ព័ត៌មាន

លោកជំទាវ ​ ដាំ​ ដារីនី​សំណេះ​សំណាល​ជា​មួយ​យោធិន​នារី​ក្នុង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​
នាយកដ្ឋានព័ត៌មាន(៣)
206
2877 លោកជំទាវ ​ ដាំ​ ដារីនី​សំណេះ​សំណាល​ជា​មួយ​យោធិន​នារី​ក្នុង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​

       នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បាន​អញ្ជើញ ​ជាអ​ធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយយោធិន​នារី​ ក្នុង​កងរាជ​អាវុធ​ហត្ថលើផ្ទៃ​ប្រទេស​។​  

លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​


       ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ លោក​ជំទាវ ​រដ្ឋលេខាធិការ​បាន​លើក​ឡើងថា​​៖​ ព្រះ​រាជាណាចក្រ​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ គតិបណ្ឌិតរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ យើង​មាន​សុខ​សន្តិភាព​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​។ ​ក្នុង​ស្ថាន​ភាព​ដែល​យើង​ជួប​កា​រលំបាក​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ ​កូវីដ-១៩ ​កន្លង​មក​ សម្តេចតេជោ បាន​ខំ​ប្រឹង​ប្រែង​ ដឹក​នាំ ​និង​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ ​កូវីដ​១៩​ និង​យុទ្ធនាការ​ចាក់​វ៉ា​ក់​សាំង​ ទូទាំង​ប្រទេស​ ជូន​ដល់​ប្រជាជន​។ ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​យ៉ាង​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​​វេលា​ ក្នុង​ការ​កំណត់ ​ការ​ចាក់​វ៉ាក់​សាំង​ ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ​និង​ដោយ​ឈរ​លើ​គោល​ការណ៍​ ស្ម័គ្រ​ចិត្ត​ គឺ​ជា​វិធាន​កា​រ គន្លឹះ ​មួយ​ដ៏​សំខាន់ ​ដើម្បី​​រួម​ ចំ​ណែក​គ្រប់​គ្រង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ និង​ធានា​ការ​ឈាន​ឆ្ពោះ ​ទៅ​រក​ភាព​ ប្រសើរ​ យ៉ាង​ឆាប់​រហ័ស​ ទៅ ​រក​ភាព​ប្រក្រតី​ថ្មី ​នៃ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​។ លោក​ជំទាវ​ រដ្ឋ​លេខា​ធិការ​ បាន ​លើក​ឡើង​បន្ថែម​ទៀត​ថា​៖ ក្នុង​នាម​កង​កម្លាំង​ប្រដាប់​អាវុធ ​ចូល​រួម​ថែ​រក្សា​ និង​ការ​ពារ​ រាជ​រដ្ឋាភិបាល​ ដែល ​ដឹក​នាំ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​រួម​គ្នា ​ការ​ពារ​សុខ​សន្តិភាព​ ​ដែល​កម្ពុ​ជា​ស្វែង​រក​បាន​ដោយ​លំបាក​ បើ​គ្មាន​សន្តិភាព​ មិ​នចាំ​បាច់​ និយាយ​អំពី​អ្វី​ទាំង​អស់​។ ជោគ​ជ័យ​ ដែល​កម្ពុជា​ទទួល​បាន​មិន​ត្រឹម​ក្នុង​ប្រទេស ​គឺ​ក្នុង​នា​មជា​ប្រធាន​អាស៊ាន ​បាន​ធ្វើ​កិច្ច​ការ​ ជា​ច្រើន ​លើកកិត្យា​នុភាព​កម្ពុជា​​ស្មើ​មុខ ​ស្មើ​មាត់​ជា​មួយ​ណ្តា​ប្រទេស​ដទៃ​លើ​ពិភល​លោក​ ដូច​ជា​ថ្មីៗ​នេះ​ សម្តេច​ តេជោ ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​ យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការ​ដឹក​នាំ ​ប្រតិភូ​ជាន់​ខ្ពស់​ ក្នុង​បេសក​កម្ម​ប្រជុំ​អាស៊ាន​ អាម៉េរិក ​និង​ជោគ​ជ័យ​ក្នុង​វេទិកា ​សេដ្ឋកិច្ច​ពិភ​ពលោក​។​ ដែល​នេះ​ជា​មោទន​ភាព​របស់​យើង​ទាំង​គ្នា​។​ 

        លោក​ជំទាវ​ក៏​សូម​អបអរសាទ​ជូន ​កីឡាករ ​កីឡាកា​រិនី​ អត្តពលិក​កម្ពុ​ជា​ទាំង​អ​ស់ ដែ​លដណ្តើម​ជ័យ​ជម្នះ​ និង​កិត្តិស័ព្ទ​ជូន​ជាតិ​នូវ​មេ​ដាយ​មាស ​ប្រា​ក់ និង​សំរឹទ្ធ​ ដែល​ជោគ​ជ័យ​ ទាំង​អស់​ មិ​នអាច​កាត់​ចេញ​ពី​ការ​ចូលរួម​ពី​យោធិន​នារី​នោះ​ទេ​។ លោក​ជំទាវ​រដ្ឋលេខា​ធិការ ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង និង​ពល​ទាហាន​ទាំង​អស់​ដែល​បាន​ចូល​រួម​ថែ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ជា​ពិសេស​ក្នុង​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ ឃុំ ​សង្កាត់​ អាណ្ណត្តិ​ទី​៥​ ឆ្នាំ​២០២២​ នេះ​បាន​យ៉ាង​ល្អ​ប្រសើរ​។  លោក​ជំទាវ​បាន​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​ នៃប​ញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ជា​ស្រ្តី​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ