ព័ត៌មាន

សម្ដេ​ច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សាកសួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​ដ​ល់សិស្សា​នុសិ​ស្ស​នៅ​សាលា​បឋម​សិក្សា ​ឡុក ​តឹន​ អា​ វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
48
2861 សម្ដេ​ច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សាកសួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​ដ​ល់សិស្សា​នុសិ​ស្ស​នៅ​សាលា​បឋម​សិក្សា ​ឡុក ​តឹន​ អា​ វៀត​ណាម​

        បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និ​ងចែក​អំណោយដ​ល់ ​សិស្សា​នុសិស្ស នៅសាលា​បឋម​សិក្សា ហ៊ុន សែន ២ ធ្នូ​ ស្ថិត​នៅ ​ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីអបអរ ការពិធី​ជួប​ប្រាស្រ័យមិត្តភាព​ការ​ពារ​ជាតិព្រំដែន​គោក ​កម្ពុជា វៀតណាម ថ្នាក់រដ្ឋមន្ត្រី​ការពារ​ជាតិ​ លើក​ទី​១ រួម​ម​ក សម្ដេ​ចពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង នា​យ​ឧត្តម​សេនីយ៍ ​ហ្វាន ​វ៉ាន់​ហ្សាង​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ បាន​អញ្ជើញ​បន្តដំណើរ​ទៅ ​កាត់​ខ្សែ​បូរ​ សម្ពោធ​ដាក់​អោយ​ ប្រើប្រាស់​ជាផ្លូវការ​មណ្ឌ​ល​សុខភាព ​កង​ទ័​ពប្រជាជន​វៀត​ណាម​ និង ​កម្ពុជា​ ស្ថិ​ត​​ចំងាយ ​​១​ ​គីឡូមែ​​ត្រ​ពី​បង្គោ​ល​​ព្រំដែន​​ លេខ ​៦៩ ច្រកអន្ត​រជាតិ​​ ត្រពាំង​ស្រែ -​ ហ័រលឺ ក្នុង ស្រុកឡុកនិ​ញ​ ខេត្តប៊ិញភឿក ប្រទេស​វៀត​​ណាម​​។ 

         ក្នុងឱកាសនោះ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងកា​រពារ​ជាតិ​ទាំង​ពី ​កម្ពុជា វៀតណាម បាន កាត់​ខ្សែបូរ​ សម្ពោធដាក់អោយ ​ប្រើប្រាស់ជាផ្លូវការ​មណ្ឌល​សុខភាព កងទ័ព​ប្រជាជន​វៀត​ណាម​ និង ​កម្ពុជា​រួចមក​ សម្ដេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេសវៀតណាម​បាន​បន្តដំណើរ​ទៅ​សាក​សួរសុខទុក្ខ និង ចែក​អំណោយដល់សិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សា ឡុក តឹន អាន បន្តទៀត ។ ក្នុងឱកាសនោះ ​នាយិការ ​សាលា​បឋមសិក្សា ឡុក តឹន អា នៃសាធារណរដ្ឋ​សង្គមនិយម វៀតណាម បាន​ថ្លែងអំណរ​គុណ ចំពោះរដ្ឋមន្ត្រី ក្រសួងការពារ​ជាតិ ​នៃប្រទេស​ទាំង​ពីរ កម្ពុជា​និង​វៀត​ណាម​ ដែល​បាន​អញ្ជើញចុះមកសាក​សួរ​សុខទុក្ខ ដល់លោក​គ្រូ​អ្នកគ្រូ និងសិស្សា​នុសិស្ស សាលា​បឋម​សិក្សា ឡុក តឹន អា នាពេល​នោះ។​

         លោក​ស្រីនាយិកា បានចាត់ទុកថា​ នេះជាព្រឹត្តិការ​ណ៍​ប្រវត្តិសាស្ត្រ ដ៏ពិសេស​ រប​ស់​សាលា​បឋម​សិក្សា ឡុក តិន អា។​ លោកស្រី នាយិការ បានអោយដឹ​ង​ថា៖ សាលាឡុក តឹន អា បានបង្កើត​ឡើងនៅឆ្នាំ​២០២១​។ អស់រយៈពេល២១​ឆ្នាំ​កន្ល​ងមក​នេះ ​សាលាបានកសាង អភិវឌ្ឍន៍ លើក​កម្ពស់ប្រពៃណី​ប្រឡង​ប្រណាំង បង្រៀនល្អ និងរៀនល្អ ​លោកគ្រូ អ្នកគ្រូ និងកូនសិស្ស​តែង​តែ ​ទទួលបាននូវ​សមិទ្ធផលដ៏​អស្ចារ្យ និងមានប្រវត្តិ អត្តចរិតដ៏ថ្លៃថ្នូរ។ លោកស្រី នាយិការ បានបញ្ជា​ក់អោយដឹ​ង​ថា៖​ សាលានេះត្រូវ​បាន​គណៈកម្មការប្រជាជន​ ស្រុក ប៊ិញភឿក ​ទទួលស្គាល់កម្រិត​គុណ​ភាព​ បង្រៀនជាប់ចំណាត់​ថ្នាក់​លេខ​ ២​ និង​កម្រិតស្ទង់ដា​ជាតិ ​លេខ១​។ ជាមួយនឹងកា​រ​ខិត​ខំ​ប្រឹងប្រែង សម្រាប់ការ​អភិវឌ្ឈធន​ធាន​មនុស្ស រីកចម្រើន​របស់​មនុស្សនៅគ្រប់់​ជំនន់ក្រោយ របស់​លោកគ្រូ អ្នកអ្នកគ្រួ និងសិស្សានុសិស្ស សាលាបឋមសិក្សា ឡុក តឹន អា គឺបានក្លាយជា​សាលាគំ​រូ មួយរបស់ ស្រុក និងរបស់​ជាតិ​​។

           មានប្រសាសន៍​សំណេះសំណាលជា​មួយ​ សិស្សានុសិស្ស​នៅ​សាលា​បឋមសិក្សា ឡុក តឹន អា នាពេល​នោះ ​សម្តេច ទៀ បាញ់ ឧបនាយករ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បានសម្តែង​ការកោត​សរសើរ ចំពោះលោក​គ្រូ អ្នកគ្រូ សា​លា​បឋមសិក្សា ឡុក តឹន អា ដែលបាន​បង្ហាត់បង្រៀនដល់​សិស្សា​នុសិស្ស ទទួលបាន​លទ្ធផលល្អ ក្នុងកាលៈទេសៈ​នៃការរាត​ត្បាត​នៃ​ជំងឺកូវីដ-១៩ជាសកល ស្មុគស្មាញ​យ៉ាងណាក្តី ប៉ុន្តែលោកគ្រូ អ្នកគ្រូ បាន​ពុះពារគ្រប់ការ​លំបាកក្នុងការប​ង្ហា​ត់បង្រៀន និងបានដឹកនាំ​សិស្សានុសិស្សទៅតា​មគ​ន្លង​ ប្រក្រតីភាពថ្មី។ សម្តេចពិជ័យ​សេ​នា មាន​ជំនោះ​ជឿជាក់ថា នាពេល​អនាគត ដោយមានការគាំទ្រ​ឧបត្ថម្ភពីបក្ស រដ្ឋាភិបាល ប្រជាជន និង​ការយ​កចិត្តទុកដាក់ប្រកប​ដោយស្មារតីទទួលខុស​ត្រូវខ្ព​ស់រប​ស់លោកគ្រូ អ្នក​គ្រូ ​ក្មួយៗ សិស្សានុសិស្ស​ទាំងអស់ នឹងសិក្សាទទួល​បាន​លទ្ធផលល្អប្រសើរ ដើម្បីរួមចំណែកលើក​កម្ពស់វិស័យអប់រំ​នៅ​ប្រទេស​វៀត​ណាមកាន់តែរីក​ចម្រើ​នថែម​ទៀត​។ សម្តេច បន្តថា​ កម្ពុជា និង វៀតណាម មានទំនាក់ទំ​នង​ដ៏ល្អជាមួយ​គ្នា ហើយតែង​តែ​រួមសុខ រួមទុក្ខ​ជា​មួយគ្នា ជួយគ្នាទៅ​វិញ​ទៅ​មក​ នៅគ្រប់កាលៈ​ទេសៈ។​ ជាក់ស្តែង នៅក្នុងដំណាក់​កាលនៃការរីក​រាល​ដាល​នៃ ជម្ងឺកូវីដ១៩ រដ្ឋាភិបាល កងទ័ព និងប្រជាជន​ទាំ​ងពីរ ​តែងតែជួយឧបត្ថម្ភ​គ្នាទៅវិញទៅមក តា​មរយៈ​ផ្តល់ឧបករណ៍ សម្ភារៈ និងក្រុមគ្រូ​ពេទ្យ​ព្យាលបាល​ជម្ងឺជូនប្រជា​ពលរដ្ឋ​។ ជាមួយគ្នា​នេះ បានពង្រឹង​ពង្រីក​ និង​ធ្វើកិច្ចសហប្រតិបត្តិ​ការ​លើ ​វិស័យ​នយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច និងអប់រំ។ ហើយថ្មីៗនេះ ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពី​រ ក៏បានប្តេជ្ញាចិត្ត​លើកកម្ពស់​វិស័យទេសចរណ៍ ប្រវត្តិសាស្ត្រ​ថែម​ទៀត។ ទំនាក់​ទំនង​ដ៏ល្អជាប្រវត្តិសាស្ត្រ​នេះ ​បាន​បង្ហាញនូវទំនាក់ទំ​នង ​នូវអ្នកជិតខា​ង​ល្អ មិត្តភាព ជាប្រពៃណី និងកិច្ច​សហប្រតិបត្តិការ​គ្រ​ប់​ជ្រុងជ្រោយ​យូរ​អង្វែង ដែលមាន​រដ្ឋាភិបាល នៃ​ប្រទេសទាំងពីរ ដែលជាធាតុ​ចូល​មួយ ក្នុង​ការ​សម្រេ​ច​ជោគ​វាសនា លើគ្រប់វិស័យ​នា​ពេល​អនាគត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ