ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ ប្រជុំ​ឆ្លង​របាយ​ការ​ណ៍បូក​សរុប​ការងារ​ខែ​ឧសភា​ និង​ទិស​ដៅ​ខែ​មិថុនា​ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
227
2879 ក្រសួង​ការ​ពារ​ជាតិ​ ប្រជុំ​ឆ្លង​របាយ​ការ​ណ៍បូក​សរុប​ការងារ​ខែ​ឧសភា​ និង​ទិស​ដៅ​ខែ​មិថុនា​ឆ្នាំ​២០២២​

        ព្រឹក​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​២០២២ កន្លងទៅ​​នេះ ​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​ការ​ងារ​ ខែ​ឧសភា ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ខែ​មិថុនា ​ឆ្នាំ​២០២២​ ស្ថិ​ត​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពា​រជាតិ​។​   

នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពា​រជាតិ


       ក្នុង​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​​ឡើង​នៅ​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​ វិវត្ត​ន៍​រីក​ចំរើន​ថ្មីៗ​ ក្នុង​ខែ​ឧសភា ​កន្លង​មក​ដែល​ជំងឺ​កូវីដ-១៩​ បាន​កាត់​បន្ថយ​ នៃ​ការ​ឆ្លង​​រាល​ដាល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ជំរុញ​នូវ​ការ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ តែ​យើង​នៅ​តែ​មាន​កា​រប្រុង​ប្រយ័ត្ន ​និង​ចូល​រួម​ទប់​ស្កាត់​នៃ​ជំងឺ​នេះ​ជា​ប្រចាំ​។​ ក្នុង​ខែ​ឧសភា​កន្លង​ម​កនេះ​ គឺ​យើ​ងនៅ​តែពុះ​​ពារ​សំរេច​​បាន​នូវ​កិច្ច​ការ​ធំ​ៗ ក្នុង​ជួរ ​ខ.ភ.ម​ ផង​ដែរ​។ របាយការណ៍​ក៏​បានលើ​ក​ឡើងពី​លទ្ធផល​ការងារ​ នៃ​កិច្ច​ការពារ​ សន្តិសុខ​ ស្ថិរភាព ​សណ្តាប់​ធ្នាប់​ សាធារណៈ ​ដែល​កង​យោធ​ពលខេមរ​ភូមិន្ទ​ ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ ​ខិត​ខំ​ពុះពារ​សំរេច​បា​ន នៅ​ក្នុង​រយៈ​ពេល​ ១​​ខែ ​កន្លង​ទៅ​ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង ​មាន​សមត្ថកិច្ច ​និង​អាជ្ញាធរ​មូល​ដ្ឋាន ​ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ​។​ នៅ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០២២​នេះ ​ខភម ​បាន​បន្ត​ពង្រឹង​កិច្ចការ ​ការ​ពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​ សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុ​ងភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​ គ្រប់​គ្រង​ សភាព​ការណ៍​​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើ​ស​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំដែន​ និង​សកម្មភាព​ឆ្លង​ដែន​ ខុស​​ច្បា​ប់ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង​ និង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ដោះ​ស្រាយ​បញ្ហា​​ផ្សេងៗ​ ដែល​កើត​ឡើង​ដោយ​សន្តិវិធី​ទទួល​បាន​លទ្ធផ​លល្អ​។ បាន​ម្ចាស់​ការ​និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នា​ក់​ ចូល​រួម​យ៉ាង​សកម្ម​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​ធ្វើ​ការ ​បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ បទ​ល្មើស​គ្រប់​ប្រភេទ​ ភាព​អនាធិប​តេយ្យ​ផ្សេងៗ​ និង​សហការ​ ចូល​​រួម​ការ​ពារ​សន្តិសុខសុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹ​កនាំ​ គណៈ​ប្រតិភូ​ជាតិ​ អន្តរជាតិ ​នានា ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវ​គោក ​ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា​អនុសាសន៍​រប​ស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្ក្រា​ប​សកម្មភាព​បំផ្លិច​បំផ្លាញ ​ធន​ធាន​ធម្មជាតិ ​ក៏​ដូច​ជា​ការ​កាប់​រាន​យក​ដី​ របស់​រដ្ឋ​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ឆ្នាំង ​កំពង់​ធំ​ ពោធិ៍​សាត់​ បាត់​ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​សៀម​រាប ​ដោយ​សម្រេ​ច​បាន​នូវ​លទ្ធផល​ល្អ​។​ បណ្តា​សា្ថប័ន ​អង្គភាព​ទូទាំង ​ខភម ​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​សកម្មភាព​ ការ​ងារ​របស់​ខ្លួន ​និង​បាន​បន្ត​អនុវត្ត​ការ​ងា​រហ្វឹក​ហ្វឺន​ ការ​ងារ​​អប់រំ​ចិត្ត​សាស្ត្រ​នយោបាយ និង​ការ​ងារ​សតិ​អារម្មណ៍​កង​ទ័ព ​ការ​ងារ​កសាង​បែប​បទ​យោធិន ​ចូលនិ​វត្តន៍​ និង​ប្រភេទ២​ ការ​ងារ​កសាង​ច្បាប់ ​និង​លិខិត​បទ​ដ្ឋាន​ផ្សេងៗ​។ ការ​ងារ​ធានា​ភស្តុភារ ​ហិរញ្ញ​វត្ថុ​ ការ​ងារ​ធានា​ គ្រឿង​បំពាក់​សម្ភា​រៈ​បច្ចេក​ទេស​ កែ​ច្នៃ​ជួស​ជុល​ថែទាំ​លើក​កម្ពស់​សុវត្ថិភាព​គុណ​ភា​ព គ្រឿង​បំពាក់​។ ការ​ងារ​លើក​កម្ពស់​សុខុមាល​ភាព​ និង​ការ​បន្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវី-១៩​ដូស​ទី៤​ជូន​​កង​ទ័ព​ និង​គ្រួសារ​ ការ​ងារ​​គ្រប់​គ្រង​ និង​ធានា​ដល់​ការ​ប្រើ​ប្រាស់ ​បណ្តាញ​ទំនាក់​ទំនង​បញ្ជូន​សារ​ការ​ងា​រ​ កសាង​បណ្តាញ​ផ្លូវ​គមនា​គមន៍​ ស្ពាន ​លូ និង​សំណង់​ផ្សេងៗ​ក្នុ​ងក​ង​ទ័ព​ កា​រងា​រគ្រ​ប់​គ្រងអចលន​ទ្រព្យ​ របស់​ ខភម​ ការ​ទំនា​ក់​ទំនង​កិច្ច​សហប្រតិបត្តិការ ​យោធា​ជា​មួយ​បណ្តា​ប្រទេស​ ការ​ត្រៀម​ និង ​ដំណើរ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​ ការ​ងារ​កសាង​ និង​ដំណើរ​ការ​វិមាន​ឈ្នះ ឈ្នះ ​និង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព​ក្រោ​ម​ឆត្រ័​អង្គការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​ការ​ងា​រ មួយ​ចំនួន​ទៀត​ ដោយ​សម្រេច​បាន​នូវ​លទ្ធផ​ល​ល្អ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ