ្នាត 1 / 100.000 ចំនួន២៦ផ្ទាំង ដែល​រាជ​រ​ដ្ឋាភិបាល ក​ម្ពុជា បាន​ប្រើប្រាស់ ច្រើន​ទ​ស​វ​ត្ស​រ៍ម​ក​ហើយ ហើយ​ដែល​កំពុង​ប្រើប្រាស់ក្នុង​ការ​បោះប​ង្គោល ព្រំដែន​រ​វាង​ក​ម្ពុជា និង​វៀត​ណាម​ស​ព្វ​ថ្ងៃ ។ ឯកឧត្ដ​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ស​ង្ក​ត់ធ្ង​ន់ថា៖ ល​ទ្ធ​ផ​ល​នៃការ​ផ្ទៀង​ផ្ទាត់នេះ នឹង​ធ្វើឱ្យអ្ន​ក​រាល់គ្នា ជ្រះស្រ​ឡះនៅក្នុង​ចិត្ត ដែល​ថាផែន​ទី Bonne ខ្នាត 1 / 100.000 បាន​យ​ក​ទៅតំក​ល់ នៅអង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅក្នុង​ឆ្នាំ១៩៦៤ ដោយអតីត ព្រះវ​រ​រាជ​បិតា ព្រះប​រ​ម​រ​ត​ន​កោដ្ឋ និង​ជឿទុក​ចិត្ត លើរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​បោះប​ង្គោល ព្រំដែន ជាមួយ ប្រ​ទេស​វៀត​ណាម... ។
        ទាក់ទិន​នឹង​ប​ញ្ហាព្រំដែន​នៅដាក់ដាំ, ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ហោ ណាំហុង ប​ញ្ជាក់ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា តាំង​ពីចាប់ផ្ដើម​ក​សាង​ព្រំដែន​ជាមួយ វៀត​ណាម យើងអត់ទ​ទួល​យ​ក, យើង នៅតែត​វ៉ារ​ហូត​ដ​ល់ស​ព្វ​ថ្ងៃនេះ, ត​វ៉ាដោយ​សារ យើង​ផ្អែក​លើការ​ស​ម្រេច រ​ប​ស់ អគ្គ​ទេសាភិបាល បារាំង នៅទីក្រុង​ហាណូយ ឆ្នាំ១៩១៤  បាន​ប​ញ្ជាឱ្យ​យ​ក​តាម​ខ្សែ ដាក់ហ៊ូត ។
        ឯកឧត្ដ​ម ប​ន្តឱ្យ​ដឹង​ទៀត​ថា ក្នុង​ការ​កំណ​ត់ព្រំដែន យើង​មិន​មែន​តែយ​ក​តាម​ផែន​ទី បោន ១លើ១០០ពាន់ទេ គឺយ​ក​ច្បាប់ អន្ត​រ​ជាតិម​ក​និយាយ​ទៀត ទោះជាបារាំង​ប​ន្ស​ល់ទុកឱ្យ បោន ១លើ១០០ពាន់ជាព្រំដែន ជាមួយ​វៀត​ណាម ក៏ប៉ុន្តែនៅ ក្នុង​ការ​ច​រ​ចា យើង​តែង​តែលើក ច្បាប់ អន្ត​រ​ជាតិម​ក​និយាយ ឧទាហ​រ​ណ៍ យើង​បានឯក​ភាព ជាមួយ​វៀត​ណាម ក​ន្លែង​ណា ទឹក​ទ​ន្លេជ្រៅ ក​ប៉ាល់ឆ្ល​ង​កាត់បាន យើង​ត្រូវ​យ​ក​ខ្សែប​ន្ទាត់ព្រំដែន​ពាក់ក​ណ្ដាល​ត្រ​ង់ហ្នឹង, ក​ន្លែង​ណា ដែល ក​ប៉ាល់ បើក​មិន​បាន ត្រូវ​កាត់យ​ក​ពាក់ក​ណ្ដាល​ម្នាក់ នេះជាច្បាប់អន្ត​រ​ជាតិ ដូច្នេះសូម ឯកឧត្ដ​ម លោក​ជំទាវ យ​ល់ឱ្យ​ច្បាស់អំពីការ​ខិត​ខំ, ការ​ត​ស៊ូ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាប​ច្ចុប្ប​ន្ន ក្នុង​ការ កំណ​ត់ព្រំដែន​ជាមួយ​ប្រ​ទេស​ជិត​ខាង...។
        ដោយ​ឡែក​ប​ន្ទាប់ពីប​ញ្ច​ប់ការ​ផ្ទៀង​ផ្ទាត់ផែន​ទី ដែល​មាន​ល​ក្ខ​ណៈត្រឹម​ត្រូវ​នោះ លោក អ៊ូ ច​ន្ទឫទ្ធ តំណាង​គ​ណ​ប​ក្ស​ស​ង្គ្រោះជាតិ បាន​ផ្ដ​ល់ស​ម្ភាស​ដ​ល់ប​ណ្ដាញ​ព​ត៌មាន ដោយ ស្វាគ​ម​ន៍ ដ​ល់ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​បាន​ផ្ដ​ល់ផែន​ទីដ​ល់រ​ដ្ឋាភិបាល​ក​ម្ពុជាខ្ចី  ហើយ​ថា ថ្នាក់ដឹក​នាំ គ​ណ​ប​ក្ស​ស​ង្គ្រោះជាតិ នឹង​ធ្វើការ​ពិភាក្សាគ្នា ដើម្បីប្រ​កាស​ជំហ​រ​រ​ប​ស់ខ្លួន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ