ព័ត៌មាន

ពិធី​បើក​ការ​ដ្ឋាន​ សាង​សង់​រោង​ជា​ងជួស​ជុល​នាវា​ ផែ​សំច​ត ​និង​ស្ដារ​ឃ្លង​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋា​ន​សមុទ្រ​រា​ម​
នាយកដ្ឋានព័ត៌មាន(៣)
261
2884 ពិធី​បើក​ការ​ដ្ឋាន​ សាង​សង់​រោង​ជា​ងជួស​ជុល​នាវា​ ផែ​សំច​ត ​និង​ស្ដារ​ឃ្លង​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋា​ន​សមុទ្រ​រា​ម​

       មូល​ដ្ឋា​ន​សមុទ្រ​រា​ម ខេត្ត​ព្រះ​សីហនុ ​នៅ​ព្រឹ​ក​ថ្ងៃទី០៨​ ខែ​មិថុនា ​ឆ្នាំ​២០២២ ​បាន​ប្រារព្ធ​ពិធី​បើក​ការ​ដ្ឋាន ​សាង​សង់​រោង​ជាង​ជួស​ជុល​នាវា​ ផែ​សំចត​ និង​ស្ដា​រ​ឃ្លង​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ ដែល​ជា​ជំនួយ​ឥ​តសំណង​របស់​ ​រដ្ឋា​ភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ពិធី​បើក​ការ​ដ្ឋាន​នេះ ​បាន​ប្រព្រឹត្ត​ទៅ ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏ខ្ពង់​ខ្ព​ស់ សម្ដេច​អគ្គ​មហា​សនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង ​ឯកឧត្តម ​វ៉ាង ​វិ​ន ធាន​ ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ​កម្ពុជា​។

        ក្នុង​សន្ទរកថា​ស្វាគមន៍​ និង​របាយ​ការណ៍​សាង​សាង់​ របស់ នាយ​ឧត្តម​សេនីយ៍​ ចៅ ​ភិរុណ​ អគ្គ​នាយក ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​ថា​៖​ ការ​ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា ​បើក​ការ​ដ្ឋាន​សាង​សង់​រោង​ជាង​ ជួស​ជុល ​“​ផែ​សំចត​ និង​ស្ដារ​ឃ្លង​ ក្នុង​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម​ នា​ពេល​នេះ គឺ​ជា​ព្រឹត្តិការណ៍ដ៏​មាន​សារៈ​សំខាន់​ និង​ជា​ប្រវត្តិសាស្ត្រ​នេះ​ ដែល​បាន​កើត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ ​រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​(កម្ពុជា-ចិន) ​ក្នុង​គោល​ដៅ​ជួយ​ស្តា​រ និង​កសាង​លទ្ធភាព​ផ្ដល់​គ្រឿង​បំពាក់​សម្ភារៈ​សឹក​ និង​គ្រឿង​បច្ចេកទេ​ស ​លើក​កម្ពស់​សមត្ថភាព​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​អ្នក​ឯកទេស​គ្រប់​ប្រភេទ​ជំនាញ​របស់​ កង​ទ័ព​ជើង​ទឹ​កកម្ពុជា​ ឱ្យ​មាន​ជំរំ​បន្ទាយ​ ទី​បញ្ហាការ ​កន្លែង​ធ្វើ​កា​រ កន្លែង​ប្រជុំ​ពិភាក្សា​កម្រិត​​ថ្នាក់​ជាតិ​-​អន្តរជាតិ​ និង​លទ្ធភាព​ដោះ​ស្រាយ​សភាព​ការ​ណ៍​ក្នុង​លម្ហ​​សមុទ្រកម្ពុជា ​បំពេញ​សម្រេច​ភារកិច្ច​រួម​របស់​កង​ទ័ព​ជើង​ទឹក​ ដែល​ក្រសួង​ការ​ពារ​ជាតិ ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ឱ្យ​។​ ឈរ​លើមូល​ដ្ឋាន​នោះ ​រដ្ឋាភិបាល​ នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ បាន​សម្រេច​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កង​ទ័ព​ជើង​ទឹក​កម្ពុជា​ ផ្ដោត​លើ​ចំណុច​សំខាន់​រួម​មាន​៖ រៀប​ចំ​ស្តារ​ទីតាំង​របស់​កងទ័​ព​ជើង​ទឹ​ក នៅ​មូលដ្ឋា​ន​រាម​សំដៅ​ធ្វើឱ្យ​មាន​លទ្ធភាព​គ្រប់​គ្រ​ង ពិត​ប្រាកដ ​លើ​ទីតាំង​ភូមិ​សាស្ត្រ​ដែល​មា​នស្រាប់​ ឱ្យ​មាន​ជំរុំ​បន្ទាយ​ដែលមា​នអគារទី​បញ្ជាការ​ អគារ​បំពេញ​ការ​ងា​រ គ្រប់​ផ្នែក​រួម​ទាំង​ ការ​កសាង​ប្រព័ន្ធ​អគ្គិសនី ​ប្រព័ន្ធ​ទឹ​កស្អាត​,​ និង ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​។​ ជួយ​ជួស​ជុល​នាវា​ចាស់ៗ ​ដែល​អស់​ពេល​វេលា​ប្រើ​ប្រាស់​ ដែល​កង​ទ័ព​ជើង​ទឹ​កភាគី​កម្ពុ​ជា​ ពុំមាន​លទ្ធភា​ព​ជួស​ជុល​ ចំនួន​០៨​គ្រឿង ​ហើយ​យក​ទៅ​ជួស​ជុល​នៅ​ប្រទេស​ចិន​​។ ​ជួយ​កសាង ​និង​ពង្រីក​បន្ថែមមន្ទីរ​ពេទ្យ ​១​ កន្លែង​ សម្រាប់​បម្រើ​ការងារ​ផ្ទៃ​ក្នុង​របស់​ក​ងទ័ព​ ជើង​ទឹ​ក និ​ងប្រជាជន​ ដែល​រស់​នៅ​ក្បែរ​ខាង​ក្នុង​តំបន់​ ​ជួយ​កសាង​រោង​ជាង​ជួស​ជុលនា​វា​ អ៊ូ ​(Drydock) និង រ៉ៃ (Slipway) សម្រាប់​បម្រើ​ឱ្យកា​រ​ ជួស​ជុលនាវា​គ្រប់​ប្រភេទ​ ដែល​ក​ងទ័ព​ជើង​ទឹ​កកម្ពុជា​កំពុង​ប្រើ​ប្រាស់​។

       ក្នុង​ឱកាស​នោះ​ ឯកឧត្តម វ៉ាង វិន ធាន ឯកអ​គ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា៖ ​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ចិ​ន នឹង​កម្ពុជា​ជា​សរស​ទ្រូង​ដ៏​រឹង​មាំ ​នៃ​ចំណង​មិត្តភាព​ដែក​ថែប​ នៃ​ប្រទេស​ទាំង​ពីរ​ ស​មស្រប​ទៅនឹង​ផ​លប្រយោជន៍​មូល​ដ្ឋាន ​នៃ​ប្រទេស​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ ​គំរោង​ទំនើប​កម្ម​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ក្រោម​ជំនួយ​ប្រទេស​ចិន​ ជា​សមិទ្ធផល​ឈរ​លើ​មូល​ដ្ឋាន​គោរព​គា្នទៅ​វិញ​ទៅ​មក​ និង​ពិភាក្សា​ស្មើមុខ​ស្មើមាត់​ រវាង​ចិន​ និ​ងកម្ពុជា​ សម​ស្រប​នឹង​ច្បាប់​ផ្ទៃ​ក្នុង​ប្រទេសទាំង​ពីរ​ ច្បាប់​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​ក្រម​ប្រតិបត្តិ​អន្តរ​ជាតិ​ មិន​សំដៅ​លើ​ភាគី​ទី​បី​ មាន​អំណោយផ​ល​ដល់​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ជា​ក់​ស្ដែង​ ចិន​និង​កម្ពុជា​អោយ​កាន់​តែ​ជិត​ស្និទ្ធ​ បំពេញ​កាតព្វ​កិច្ច​អន្តរជាតិ​កាន់​តែល្អ ​ហើយ​ជួយ​ផ្តល់​ផលិត​ផ​ល​សាធារណៈ​អន្តរ​ជាតិ​។​ ក្រោយ​គំរោង​សា​សង់​ជា​ស្ថាពរ​ នឹង​ជួយ​លើក​កំពស់​កំរិត​ទំនើប​កម្ម​កង​ទ័ពជើង​ទឹ​កកម្ពុ​ជា​យ៉ាង​ជា​ក់លាក់​ លើក​ស្ទួយ​សមត្ថភាព​កង​ទ័ព​កម្ពុជា​ ក្នុង​ការ​កា​រពារ​អធិបតេយ្យ​ភាព​ និង​បូរាណ​ភាព​ទឹ​កដី​ ហើយ​នឹ​ងក្លាយ​ទៅ​ជាវេទិកាសំខាន់​សំរាប់​កា​រពង្រឹង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ ជា​មួយ​នឹង​បទេសនិង​ធ្វើ​អោយស៊ី​ជំរៅ​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ហើយ​ក៍​នឹង​កា្លយ​ទៅ​ជានិ​មិត្ត​រូប​ដ៏​សំខាន់​ នៃ​មនោសញ្ចេត​នា​ដែក​ថែ​បកង​ទ័​ព​ និង​ប្រទេស​ចិន​ និង​កម្ពុជា ​និង​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ​នៃ​កិច្ច​សហប្រតិបត្តិការ​មិត្ត​ភាព។​​

        ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ សាង​សង់​រោង​ជាង​ជួស​ជុល​នាវា ​ផែសំ​ចត ​និង​ស្ដារឃ្លង​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូល​ដ្ឋា​ន​សមុទ្រ​រាម​ នា​ឱកាស​នោះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា៖​ សំណង់​រោង​ជាង​ជួស​ជុល​នាវាសំ​ចត​ និង​ស្តា​រឃ្លង​ នៅ​មជ្ឈមណ្ឌល​ទំនើប​កម្ម​មូលដ្ឋាន​សមុទ្រ​រាម​ គឺ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ​ក្នុង​ចំណោម​សមិទ្ធផល​ ជា​ច្រើន​ ដែល​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​សម្រេច​បាន​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេភា​គីកម្ពុជា​-​ចិន​ សំដៅ​ពង្រឹង​ និង​ពង្រីក​សមត្ថភាព​លើ​គ្រប់​ផ្នែក ​គ្រប់​វិស័យ ​ស្រប​តាម​ផែន​ការ​កែ​ទម្រង់​កង​យោធ​ពល​​ខេមរ​ភូមិន្ទ​ សៀវភៅស​ការ​ពារជា​​តិ ឆ្នាំ​២០២២ ​កម្ម​វិ​ធីនយោបាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​លើ​វិស័យ​ការ​ពារ​ជាតិ​ ដើម្បី​ការ​ពារ​បុព្វហេតុ ​ឯករាជ្យ ​អធិបតេយ្យ​ភាព​ បូរណភា​ព​ទឹក​ដី សុខ​សន្តិភាព​ និង​ការអ​ភិវឌ្ឍ​ជូន​សង្គម​ជាតិ​ និង​លើក​កម្ពស់​កម្រិត​វិស័យ​ការពា​រ​ជាតិ​ ក្នុង​ស្មារតី​កិច្ចសហប្រតិបត្តិការ​ភាព​ជាដៃ​គូ​យុទ្ធសា​ស្ត្រ​គ្រប់ ​ជ្រុង​ជ្រោយ ​និង​ការ​កសាង​សហគមន៍​វាស​នា​រួម ​ដែល​ជា​គុណ​ប្រយោជន៍​ដ​ល់សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​នៅ​ក្នុង ​និង​ក្រៅ​តំបន់​។​

       សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់​បន្ថែម​ថា៖​ ការ​អភិវឌ្ឍសមត្ថភាព​កង​យោធ​ពល​​ខេម​រ​ភូមិន្ទ​ មិន​មែន​មាន​ត្រឹម​តែ​ការ​ធ្វើទំ​នើប​កម្ម​លើ​កកម្រិត​នៅ​មូល​ដ្ឋាន​រាម​ប៉ុណ្ណោះទេ ​កម្ពុជា​នឹង​បន្ត ​ធ្វើឱ្យ​កង​យោធ​ពលខេមរ​ភូមិន្ទ ​កាន់​តែ​មាន​សមត្ថភាព​ខ្ពស់​ អាច​ធានាដ​ល់​ការ​ការ​ពារ​អធិប​តេយ្យ ​និង​បូរណ​ភា​ព​ទឹក​ដី​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំ​ងអាច​បំពេញ​បាន​នូវ​ករណី​កិច្ច​ដទៃ​ទៀត​ ​ប្រកប​ដោយ​ជោគ​ជ័យ​ ដូច​ជា​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រា​យ និង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ជា​ដើម​។ កម្ពុជា​គ្មាន​ចេតនា​បង្ក​ការ​គំរាមកំ​ហែង​ដល់​ប្រទេស​ណា​មួយ ​ហើយក​ម្ពុជា​ក៏​មិន​ដែល​ជំទាស់​រាល់ ​ការ​ចូល​រួម​អភិវឌ្ឍ​សមត្ថភាព​កង​ទ័ព​រប​ស់​ប្រទេស​ដទៃ​នោះ​ឡើយ។​ កម្ពុជា​គ្រាន់​តែ​ចង់​លើ​ក​កម្រិត​ សមត្ថភាព​ការ​ពារ​ខ្លួន​ឱ្យកា​ន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ធានាបាន​ភាព​ធន់​ទប់​ទល់​ពី​សម្ពាធ ​និង​ឥទ្ធិពល ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន ​ដើម្បី​ធានា​ដំណើរ​ទៅ​មុខ​ ក្នុង​សន្តិភាព ​សន្តិសុខ ​និង​វិបុលភាព ​និង​មាន​លទ្ធភាព​ចូល​រួម​កសាង​សន្តិភាព​ក្នុង​តំបន់​ និង​សកល​លោក​ “កម្ពុជា​គ្មាន​គោល​នយោបាយ​ជ្រើស​រើស​ប្រទេ​សមួយ ​ដើម្បី​ប្រឆាំង​ប្រទេស​មួយ​ឡើយ"​ ​។ សម្រាប់ ​ការ​អភិវឌ្ឍ​សមត្ថភាព​កង​យោធ​ពលខេមរ​ភូមិន្ទ​ កម្ពុជា​នៅ​តែ​ស្វាគមន៍ ​និង​បើក​ចំហរ​ជា​និច្ច​ចំពោះកា​រ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​នានា​ ដោយ​មិន​ប្រកាន់​និន្នាការ​ ការ​រើស​អើង​ និង​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅវិញ​ទៅ​មក​​។ តា​ម​រយៈកា​រ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នេះ ​នឹង​ធ្វើ​ឱ្យកងទ័ព​ជើង​ទឹ​កមាន​ ​កា​លា​នុវត្ត​ភាពដ៏​ល្អ​សម្រាប់​បំពេញ​បេសកក​ម្ម​របស់​ខ្លួន​ និង​មាន​លទ្ធភាព​ចូល​រួម​សហការ​ជា​មួយ​ក្រសួង​ស្ថាប័ន​ ពាក់​ព័ន្ធ​ ក្នុង​ការ​គ្រប់គ្រង​សន្តិសុខ​លម្ហ​សមុទ្រ​ បង្កើន​ទំនាក់​ទំនង​ដ៏​ស្អិត​រមួត​ជា​មួយ​ប្រទេស​មិត្ត​ភក្ត្រ​ ប្រកប​ដោយ​សាមគ្គី​ភាព​ និង​ផ្លែផ្កា​ ដែល​ផ្ដ​ល់ប្រយោជន៍ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និ​ងកា​រអភិវឌ្ឍ​សង្គម​ សេដ្ឋ​កិច្ច ប្រក​ប​ដោយ​ចីរភាព​ និង​បរិយាប័ន្ន​នៅ​ក្នុ​ង តំបន់ ​និង​ស្មើមុខ​ ស្មើ​មាត់ជាមួយ​បណ្តា​ប្រជាជាតិនៅ​លើ​ឆាក​អន្តរជាតិ ៕