ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការងារ​ជា​មួយ ​អគ្គលេខា​ធិការ​ នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​
នាយកដ្ឋានព័ត៌មាន(៣)
524
2893 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការងារ​ជា​មួយ ​អគ្គលេខា​ធិការ​ នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​

       ឯក​ឧត្ត​ម​បណ្ឌិ​ត មូហា​ម៉ាត់​ ប៊ីន​អាប់​ឌុល​ ការីម​ អ៊ីសា ​(​Muhammad bin Abdul Karim Issa) អគ្គ​លេខា​ធិការ​ នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​បញ្ញាវ័ន្ត​ឥស្លាម ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ថា៖​ ជា​គំរូ​ដ៏​ល្អ​មួយ​របស់​ពិភព​លោក​ សម្រាប់​សុខដុមនី​យកម្ម ​និង​សន្តិ​សហវិជ្ជមាន ​ក្នុង​ចំណោម​ប្រជា​ជ​ន ដែល​មា​នដើម​កំណើត​ និង​សាសនា​ផ្សេង​គ្នា​។ 

        នៅ​ក្នុង​ជំនួបជា​មួយ​ សម្ដេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ ​ឯកឧត្តម ​អគ្គលេខា​ធិការ នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ ​នៃ​ព្រះ​រាជាណាចក្រ​អារ៉ាប៊ីសា​អូឌីត ​បាន​គូស​បញ្ជាក់​ពី​ គោល​នយោ​បាយ​សុខដុមនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិ​ម៉ូស្លីម​ ត្រូ​វ​បាន​ទទួល​ការ​កោត​សរសើរ​ពី​សំណាក់​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ និង​ប្រជា​ជាតិ​ម៉ូស្លីម​ផង​ដែរ​។ 

 សម្ដេច​ពិជ័យ​សេ​នា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និងឯក​ឧត្ត​ម​បណ្ឌិ​ត មូហា​ម៉ាត់​ ប៊ីន​អាប់​ឌុល​ ការីម​ អ៊ីសា ​(​Muhammad bin Abdul Karim Issa) អគ្គ​លេខា​ធិការ​ នៃ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ និង​ជា​ប្រធាន​សមាគម​សម្ព័ន្ធ​បញ្ញាវ័ន្ត​ឥស្លាម ​

        សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ ​ដោយបាន​គូស​បញ្ជាក់​ពី​សារ​សំខាន់​ នៃ​ដំណើរ​ទស្សនកិច្ច​របស់ ​ឯកឧត្ត​ម​ បណ្ឌិត​អគ្គលេខា​ធិការ ​នៃ​អង្គការ ​សម្ព័ន្ធ​ពិភព​ឥស្លាម ​សម្រាប់​ការ​ជំរុញ​ទាំង​ចំពោះ​ទំនាក់​ទំនង​ រវាង​កម្ពុជា ​ជា​មួយ​អង្គការ​សម្ព័ន្ធ​ពិភព​ឥស្លាម​ និង​រវាង​សហគមន៍​ម៉ូស្លីម​នៅ​កម្ពុជា​ ជា​មួយ​សហគមន៍ ​ម៉ូស្លីម​នៅ​លើពិភព​លោក​ផ​ងដែរ​។ ជាមួយ​គ្នានេះ​ដែរ​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ក៏​បាន​សម្តែង​ការ​កោត​សរសើរ ​និង​ថ្លែង​អំណរ​គុណ​ចំពោះ ​ឯកឧត្តម ​បណ្ឌិត​ មូហា​ម៉ាត់ ​ប៊ីនអាប់ឌុល ​ការីម​ អ៊ីសា ​ដែល​បាន​ជួយ​ដល់​មជ្ឈមណ្ឌល​ឥស្លាម​កម្ពុជា ​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​សំដៅ​រួមគ្នា​ជួយ​សម្រាល​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រី​ក្រ​ ពិត​ជា​មាន​សារៈ​សំខាន់​ក្នុង​ការ​អនុវត្ត​នយោបាយ​សុខ​ដុម​នីយកម្ម​ជាតិ​សាសន៍ ​និង​សាសនា ​នៅ​កម្ពុជា​។

       សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​រំលឹក​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជារប​ស់ ព្រះ​អង្គ​ម្ចាស់​ ហ្វា​សាល់ ប៊ីន ​ហ្វា​ហា​ន់ អាល់ ​សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រី​ការ​បរទេស​ នៃ​ព្រះ​រាជាណាចក្​រអារ៉ាប៊ីសា​អូឌីត​ កាល​ពី​ថ្ងៃទី១​៨​ ខែ​មីនា ​ឆ្នាំ ​២០២២ ​កន្លង​ទៅ ​ដែល​ទស្សនកិច្ច​នេះ ​បាន​លើក​កម្ពស់​មិន​ត្រឹម​តែ​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ ​រវាង​ព្រះ​រាជាណាចក្រ​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ រវាង​កម្ពុជា ​និង​ពិភព​ម៉ូស្លីម ផង​ដែរ​។ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​កោត​សរសើរ​ចំពោះ​ជំនួយ​ ដែល​ផ្តល់​ដោយ​អង្គការ​សម្ព័ន្ធ​ពិភពឥស្លាម​ ជូនដ​ល់​សហគមន៍​ម៉ូស្លីម​នៅ​កម្ពុជា ​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ការ​អប់រំ​ សុខា​ភិបាល​ និង​ជា​ពិសេស​ការ​បង្កើន​ចំនួន ​កូតា​សម្រាប់​ប្រជាជន​ម៉ូស្លី​មក​ម្ពុជា​ ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ ហាជី (Haji) នៅ​ប្រទេសអារ៉ាប៊ីសាអូ​ឌីត ​ជា​រៀងរាល់​ឆ្នាំ​​។ សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​ជម្រាប​ជូន​ភ្ញៀវថា៖​ ដោយ​សារ​ការ​ដឹក​នាំ ប្រកប​ដោយ​ចក្ខុវិស័យ​ច្បាស់​លាស់​ និង​គោល​នយោបាយ​អំពី​ការ​លើក​កម្ព​ស់​កិច្ច​សន្ទនា​ និង​ការ​​យោគ​យល់​អធ្យាស្រ័យ​ ជំហ៊រ ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម​ ការ​ស្អប់​ខ្ពើម​ និង​អំពើ​ហិង្សា​ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ដោយ​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​មួយ​មាន​ពុទ្ធសាសនិក ​៩០% ​និង​ឥស្លាម​សាសនិ​ក​ ៥% ​អាចធា​នាបា​ន​នូវ​ការ​រួម​រស់​ប្រកប​ដោយ​សន្តិ​សហ​វិជ្ជមាន ​រវាង​ប្រជាជន​ដែល​មានសាសនា​ផ្សេង​ៗ​គ្នា​។ សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​លើក​ឡើងផ​ងដែ​រ អំពី​ការ​យក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​សហគមន៍​ម៉ូស្លីម​កម្ពុជា ​ដូច​ជាកា​រតែង​តាំង​សាសនិក​ឥស្លាម​កម្ពុជា​ ឱ្យ​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ និង​អាជ្ញាធរ​គ្រ​ប់លំ​ដាប់​ថ្នាក់​ ការ​គោរព​ និង​ការ​សម្រួល​ដល់​ការ​ប្រតិបត្តិ​សាសនា ​របស់​ពួក​គេ​ ការ​អភិរក្ស ​ភាសា​កំណើត ​ប្រពៃ​ណី​ និង​ទំនៀម​ទម្លាប់​ ជា​ដើម​​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ