ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ដឹក​នាំ​កិច្ច​​ប្រជុំ​ គណៈ​កម្មការ​រៀប​ចំ​កិច្ចប្រជុំរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៥)
239
2882 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ដឹក​នាំ​កិច្ច​​ប្រជុំ​ គណៈ​កម្មការ​រៀប​ចំ​កិច្ចប្រជុំរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២២​

       នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការពារជាតិ គណៈកម្មការរៀបចំ កិច្ចប្រជុំ រដ្ឋមន្ត្រី ការពារជាតិ អាស៊ាន ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំ ដើម្បីប្រុងប្រៀបការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានលើកទី ១៦ ដែលនឹងប្រព្រឹត្តទៅនៅ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ដែលកិច្ចប្រជុំនេះបាន ប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។


ថ្លៃងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ គណៈកម្មការរៀបចំ កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រជុំនាពេលនេះ គឺដើម្បីពិនិត្យមើលកិច្ចការមួយចំនួនដែលត្រូវធ្វើបន្តទៀត សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកាលពីជាតិអាស៊ានលើកទី ១៦ ក្នុងនោះមានការដោះស្រាយបញ្ហាប្រឈម និង ពិនិត្យមើលកិច្ចការមួយចំនួនទៀតដែលត្រូវប្រុងប្រៀប សំរាប់ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ៖ យើងបានដំណើរការរៀបចំកិច្ចប្រជុំចំនួន ១០ រួចមកហើយ ក្នុងចំណោម កិច្ចប្រជុំទាំង ១៣ ដែលបានប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ ជាបន្តបន្ទាប់ ។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានមានប្រសាសន៍ថា៖ អនុគណៈកម្មការខ្លឹមសារ បានរៀបចំខ្លឹមសារសម្រាប់ការដាក់ចូលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន (ADMM ) លើកទី ១៦ ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំឧត្តមមន្ត្រី ការពារជាតិអាស៊ានបូក ដែលបានប្រជុំកាលពីថ្ងៃទី ១៧ -១៨ ខែ ឧសភា ឆ្នាំ ២០២២ កន្លងមក គឺជាការសាកល្បង និង ធ្វើជាមូលដ្ឋាន សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅពេលខាងមុខ ដែលមានការចូលរួមជួយរៀបចំពី គ្រប់អនុគណៈកម្មការទាំងអស់ ។ ឯកឧត្តម ណឹម សុវត្ថិ បានបញ្ជាក់ថា៖ ក្នុងប្រវត្តិសាស្ត្រកិច្ចប្រជុំ (ADMM ) ពុំមាន ប្រទេសណាមួយ បានឆ្លងខ្លឹមសារ ឯកសារលើសពី ៣ ទេតែសំរាប់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា យើងបានរៀបចំឯកសាររហូតដល់ ៥ ហើយឯកសារនេះ មានលក្ខណៈ ៣ ធំៗ ដែលក្នុងនោះ មានចក្ខុវិស័យថ្មី ដែលពុំធ្លាប់មាន ដែលតំរូវអោយមានការអនុម័ត ។ ចក្ខុវិស័យថ្មី នេះ ជាតាក់តាងទស្សនៈវិជ្ជារបស់សម្តេចតេជោ ហើយក៏ជាតាក់តាង អំណះអំណាង នៃប្រតិបត្តិបត្តិកររបស់ សម្តេចពិជ័យ អំពីបញ្ហាសន្តិភាព និង ការរៀបចំការ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំ ឧត្តមមន្ត្រីការពារជាតិអាស៊ានបូក ដែលបានប្រជុំកន្លងមក ត្រូវបានទទួលការវាយតំលៃខ្ពស់ទាំងរូបភាព និង សមត្ថភាព របស់កម្ពុជា ។ លទ្ធផលដែលសំរេចបាននេះ បានមកពីការដឹកនាំផ្ទាល់ពី សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់គោលការណ៍ទាន់ពេលវេលា ក្នុងកិច្ចប្រជុំ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មការ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ាន នាពេលនោះ កិច្ចប្រជុំ បានតាមដានស្តាប់ របាយការណ៍អនុគណៈកម្មការធានា - អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច និង អនុគណៈកម្មការ ការពារ សន្តិសុខ ដែលបានខិតខំប្រឹងប្រែងចូលរួមរៀបចំ ដោះស្រាយបញ្ហាប្រឈម នាំមកនូវអត្ថប្រយោជន៍ កិត្តិយស ដល់ ខភម ។

មានមតិបូកសរុបកិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ការរៀបចំ ទទួលធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័បានប្រព្រឹត្តទៅអស់រយៈពេល ៥ ខែ ហើយ នៅសល់តែ ៧ ខែ ទៀតប៉ុណ្ណោះដូចនេះអនុគណៈកម្មការ នីមួយៗត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួនអោយទទួលបាន លទ្ធផលល្អ ៕