ព័ត៌មាន

ពិធី​បិទ​ការ​អនុវត្ត​លោត​ឆ័ត្រ ​ជាក់​ស្តែង​របស់​សិក្ខា​កាម​ឆ័ត្រ​យោង ​ជំនាន់​ទី​៣០ ​នៅ​​សាលា​ហ្វឹក​ហ្វឺន​ទ័ព​ពិសេស​តេជោ​ សែន​ ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
287
2881 ពិធី​បិទ​ការ​អនុវត្ត​លោត​ឆ័ត្រ ​ជាក់​ស្តែង​របស់​សិក្ខា​កាម​ឆ័ត្រ​យោង ​ជំនាន់​ទី​៣០ ​នៅ​​សាលា​ហ្វឹក​ហ្វឺន​ទ័ព​ពិសេស​តេជោ​ សែន​ ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​

       ការ​អនុវត្ត​លោត​ឆ័ត្រ​​ជាក់​ស្តែង​របស់​សិក្ខា​កា​មឆ័ត្រ​យោង​ជំនាន់​ទី៣០ ​នៅ​ភូមិសាស្ត្រ​ ភូ​មិ​ដូង ​ឃុំ​តាសា​ល ​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ ត្រូវ​បាន​បញ្ចប់ ​និង​បិទ​ការអនុវត្ត លោតឆ័ត្​រជា​ក់​ស្តែង នាព្រឹ​កថ្ងៃទី៣១​ ខែ​​ឧសភា ឆ្នាំ២០២២​ ស្ថិត​ក្រោមអ​ធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯក ​ចាប ភក្តី មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​និ​ង​ជា​មេបញ្ជាការ​ បញ្ជាការដ្ឋា​នទ័ព​ពិសេស​។ 

       ក្នុងរបាយការណ៍​ស្វាគមន៍​របស់ លោក​វរសេនីយ៍​ឯ​ក សុខ ​នូសាន្ត នាយក​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស ​តេជោ សែន ​ឳរ៉ាល់ ​បាន​ឳ្យដឹង​ថា៖ ការអនុវត្តលោត​ឆ័ត្រ​ជាក់​ស្តែងរបស់​សិក្ខាកាមឆ័ត្រ​យោង​ជំនាន់​ទី ​៣០ មាន​សិក្ខាកាម​សរុបចំនួន ៣០៥ នាក់ ក្នុងនោះ​សិក្ខាកាម នាយទាហាន​សកម្មជំនាន់​ទី​ ២២ ចំនួន ១៨៦ នាក់ (នារី​៣១​នាក់​). សិក្ខាកាម ​កង​រាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស ១១៨ នាក់ និងសិក្ខាកាម​មក​ពី​បញ្ជាការ​ដ្ឋាន​អង្គរក្ស ចំនួន​០១​នាក់ ដោយធ្វើការហ្វឹក​ហ្វឺនរំលឹក​មេរៀន និងទ្រឹស្តី ព្រមទាំងការ​អនុវត្ត លោតឆត្រ​ជាក់​ស្តែង សរុបមានរយៈ​ពេល​២០ថ្ងៃ ជាលទ្ធផល និទ្ទេសល្អ ចំនួន៤៥នាក់ ល្អបង្គួរ ១៧០ នាក់ និងមធ្យមចំនួន៩០នាក់។  លោក​វរសេនីយ៍ឯក សុខ នូសាន្ត បានបន្តថា៖ ដោយមានការ​យកចិត្ត ទុកដាក់ចង្អុ​ល​បង្ហាញដឹកនាំបញ្ជាក់  និងការជួយឧបត្ថម្ភ​ទាំង​ស្មារតី ថវិកា សម្ភារៈគ្រប់បែបយ៉ាង​ ពី ឯកឧត្តម មេបញ្ជាការកង​ទ័ព​ជើង​គោ​ក ឯកឧត្តម មេបញ្ជាការកងរាជ​អាវុធហត្ថលើ​ផ្ទៃប្រទេស ពិសេស ឧត្តមសេនីយ៍ឯក ចាប ភក្តី មេ​បញ្ជាការរង​កង​ទ័ពជើងគោក និងជាមេ​បញ្ជាការ​ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ទើបវគ្គហ្វឹកហ្វឺនជំនាញ​ឆត្រយោង​ជំនាន់ ទី ៣០ បញ្ចប់​ទទួល​បាន​លទ្ធផល​ល្អ។ 

      ថ្លែងក្នុងពិធី​បិទ​វគ្គ ឯកឧត្តម ចាប ភក្តី ក្នុងនាម​មេបញ្ជាការរង ក​ង​ទ័ពជើង​គោក ​និងជាមេបញ្ជាការ បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ បាន​ពាំ​នាំបណ្តាំសាកសួរសុខ​ទុក្ខពី​សំណាក់ សម្តេចតេ​ជោ ​ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុន​សែន ថ្នាក់ដឹកនាំក្រសួង​ការពារ​ជាតិ​ អគ្គមេបញ្ជាការ ជា​ពិសេស ​បណ្តាំ​សាក​សួរសុខទុក្ខរបស់ ​ឯកឧត្តម មេបញ្ជាការកង​ទ័ព​ជើងគោ​ក ជូនដល់នាយ​ទាហាន នាយទា ហានរង ពលទាហាន ក្រុមគ្រូយោធាចារ្យ សិក្ខាកាមទាំងអស់ និងផ្ញើការនឹក​រលឹកផងដែរ ចំពោះក្រុម គ្រួសារយោធិន​ទាំង​អស់​ ដែលបានរួមចំណែក​យ៉ាង​សំខាន់​ ក្នុងការដណ្តើម ​ស្នាដៃ លើកិច្ចការពារ​បូរណៈភាព​ទឹក​ដី ជូនជាតិមាតុភូមិ។ ឯកឧត្តម ចាប ភក្តី បានលើក​ឡើងថា៖ តាមវគ្គ ហ្វឹកហ្វឺននេះត្រូវ​បញ្ចប់​តាំងពី​ជាង ១ឆ្នាំមុន មកម្លេះ ប៉ុន្តែដោយសារអាកាស​ធាតុ​មិន​អំណោយ​ផ​ល និង ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ កំពុងតែប្រឈម​ខ្លាំង​ផង​នោះ ធ្វើឱ្យការអនុវត្ត​លោតឆត្រ​ជាក់ស្តែងនាពេលនោះត្រូវ​បាន​ផ្អាក និងលើកមកអនុវត្ត​លោត​បញ្ចប់​នា​ពេល​នេះ​។ ឯកឧត្តម ចាប ភក្តី ក៏បានសម្តែង​នូវការកោត​សរសើរ និងវាយ​តម្លៃខ្ពស់ ចំពោះការ​យក​ចិត្តទុកដាក់ ខិតខំប្រឹងប្រែង​របស់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង និងថ្នាក់​​ដឹកនាំ​គ្រប់លំដាប់ថ្នាក់​នៅ​ក្នុងបញ្ជាការដ្ឋាន​ទ័ពពិសេសទាំង​អស់​ដែល បានសហការ សាមគ្គីឯកភាពធ្វើឲ្យ​សម្រេចនូវ​ផែនការហ្វឹកហ្វឺន​ប្រចាំឆ្នាំនាពេល​នេះ។ ឯកឧត្តម​ បានជំរុញដល់ បញ្ជាការដ្ឋាន ត្រូវបន្តជំរុញ​ការយកចិត្តទុកដាក់​បង្កើន​សមត្ថភាព​ធន​ធាន​មនុស្ស ដើម្បីឆ្លើយ​តប​ទៅនឹ​ងការវិវឌ្ឍ​ន៍ជឿ​នលឿន​លើ​គ្រប់​វិស័យ ក្នុងតំបន់ ពិសេសក្នុងវិស័យ​ការពារ​ជាតិ​។ ឯកឧត្តម បានឲ្យដឹងទៀតថា៖ ការហ្វឹកហ្វឺននេះ គឺជាការឆ្លើយ​តបដ៏​សម​ស្រប​ទាន់ពេលវេលា​ទៅនឹ​ងគោ​ល​ នយោ​បាយរ​បស់​រាជរដ្ឋាភិបាល ក្នុងការ​កសាង​ធនធាន មនុស្សប្រកបដោ​យ​សមត្ថភាព​គុណ​ភាព​ខ្ពស់​ ដើម្បីបំរើឲ្យការ​បំពេញភារកិច្ចបំរើជា​តិ​មាតុភូមិ​របស់យើង​ចំពោះមុខ និងទៅថ្ងៃ​អនាគត​។ ឯកឧត្តម ចាប ភក្តី ក៏បានថ្លែង​អំណរគុណចំពោះ​មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន គ្រួយោធាចារ្យ និង សិក្ខាកាមទាំងអស់ ដែល​បានពុះពារ​រាល់កា​រ​លំបាក ជំរុញដំណើរ​ការ​ហ្វឹកហ្វឺន ចាប់ពីផ្តើម​រហូតដល់ ពេលបញ្ចប់​លោតបញ្ចប់​វគ្គសម្រេច​បាន​លទ្ធផល ប្រកបដោយ​ជោគ​ជ័យ​​។ ឯកឧត្តម ក៏បានផ្តាំ​ផ្ញើដល់ប្អូនៗ ក្មួយៗ​ដែល​ទើបបញ្ចប់​ការហ្វឹកហ្វឺន ត្រូវបន្តយក​ចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និង​ត្រូវព្យាយាម​ប្រឹងប្រែង​បន្ថែមទៀត លើការសិក្សា​រៀនសូត្រ គ្រប់ជំនាញ វិជ្ជាជីវៈ ដើម្បីក្លាយ​ជា​អ្នក​បន្តវេន ទៅថ្ងៃ​អនាគត។ ក្នងឱកាសប្រកាសបិទ​បញ្ចប់ការអនុវត្ត​លោត​ឆត្រ ជាក់ស្តែង​នោះដែ​រ ​ឯកឧត្តម ចាប ភក្តី បានឧបត្ថម្ភ​ ថវិកា ២ លាន​រៀល ​ដល់ ក្រុមកងឧទ្ធម្ភាចក្រ កងទ័ពអាកាស នៃខភម និង លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា ប្រធានវគ្គ​ឆត្រយោងជំនាន់ទី​ ៣០​ ដែល​បាន​ឧបត្ថម្ភក្នុង​កម្មវិធីមាន ថវិកា ចំនួន ០២ លានរៀល និង ជួយ​កសាងប៉ុស្តិ៍យាម​ផ្លូវចូលខាង​មុខ​ ១​ខ្នង​ ផ​ង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ