ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចែក​អាវ​ភ្លៀង​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
43
2851 នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ចែក​អាវ​ភ្លៀង​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័យ​

       អាវ​ភ្លៀង​យ៉ាង​ច្រើន​សន្ធឹ​ក​សន្ធាប់​ ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ានី​ ហ៊ុន​សែន​ ត្រូវ​បាន ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធ​ពលខេ​មរភូមិន្ទ​ នាំ​យក​ទៅ​ចែក​ជូន​ដល់​នាយ ​ពល​ទាហាន​ ក្នុង​កង​ពល​តូច​លេខ ​៥១ ​កង​ទ័ព​ជើង​គោក ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មាន​ជ័​យ រប​ស់យោធ​ភូមិ​ភាគ​ទី ​៥ ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រដូវ​ភ្លៀង ​កាល​ពី​រសៀល​ថ្ងៃ​ទី​០៦​ ខែ​ឧសភា ​ឆ្នាំ ​២០២២​។

        វត្តមាន​របស់​ថ្នាក់​ដឹក​នាំ​ អគ្គ​មេ​បញ្ជាការ​ នា​ពេល​នេះ ​បាន​បញ្ជាក់​ច្បាស់​ថា​៖ ប្រមុខ​រាជ​រដ្ឋាភិបាល​ ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​ប្រមុខ​ដឹក​នាំ​ប្រទេស ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​រាល់​ការ​លំបាក​ និង ​ទំនុក​បំរុង ​ថែ​បំប៉ន ​ផ្គត់​ផ្គង់​គ្រប់​បែប​យ៉ាង​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ជា​ពិសេស​រៀង​រាល់​រដូវ​កាល​ គឺ​រដូវ​ភ្លៀង​ផ្តល់​អាវ​ភ្លៀង ​និង​រដូវ​រងារ​ផ្តល់​អាវ​រងារ​​។ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​ថ្លែង​ការ​កោត​សរ​សើរ ​និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​នាយ​ ​ពល​ទាហាន​ នាយ ​និង​ពល​នគរបាល​ជាតិ​ ដែល​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អ​ស់ បាន​ខិ​តខំ​យក​អស់​កម្លាំង​កាយ​ចិត្ត​ ពុះពារ​គ្រប់​ការ​លំបាក ​បំពេញ​បេសក​កម្ម​ការ​ពារ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ ការ​ពារ​ទឹ​កដី​ តាម​តួនាទី​ភារកិច្ច ​និង​សម្រេច​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​ ពិសេស​បាន​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​បញ្ហា​ប្រឈម​ នៃ​រោគ​រាត​ត្បាត​ជា​សកល​ជំងឺ​កូវីដ​១៩​ តាម​រយៈ​ នៃ​ការ​ត្រួត​ពិនិត្យ​ និង​ទប់​ស្កាត់​លំហូរ​ នៃ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ពី​សំណាក់​ពល​រដ្ឋ​នៅ​តាម​ព្រំ​ដែន​បាន​យ៉ាង​ទាន់​ពេល​វេលា​។ ឯ.ឧ ​ឥត ​សា​រ៉ាត់​ បាន​រម្លឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ​ឲ្យ​បន្ត​លើក​កម្ពស់​មន​សិការ​ស្នេហា​ជាតិ​ ស្មោះ​ត្រង់​ជា​មួយ​រាជ​រដ្ឋាភិបាល​ រួម​កម្លាំង​សាមគ្គី​ជាតិ​តែ​មួយ ​ការ​ពារ​សន្តិភាព​ ទ​ប់​ស្កាត់​ និង​បង្រ្កា​បទាន់​ពេល​វេលា​ចំពោះ​ជន​អគតិ​ទាំ​ងឡាយណា​ ដែល​មាន​ឧបាយក​ល​ចង់​បំផ្លាញ​សុខ​សន្តិភាព​ និង​បន្ត​ថែ​រក្សា​រាល់​សមិទ្ធផល​នានា ​ដែល​ប្រសូត្រ​ចេញ​ពី​នយោ​បាយ​ឈ្នះ-ឈ្នះ ​ដើម្បី​នាំ​មក​នូវ​វឌ្ឍនភាព ​និង​វិបុល​ភាព​ថែម​ទៀត​សម្រាប់​ប្រជា​ជន​ និង​សង្គម​ជាតិ​។ ទន្ទឹម​នោះ ​ឯ.ឧ ឥត​ សា​រ៉ាត់​ ក៍​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​កង​កម្លាំង​ទាំង​អស់​ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចុះ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​ទាំង​ឡាយ​របស់​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​ងារ​ភ្ជួរ​រាស់​ ដក​ស្ទូង ​ព្រោះ​ថា​ ខាង​មុខ​នេះ​នឹង​ដល់​រដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​ដែល​ប្រជាកសិករ​យើង​ដ​ល់រដូវ​បង្ក​បង្កើន​ផល​ហើយ​។ 

       ជួស​មុខ​ឲ្យ​ថ្នាក់​ដឹក​នាំ​ នាយ​ ពល​ទាហាន​ នាយ​ និង​ពល​នគរ​បាល​ជាតិ​ ឧត្តម​សេនីយ៍​ឯ​ក ឯក​ សំអូន ​មេ​បញ្ជាការ​រង​​ក​ងទ័ពជើង​គោក​ និង​ជា​មេប​ញ្ជាការ​យោធ​ភូមិភា​គ​ទី៥ ​បាន​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុតជូន ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តា​ម​រយៈ ​ដែល​ជា​និច្ចកាល​តែង​បាន​យ​កចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​របស់​បង​ប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ ​ហើយ​បាន​ប្តេជ្ញា​ចិត្ត​ ស្មោះ​ត្រង់​ដា​ច់ខាត​ចំពោះ​ជាតិ​ មាតុ​ភូមិ​ និង​ប្រជាជន​,​ គោរព​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​រាល់​បទ​បញ្ជា ​និង​អនុសាសន៍​របស់​​សម្តេច​ ដើម្បី​បុព្វ​ហេតុ​ការពារ​ខឿន​ឯក​រាជ​ជាតិ ​​ការពា​របូរណ​ភាព​ទឹ​កដី ​ការ​ពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ការពារ​សមិទ្ធផល​នានា​រប​ស់​សង្គម​ជា​តិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ