ព័ត៌មាន

ក្រសួង​ការពារ​ជាតិ​ ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវកា​រ​ សៀវ​ភៅ ​ស ​ការ​ពារ​ជាតិ ​ឆ្នាំ​២០២២ ​និង​ផ្សព្វ​ផ្សាយ​ទូ​លាយ​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ឆ្នាំ​២០២២ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​
នាយកដ្ឋានព័ត៌មាន(៣)
223
2857 ក្រសួង​ការពារ​ជាតិ​ ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវកា​រ​ សៀវ​ភៅ ​ស ​ការ​ពារ​ជាតិ ​ឆ្នាំ​២០២២ ​និង​ផ្សព្វ​ផ្សាយ​ទូ​លាយ​ ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ឆ្នាំ​២០២២ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​

       ក្រសួង​ការពា​រ​ជាតិ ​បាន​ប្រកាស​ផ្សព្វ​ផ្សាយ​ជា​ផ្លូវកា​រ ​នូវ​សៀវភៅ ​ស​ កា​រ​ពារ​ជាតិ​ ឆ្នាំ​២០២២​ និង​ផ្សព្​វផ្សាយ​ទូលាយ ​ការ​ធ្វើជា​ម្ចាស់ផ្ទះ ​នៃកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ ឆ្នាំ​២០២២​ និងកិច្ច​ប្រជុំពាក់​ព័ន្ធ​ នាព្រឹក​ថ្ងៃទី​១​២ ​ខែ​ឧសភា ​ឆ្នាំ​២០២២ ​ស្ថិត​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

 ឧត្តម​សេនីយ៍​ឯក​ សួន​ សំណាង ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស​ ប្រធាន​ក្រុម​ការងា​រ​ សៀវ​ភៅ​ ស​ ការ​ពារ​ជាតិ​ 


       ឧត្តម​សេនីយ៍​ឯក​ សួន​ សំណាង ​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស​ ប្រធាន​ក្រុម​ការងា​រ​ សៀវ​ភៅ​ ​ ការ​ពារ​ជាតិ​ បាន​ធ្វើបទ​បង្ហាញ​អំពីកិច្ច​ដំណើរ​រៀបចំ​ចង​ក្រង​ឯកសារ​សៀវភៅ​ ​ការ​ពារ​ជាតិ ​ឆ្នាំ​២០២២ ​ដោយ​បាន​បញ្ជាក់​ថា​៖ ក្រុម​ការងារ​បាន​ចាប់​ផ្តើម​ឡើង​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​នេះ ​នៅ​ខែ​សីហា​ឆ្នាំ​២០១៧​ ហើយ​បា​នបញ្ចប់​នៅ​ខែ​មករា ​ឆ្នាំ​២០២២​នេះ ​ដោយ​បាន​ឆ្លង​កាត់​អង្គ​សិក្ខា​សាលាមា​ន ​១៧ ​លើក ​និង​កិច្ច​ប្រជុំជា​លក្ខណ​ផ្លូវ​ការ​ ៣០​លើក ​រួម​ទាំង​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​ ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍ ​រៀបចំ​គោល​នយោ​បាយ​ការ​ពារ​ជាតិ ​ចំនួន​២​លើក​ផ​ង​ដែរ​។​ សៀវ​ភៅ ស​ ការ​ពារ​ជាតិ​ ឆ្នាំ​២០២២​ នេះ​ត្រូវ​បាន​ សម្តេច ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ ផ្តល់​សច្ចា​ប័ន​នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០២២​។ សៀវភៅ​ ស ការ​ពារ​ជាតិ​ ឆ្នាំ​២០២​២​នេះ ​បាន​រៀបចំឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ការបរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ ក្រសួង​មហា​ផ្ទៃ ​ក្រសួង​សង្គម​កិច្ច​ និង​អតីត​យុទ្ធជន​ ក្រសួង​យុ​ត្តិធម៌ ​និង​អគ្គស្នង​ការ​នគរបាល​ជាតិ​ មាន​ដៃ​គូ​កិច្ច​សហការ​ពី​វិទ្យា​ស្ថាន​ចក្ខុ​អាស៊ី ​និង​ជំនួយ​គាំទ្រ​ហិរញ្ញវុត្ថុ​ពី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​។​ សៀវ​ភៅ​ ស ការ​ពារ​ជាតិ​ ឆ្នាំ​២០២២​ មាន​បី​ផ្នែក​ធំៗ​សំខាន់ៗ ៖ ​

        ផ្នែក​ទី​១៖​ ទស្សនៈ​ចំពោះ ​ការ​អនុវត្ត​គោល​នយោ​បាយ​ការពារ​ជាតិ​ ក្នុ​ង​នោះ​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​ នៃ​ការ​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ ការ​ពារ​ជាតិ​ ឆ្នាំ​២០០៦​ និង​ឯកសារ​វិវេច​នា​យុទ្ធ​សាស្ត្រ​ ឆ្នាំ​២០១៣។​ វិភាគ​ និង​វាយ​តម្លៃលើ​ការ​គំរាម​គំហែងធំ​ៗ ​ដែល​គិត​ថា​នឹង​អាច​កើត​មាន​សម្រាប់​កម្ពុជា​ នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​ខាង​មុខ​នេះ។​ ចង​ក្រង​ជា​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​ រយៈ​ពេល​វែ​ង ស្រប​តាម​ការ​វាយ​តម្លៃ​ការ​វិវត្តន៍​ នា​ពេល​កន្លង​មក​ ស្រប​ទៅ​នឹង​ការ​គំរាម​កំហែង​។​ និង​បាន​កំណត់​គោ​ល​ដៅ ​នៃ​កិច្ច​ការ​ពារ​ជាតិ​ ក្នុ​ងនោះ​គឺ​ការ​កាពារ​ថែ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ​ផល​ប្រយោជន៍​ជាតិ ​និង​កិច្ច​សហប្រតិបត្តិការ​អន្ត​រជា​តិ​។ ​

         ផ្នែក​ទី២៖ ​កំណត់​អាទិភាព​នៃ​កិច្ច​ការ​ពារ​ជាតិ​ ក្នុង​នោះ​គឺ​ការ​កិច្ច​ការ​ព្រំ​ដែន​ សន្តិសុខ​ផ្ទៃ​ក្នុង​​កំ​ណែ​ទម្រង់​យោធា ​និង​កិច្ច​សហប្រតិបត្តិការ​អន្តរ​ជាតិ​។

         ហើយ​នៅ​ផ្នែក​ទី​៣៖ នៃ​សៀវភៅ ស ការ​ពារ​ជាតិ​ គឺ​ចែង​អំពី​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ ក្នុង​នោះកា​រគាំទ្រ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ ការ​ប្រឹង​ប្រែង​របស់​ប្រតិបត្តិករ​ និង​មធ្យោបាយ​សម្រាប់​ទ្រទ្រង់​ដល់​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ កិច្ច​សហការ​ធន​ធាន​ផង​ដែរ​។​

នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ​អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ និង​ជា​ប្រធាន​អនុ​គណៈក​ម្មការ​រៀប​ចំ​ខ្លឹមសា​រ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​ឆ្នាំ​២០២២ 


         បន្ទាប់​មក​ អង្គ​ពិធី ​បាន​ទស្សនា​វីដេអូ កា​រ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២​រួច​ម​ក, នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ ​អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​នយោ​បាយ ​និង​កិច្ច​ការ​បរទេស​ និង​ជា​ប្រធាន​អនុ​គណៈក​ម្មការ​រៀប​ចំ​ខ្លឹមសា​រ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ​ឆ្នាំ​២០២២ ​បាន​ឲ្យដឹ​ង​ថា៖ ក្នុង​ឆ្នាំ​២០២​២​នេះ ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ កិច្ច​ប្រជុំ ​មាន ​១៣​សំខាន់ៗ ​ក្នុ​ង​ចំណោម​កិច្ច​ប្រជុំ ​ចំនួន​២០​ ហើយ​រហូត​ដល់​ពេល​នេះ ​យើងបា​នដំ​ណើរ​ការ​កិច្ចប្រជុំ ​មាន​ចំនួន ​៦​ រួច​មក​ហើយ​ផង​ដែរ​។​ នៅ​ថ្ងៃ​ខាង​មុខ​នេះ ​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​អាស៊ាន​បូក​ ចាប់​ពី​ថ្ងៃទី​១៦​ ដល់ ​១៩ ​ខែ​ឧសភា ​ឆ្នាំ​២០២២​។ ​ចំណែក ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​២១​ ដ​ល់២២ ​ខែ​មិថុនា ​ហើយ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​ធ្វើ​នៅខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។​

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​


         ថ្លែង​ទៅ​កាន់​ពិធី​ផ្សព្វ​ផ្សាយ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​គូស​បញ្ជាក់​ថា​៖​ ដោយ​ហេតុថា​សៀវ​ភៅ​ ស ការ​ពារ​ជាតិ​ឆ្នាំ​២០២២ ​គឺ​ជា​គោល​នយោបា​យ​យុទ្ធ​សាស្ត្រ​រយៈ​ពេល​វែង​របស់​ ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​ និង​សន្តិសុខ ​ហើយ​ដែល​​ត្រូវ​បាន​ផ្តល់​សច្ចា​ប័ន​​ដ៏​ខ្ពង់​ខ្ពស់​ដោយ ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​តម្រូវ​ឲ្យចាត់​ទុក​ឯក​សារ​នេះ​ ជា​ត្រី​វិស័យ​ និង​ជា​គោល​ការ​ណ៍​សម្រាប់​ការ​រៀប​ចំ​ ផែន​ការ​យុទ្ធ​សាស្ត្រ​ កា​រ​ធ្វើកំណែ​ទម្រង់​យោធា ​និង​ការ​កសាង​សមត្ថភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ទន្ទឹម​នឹង​នេះ ​សៀវភៅ​ ស កា​រ​ពារ​ជាតិ​ឆ្នាំ​២០២២ ​គឺ​ជា​ឧបករណ៍​ដ៏​សំខាន់នៅ​ក្នុង​ទំនាក់​ទំនង​អន្តរ​ជាតិ ​ជា​ពិសេស​សុឆន្ទៈ​ របស់​កម្ពុជា​ នៅ​ក្នុងការ​កសាង​ទំនុកចិ​ត្ត​ និង​តម្លាភាព​ជា​មួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​។​

        សម្តេចពិជ័យសេនា បាន​បញ្ចាក់​ទៀត​ថា៖​ សន្តិភាព​ដ៏​កម្រ​​រ​ក​បាន​នៅ​កម្ពុជា ​ទាម​ទារ​ឲ្យ​មាន​ការ​ថែ​រក្សា​ការ​ពារ​ឲ្យ​បាន​ជា​ដាច់​ខាត​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។​ ត្រូវ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​មាន​ចរិត​ជា​បដិវត្តន៍​ពណ៌ ​ដើម្បី​ភាព​សុខ​ដុមរមនា​ និង​វិបុលភា​ព​រប​ស់ប្រជា​ជាតិ​កម្ពុជា​។​ ទន្ទឹម​នឹង​នេះ ​ត្រូវ​លើក​ស្ទួយ​តម្លៃ​ និង​ខិត​ខំ​កសាង​ តឹក​តាង​នៃ​ប្រវត្តិសាស្ត្រ​យោធា ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ នៃ​នយោ​បាយ​ឈ្នះ ឈ្នះ ​នាំ​មក​នូវ​សន្តិភាព​ និង​ឯកភាព​ជាតិ​ពេញ​លេញ ​រហូត​ដល់​សព្វ​ថ្ងៃ​ និង​ត​ទៅ​ថ្ងៃ​អនាគត។​ ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ រវាង​សមរ​ភូមិ​មុន​ និង​សម​​រ​ភូមិ​ក្រោយ​ គឺ​ជា​កត្តា​មិន​អាច​ខ្វះ​បាន​សម្រាប់​ទ្រទ្រង់ ​ដល់​ខឿន​ការ​ពារ​ជាតិ​។ សម្ព័ន្ធ​មេត្រី​ភាព​ រវាង​កង​ទ័ព​ និង​ស្ថាប័ន​រដ្ឋ និង​ឯកជន ​នឹង​លើក​តម្លៃ​នៃ​ពលិកម្ម​ដ៏​ធំ​ធេង ​របស់​កង​ទ័ព​ និង​បង្កើន​ការ​គាំទ្រ​ទាំង​ស្មារតី ​និ​ង​សម្ភារៈ ​ពី​សំណាក់​សមរភូមិ​ក្រោយ​។​

        សម្តេចពិជ័យសេនា បន្ត​ថា៖​ ចាប់​ពី​ពេល​នេះ​តទៅ​ ការ​ធ្វើទំនើប​កម្ម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​គឺ​ជា​អាទិភាព​ចម្បង​មួយ​ នៅ​ក្នុង​ដំណើរ ​ការ​កែ​ទម្រង់​យោធា។​ សមត្ថភាព​កង​យោធា​កម្ពុជា​ នឹង​មិន​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យស្ថិ​ត​នៅក្នុង​សភាព​ចាស់​គំរិល​ តោក​យ៉ាក​ ឬដើ​រ​ថ​យ​ក្រោយ​​នោះ​ឡើយ​។ ការ​ធ្វើ​ទំនើប​កម្ម​ នឹង​មិន​មាន​ត្រឹម​តែ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ប៉ុណ្ណោះ​ទេ ​តែនឹ​ង​ត្រូវ​ធ្វើ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ​ដូច​ជា​ការពារ​អាកាស​ អាវុធ​ធុន​ធ្ងន់​ ការ​សង្គ្រោះ​ ប្រតិបត្តិ​ការ​ រក្សា​សន្តិភាព​ ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ជា​ដើម​។ ​ការ​ធ្វើ​ទំនើប​កម្ម​នេះ ​មិន​មែន​បង្ក​ការ​គំរាម​ កំហែង​ដល់​ប្រទេស​ណាមួ​យ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ ​ជា​ការ​ការ​ពារ​ខ្លួន ​និង​រួម​​ចំ​ណែក​ក្នុង​ការ​ថែរក្សា​សន្តិភាព ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ​តែ​ប៉ុណ្ណោះ។​ សម្រាប់​កិច្ច​ប្រជុំ ​ADMM​2022​ ដែល​កម្ពុជា​ធ្វើជា​ម្ចា​ស់​ផ្ទះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បា​នវា​យ​តម្លៃ​ខ្ពស់​ចំពោះ ​ដំណើរ​ការ​មក​ទល់​នឹង​ពេល​នេះ ​ទាំង​ជោគ​ជ័យ​ នៃ​កិច្ច​ប្រជុំ​ដែ​ល​បាន​ធ្វើ​រួច​មក​ហើយ​ ក៏​ដូច​ជា​ការ​ព្រម​ព្រៀង​លើ​ ឯកសារ​ទស្សនទាន​​មួយ​ចំនួន ​ដែល​ភាគ​ច្រើន​ផ្តួច​ផ្តើម​ដោយ​កម្ពុជា​។​ យើង​កំពុង​មមាញឹក​នៅ​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ ​ADMM ​នៅ​ក្នុង​ខែ​មិថុនា ​និង​កិច្ច​ប្រជុំ​ ADMM ​បូក​នៅ​ក្នុ​ង​ខែ​វិច្ឆិកា​ ស្រប​តាម​មូល​បទ​ "សាមគ្គីភាព​ ដើម្បី​ សន្តិ​សុខ​ប្រកប​ដោយ​សុខដុម​"​

        ក្នុង​ឱកាស​នោះ​ សម្តេច​ពិជ័​យ​សេនា ​ប្រគល់​ប័ណ្ណ​សរសើរ​ និង​ស្លាក​សញ្ញា​សៀវភៅ ​ ការ​ពារ​ជាតិ​ ជូន​ដល់​ក្រុម​ការងារ​រៀប​ចំ​សៀវភៅ​ ការ​ពារ​ជាតិ​ ផ​ងដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ