ព័ត៌មាន

កង​ទ័ព​ជើង​ទឹក​បើក​វគ្គ​អប់រំ​ចិត្ត​សាស្រ្ត ​ឆ្នាំ​២០២២ ​ស្ដី​ពី ​ក្រម​សីលធម៌​សម្រាប់​យោធិន នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​នគរ​បាល​ជាតិ​ និង​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​
នាយកដ្ឋានព័ត៌មាន(៣)
216
2878 កង​ទ័ព​ជើង​ទឹក​បើក​វគ្គ​អប់រំ​ចិត្ត​សាស្រ្ត ​ឆ្នាំ​២០២២ ​ស្ដី​ពី ​ក្រម​សីលធម៌​សម្រាប់​យោធិន នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​នគរ​បាល​ជាតិ​ និង​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​ ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​

        នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក ជ្រោ​យ​ចង្វារ​ រាជ​ធានី​ភ្នំពេញ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​១១​រោច​ ខែ​ពិសាខ ​ឆ្នាំ​ខាល ​ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​ឧសភា ​ឆ្នាំ​២០២២ ​កន្លង​ទៅ​នេះ បាន​រៀបចំ​ពិធី​បើក​វគ្គ​អប់រំ​ចិត្ត​សាស្រ្ត​ ឆ្នាំ​២០២២ ​ស្ដី​ពី​ក្រម​សីលធម៌ ​សម្រាប់​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នគរបាល​ជាតិ​ និង​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​ ក្រោម​អធិប​តី​ភាព​ ឯកឧត្ដម ​ឧត្ដម​នាវី​ឯក​ ម៉ាន់​ ស៊ី​វណ្ណា​ មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​ទឹក​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ ពី​ឯកឧត្ដម ​សេនា​ធិការ​រង​ ស្នង​ការ​ភស្តុភារ ​ស្នង​ការ​ឃោសនា​ព័ត៌មាន ​ស្នង​ការ​បច្ចេកទេស ​ស្នង​ការ​ប្រត្តិការ​សឹក​ ឯកឧត្ដម ​នាយក​ដ្ឋាន​ សន្តិសុខ​លម្ហ​សមុទ្រ​ នាយ​នាវី​ នាយ​នាវី​រង ​ពល​នាវិក​ សរុប​ ៣៦៩​នាក់​។​

ឯកឧត្ដម ​ឧត្ដម​នាវី​ឯក​ ម៉ាន់​ ស៊ី​វណ្ណា​ មេ​បញ្ជាការ​រង ​កង​ទ័ព​ជើង​ទឹក


        ក្នុង​ឳកា​ស​នោះ ​ឯកឧត្ដម ម៉ាន់ ស៊ីវណ្ណា បាន​លើ​ក​ឡើង​ពី​ ក្រ​មសីលធម៌​សម្រាប់​យោធិន ​ដែល​ត្រូវ​បាន​រៀប​ចំ​តាក់​តែង​ឡើង​ស្រប​ទៅ​តាម​ច្បាប់​ បោះ​ឆ្នោ​ត បទ​បញ្ជា ​និង​និតិវិធី​របស់​ គ.ជ.ប និង​លិខិត​បទដ្ឋាន ​គតិ​យុត្ត​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​។​ ឯកឧត្ដ​ម​ បាន​បញ្ជាក់​ថា៖​ ការ​ប្រតិបត្តិតាម​ក្រម​សីលធម៌ ​ជា​ផ្នែក​មួយ​ដ៏សំខាន់ ​សម្រាប់​ធ្វើឳ្យ ​បរិយាកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ តាំង​ពី​ចាប់​ផ្ដើម​រហូត​ដល់​ប្រកាស​លទ្ធផល ​បោះ​ឆ្នោត​ផ្លូវ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ប្រកប​ដោយ​សន្តិសុខ ​សុវត្ថិភាព​។ ការ​ប្រតិបត្តិតាម​ក្រម​សីលធម៌​ បាន​ល្អ​ជា​កត្តា​ជំរុញ​លើក​ទឹ​ក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ​ មន្រ្តី​បោះ​ឆ្នោ​ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថា្នក់​ កង​កម្លាំង​ប្រដាប់​អាវុធ ​អ្ន​ក​សារព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ ​អ្នក​សង្កេត​ការណ៍​ជាតិ​ និង​អន្តរ​ជាតិ​ គណៈ​បក្ស​យោបាយ ​ជា​គូ​ប្រកួត​ប្រជែង​មាន​សុទិដ្ឋិយម​ រវាង​គ្នា​និង​គ្នា​ សហការ​គ្នា ​និង​បំពេញ​ការងារ​តាម​ភារកិច្ច ​និង​មុខ​នាទី​រៀងៗ​ខ្លួន​ រួម​ចំ​ណែក​ពង្រឹង​សាមគ្គីភាព​ និង​កិច្ច​សហការ​ជាតិ​ និង​អន្តរជា​តិ​ក្នុង​ការ​បោះ​ឆ្នោត​​។ ឯកឧត្ដម​ ម៉ាន់​ ស៊ី​វណ្ណា ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ ការ​គោរព​ ក្រម​សីលធម៌ ​បា​ន​ល្អ ​នាំ​ឳ្យ​កាត់​បន្ថយ​បាន​នូវ​អំពើ​ហិង្សា​ ជម្លោះ ​ការ​រើស​អើង​ ការ​បែង​ចែ​ក រវា​ង​អ្ន​ក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ ក្នុង​សង្គម​។​ ធានា​ឳ្យដំណើរការ​នៃកា​រ​រៀបចំ​ការ​បោះ​ឆ្នោត​ ទាំង​នៅ​ថ្នាក់​ជាតិ ​ទាំង​នៅ​ថា្នក់​ក្រោម​ជាតិ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សន្តិសុខ ​សុវត្ថិភាព ​គ្មាន​ការ​គំរាម​ កំហែង ​គ្មាន​ការ​បំភិត​បំភ័យ​ គ្មាន​អំពើ​ហិង្សា​​ផ្សេងៗ ​និង​សម្រេ​ច​បាន​ជោគ​ជ័យ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ