ព័ត៌មាន

គ្រូ​ពេទ្យ​កង​ទ័ព​មិត្ត​ភាព​​កម្ពុជា​​-វៀតណាម ព្យាបាល​ជំងឺ ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​​រស់​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​និង​ប៊ិញ​ភឿ​
នាយកដ្ឋានព័ត៌មាន(៣)
48
2854 គ្រូ​ពេទ្យ​កង​ទ័ព​មិត្ត​ភាព​​កម្ពុជា​​-វៀតណាម ព្យាបាល​ជំងឺ ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​​រស់​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​និង​ប៊ិញ​ភឿ​

         ក្រុម​​គ្រូ​ពេទ្យ ​កង​ទ័ព​មិត្ត​ភាព​កម្ពុជា​-​វៀត​ណាម ​នៅ​ថ្ងៃ​ទី០៩​ ខែ​ឧសភា ​ឆ្នាំ​២០២២ ​បាន​ដំណើរ​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំ​ដែន​ កម្ពុជា-​វៀតណាម ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ដោយ​ឥត​គិត​ថ្លៃ ​ដើម្បី​អបអរ​សារទរ​ពិធី​ជំនួប​ប្រា​ស្រ័យ​មិត្តភាព​ការ​ពារ​ជាតិ ​ព្រំ​ដែនគោក ​កម្ពុជា​-​វៀត​ណាម​ ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​លើក​ទី​១ ​និង​កិច្ច​សន្ទនា​គោល​នយោបាយ​ការ​ពារ​ជាតិ​ កម្ពុជា​-​វៀត​ណាម ថ្នាក់​អនុ​រដ្ឋមន្រ្តី​ការពារ​ជាតិ​លើក​ទី ​៥​​។ ក្នុង​ដំណើរ​ការ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ តាម​តំបន់​ព្រំ​ដែន​ កម្ពុជា-​វៀត​ណាម​ នា​ពេល​នោះ ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុ​ង​សាលា​បឋម​សិក្សា​ ប៊ុន​រ៉ានី ​ហ៊ុន​ សែន​ កោះ​ថ្ម​ ក្នុ​ងឃុំ​ទន្លូង​ ​ស្រុ​កមេ​មុត​ ខេត្ត​ត្បូង​ឃ្មុំ​។ ក្រុម​គ្រូ​ពេទ្យ​ ខ​ភ​ម​ បាន​ដឹក​នាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ត្រី​ សេង​ ឈុន ​នាយ​ក​រង​ មន្ទីរ​ពេទ្យ​ព្រះ​កេតុ​មាលា ​ដោយ​មាន​ការ​ចូល​រួម​ពី ​លោក​គ្រូ​ពេទ្យ​ អ្ន​ក​គ្រូ​ពេទ្យ ​វេជ្ជបណ្ឌិត​ ចំនួន ​៨០​នាក់ ​និង​គ្រូ​ពេទ្យ​កង​ទ័ព​ប្រជាជ​ន​វៀត​ណាម​ ចំនួន ​៨០​នាក់ ​ដឹក​នាំ​ដោយ​ វរសេនីយ៍​ឯក​ ង្វៀន​ វិ​នយ៉ាង ​នាយក​រង ​នាយក​ដ្ឋាន​សុខា​ភិបាល​ និង​អគ្គ​ភស្តុភារ ​ហិរញ្ញ​វត្ថុ​ និង​លោក​វរសេនីយ៍​ឯក​ ប៊ូយ ​ថាញ់​ហាយ ​នាយ​រង​ការិយា​ល័យ​ សេនា​ធិការ​ផែន​ការ​​។

         សូម​បញ្ជាក់​ថា៖ ​ក្រុម​គ្រូ​ពេទ្យ ​កង​ទ័ព​មិត្ត​ភាព​កម្ពុជា​ វៀត​ណាម ​នឹង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ នៅ​តាម​តំបន់​ព្រំ​ដែន​ កម្ពុជា​-​វៀតណាម​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ចាប់​ពី​ថ្ងៃ​ទី០៩​ ដល់​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ​ឆ្នាំ​២០២២​ ហើយ​នៅ​ថ្ងៃទី​​១១​-​១២ ​ខែ​ឧសភា ​លោក​គ្រូ​ពេទ្យ​ អ្នក​គ្រូ​ពេទ្យ​ មន្ទីរ​ពេទ្យ​ ព្រះ​កេតុ​មាលា ​ទាំង ៨០​ នាក់​ រួម​ជា​គ្រូពេទ្យ​​កង​ទ័ព​ប្រជាជន​វៀត​ណាម​ចំនួន ​៨០​ នាក់ ​នឹង​ចូល​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ដល់​ប្រជា​ពល​រដ្ឋ​វៀត​ណាម​រស់​នៅ​ តាម​បណ្តោយ​ព្រំ​ដែន​ វៀត​ណាម ​កម្ពុជា​ ក្នុង​ស្រុក ​ឡុកនិ​ញ ​ខេត្ត​ប៊ិញ​ភឿក ​វិញ​។

         លោក​ឧត្ត​មសេនីយ៍​ត្រី​ សេង ​ឈុន ​នាយក​រង​ មន្ទីរ​ពេទ្យ​ ព្រះ​កេតុ​មា​លា ​បាន​អោយ​ដឹង​ថា៖ ​នៅ​ក្នុង​ថ្ងៃ​ព្យាបាល​ដំបូង​ក្រុម​ពេទ្យ​កង​ទ័ព​មិត្ត​ភាព​កម្ពុជា​ វៀត​ណាម​ បាន​យក​សំណាក ​ធ្វើ​តេស​រហ័ស ​រក​ជំងឺ​កូវីដ​-​១៩ ​បាន​ចំនួន ​៤៧៩​នាក់​ លទ្ធ​ផល​ អវិជ្ជមាន​ ទាំង​អស់​ ហើយ​ក្នុង​ថ្ងៃ​ទី០៩​ ឧសភា​ បាន​ពិនិត្យ​ព្យាបាល​ជូន​ប្រជា​ពលរដ្ឋ​ បាន​ចំនួន ​៦៧៨​ នាក់ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ