ព័ត៌មាន

ពិធីបិទ​ម​ហាស​ន្និបាត​តំណាង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាទូទាំង​ប្រ​ទេស​លើក​ទី២
នាយកដ្ឋានព័ត៌មាន(១)
570
72


        ស​ម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំប​ន្ថែម ឱ្យ​ក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន និង យុវ​នីតិស​ម្ប​ទា ត្រូវ​ប​ន្ត​ព​ង្រឹង​ការ​បើក​ផ្ត​ល់រ​ប​ប​ស​ន្តិសុខ​ស​ង្គ​ម ជូនអតីត​យុទ្ធ​ជ​ន ឱ្យ​បាន​ទាន់ ពេល​វេលា និង​ទៀង​ទាត់តាម​ការ​កំណ​ត់រ​ប​ស់រាជ​រ​ដ្ឋាភិបាល ។
        ការ​ណែនាំរ​ប​ស់ស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីក្នុង​ប​ញ្ហានេះ ធ្វើឡើង​ក្នុង​ពិធីបិទ​ម​ហាស​ន្និបាត តំណាង​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ទូទាំង​ប្រ​ទេស​លើក​ទី២ នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹក​ថ្ងៃទី ២ ក​ញ្ញា ។
        ក្នុង​ពិធីបិទ​ប​ហាស​ន្និបាត​នេះ ព្រ​ម​ជាមួយ​ការ​លើក​ឡើង​ថា ជ័យ​ជ​ម្នះជាប្រ​វ​ត្តិសាស្ត្រ ថ្ងៃ ៧ម​ក​រា ១៩៧៩ ដែល​បាន​រំដោះ ប្រ​ទេស​ជាតិ និង​ស​ង្គ្រោះប្រ​ជាជ​ន ឱ្យ​រ​ស់ឡើង​វិញ ហើយ ក​សាង អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ឱ្យ​រីក ច​ម្រើន ជាប​ន្ត​ប​ន្ទាប់ ដ​ល់ស​ព្វ​ថ្ងៃ, ឯកឧត្ត​ម វ​ង សូត រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ស​ង្គ​ម​កិច្ច អតីត​យុទ្ធ​ជ​ន​និង យុវ​នីតិស​ម្ប​ទា គូស​ប​ញ្ជាក់ថា៖ គុណ​បំណាច់មួយ​ទៀត គឺនៅឆ្នាំ១៩៩៨ ស​ម្តេច​តេជោ បាន​ដាក់ ចេញ​ន​យោបាយ «ឈ្នះ-ឈ្នះ» ដែល​បាន​ធ្វើឱ្យ ក​ង​កំលាំង​គ្រ​ប់ភាគីទាំងអស់ រួម​ទាំងអតីត​យុទ្ធ​ជ​ន ត្រូវ​បាន​ធ្វើស​មា​ហ​រ​ណ​ក​ម្ម ​​ទៅក្នុង​ក​ង យោធ​ព​ល​ខេម​រ​ភូមិន្អ ក​ង​ន​គ​រ​បាល​ជាតិ និងអតីត​យុទ្ធ​ជ​ន ជាតិតែមួយ ធ្វើឱ្យ​ទឹក​ដី​ក​ម្ពុជា ទាំង​មូល​ទ​ទួល​បាន ឯក​ភាព​ជាតិ មាន​សុខ​ស​ន្តិភាព គ្រ​ប​ដ​ណ្ត​ប់ លើផ្ទៃប្រ​ទេស​ទាំង​មូល ។
        ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ចាប់ប​ដិស​ន្ធិ​ តាម​រ​យៈការ​បើក​ម​ហា​ស​ន្និ​បាត​តំណាង ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាទូទាំង​ប្រ​ទេស​លើក​ទី១ កាល​ពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០០៧ ។ ប​ច្ចុប្ប​ន្ន ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា នៅទូទាំង​ប្រ​ទេស​មាន​ស​មាជិក​ចំនួន ៧ម៉ឺន ៥ពាន់ ២៥៨នាក់ ។     ម​ហាស​ន្និបាត​លើក​ទី២នេះ ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក៏បាន​បោះឆ្នោត ជ្រើស​តាំង​ស​មាជិក គ​ណៈក​ម្មាធិការ​ក​ណ្តាល មាន​ស​មាស​ភាព​ស​រុប​ចំនួន២៤៨រូប ក្នុង​នោះ ស​ម្តេច​តេជោ          ជាប្រ​ធាន និង​មានអនុប្រ​ធាន៥រូប គឺស​ម្តេច​ក្រ​ឡាហោម ស ខេង , ឯកឧត្ត​ម ទៀ បាញ់, លោក​ជំទាវ ម៉ែន សំអន, ឯកឧត្ត​ម កែ គឹម​យ៉ាន និងឯកឧត្ត​ម គ​ន់ គីម ។ ក្នុង​នេះដែរ ម​ហាស​ន្និបាត បាន​គាំទ្រ​ស​ម្តេច​តេជោ ហ៊ុន សែន ធ្វើជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ជារៀង រ​ហូត ។
        រាជ​រ​ដ្ឋាភិបាល បាន​យ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង ដ​ល់អតីត​យុទ្ធ​ជ​ន ជាពិសេស​ការ​អនុវ​ត្ត គោល​ន​យោបាយ​ជាតិ ចំពោះអតីត​យុទ្ធ​ជ​ន ដោយ​សំដែង​នូវ​ការ​គោរ​ព​ដឹង​គុណ ចំពោះគុណ​បំណាច់ ដ៏ថ្លៃថ្លារ​ប​ស់ប​ង​ប្អូន ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន ដោយ​យ​ក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជីវ​ភាព ទាំង​សំភារៈ ថ​វិកា ជាប​ន្ត​ប​ន្ទាប់ ក្នុង​នោះគិត​ត្រឹម​ខែមិថុនា ឆ្នាំ២០១៥ មានអតីត​យុទ្ធ​ជ​ន ស​រុប​ចំនួន ៨ម៉ឺន ៧ពាន់ ២៨៥នាក់ និងអ្ន​ក​នៅក្នុង​ប​ន្ទុក​ចំនួន១សែន៤ម៉ឺន ៥២៨នាក់ ដោយ​ត្រូវ​ចំណាយ​ថ​វិកាប្រ​ចាំឆ្នាំ ប្រ​មាណ​ជាង៣០០ពាន់លាន​រៀល​ក្នុង១ឆ្នាំ ហើយ​ប្រាក់​រ​ប​ប​គោល​ន​យោ​បាយ​នេះ ត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ស្រ​ប​តាម​ការ​ដំឡើង​ប្រាក់បៀវ​ត្ស​រ៍  ម​ន្ត្រីរាជ​ការ​និង​ក​ង​កំលាំង​ប្រ​ដាប់​អាវុធ។
        ក្នុង​នេះដែរ ស​ម្តេច​តេជោ ហ៊ុន សែន បាន​ក្រើន​រំលឹក​ដ​ល់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ត្រូវ​បើក​ប្រាក់ដ​ល់គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន ចំនួន១៥២៣នាក់ ដែល​ស​រុប​ថ​វិកា ជាង៦ពាន់ លាន​រៀល ដោយ​ត្រូវ​បើកឱ្យ​បាន​មុន​ភ្ជុំបិណ្យ ដើម្បីឱ្យ ក្រុម​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន បាន​យ​ក ទៅធ្វើបុណ្យ​ទាន។ សូម​ប​ញ្ជាក់ថា ថ​វិកាដែល​ត្រូវ​បើក​ជូន​ក្រុម​គ្រួសារ​ស​ពអតីត​យុទ្ធ​ជ​ន ប្រ​មាណ ជាង៦ពាន់លាន​រៀល​នេះ គឺជាថ​វិកាស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ។
        

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ