ព័ត៌មាន

អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ប្រជុំ​ឆ្លង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាសទី​១ ​និង​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត​ឆមាសទី​២​ ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
348
2894 អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ប្រជុំ​ឆ្លង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាសទី​១ ​និង​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត​ឆមាសទី​២​ ឆ្នាំ​២០២២

        អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រជុំ​ឆ្ល​ង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាសទី​១​ និង​ទិ​ស​ដៅ​អនុវត្ត​ការងារ​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២២​ នា​ព្រឹ​កថ្ងៃទី​២​៤ ខែ​មិថុនា ​ឆ្នាំ​២០២២ ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍ ​មាស​ សាវ៉ន​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​។​

         តាម​របាយការណ៍​បូក​សរុប​បាន​ឲ្យដឹង​ថា៖ ក្នុង​រយៈ​ពេល៦​ខែ​ ឆ្នាំ​២០២២​នេះ​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​បាន​សម្រេច​នូវ​លទ្ធផល​ការងារ​ និង​ស្នាដៃ​គួរ​ជាទីមោទនៈ​។ ក្នុង​នោះ ​ការ​ងារ​គោល​នយោបា​យ​ ចំពោះ​យោធិន ​បាន​បើក​ប្រាក់​គោល​នយោបាយ​មួយ​លើក​ដំបូង ​ចំពោះ​យោធិន​ពលី​មរណៈ ​ដែល​នៅ​សេស​សល់​ពី​ផែន​ការ ​ឆ្នាំ​២០២១​ សរុប​បាន​ចំនួន ​២៨៩​ នាក់​ ដើម្បី​កាត់​ចេញ​ពី​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ បាន​បើក​ប្រាក់​គោល​នយោ​បាយ​មួយ​លើក​ដំបូង ​ចំពោះ​យោធិ​ន​ពលី​ សោធន​និវត្តន៍​ និង​ចេ​ញ​ពីជួរក្នុង​ ផែន​ការ​ឆ្នាំ​២០២២​ សរុប​បាន​ចំនួន ​២៣៥ ​នាក់។​ ការងារ​អតីត​យុទ្ធជន​ គិត​ត្រឹ​ម​ឆមាស​ ទី១​ ឆ្នាំ​២០២២​នេះ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ មាន​សមាជិក​សរុប​ចំនួន ​៨០,៦៦៧ នា​ក់​។ ​ការ​ងារ​អប់រំ​ អនុវត្ត​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ដល់​កង​ឯក​ភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​២៨​លើក​ ចំនួន​ចូល​រួម​ ១​ពាន់​ ៣៣៥​នាក់​ ដល់​កង​ឯកភាព​ចំណុះ​បញ្ជា​ការ​ដ្ឋាន​ ៤១៩៤​លើក​ ចំនួន​ចូល​រួម​ ៦០១​ពាន់​ ៤៤១​នាក់​។​ បានចង​ក្រង​រៀបចំ​បោះពុម្ភ​-​ថត​ចម្លង​ឯកសារ​អប់រំ​ចិត្ត​សាស្ត្រ​ ចែក​ជូន​បណ្តា​ស្ថាប័ន​/​អង្គភាព​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយ​បន្ត​។

         ការងារ​ព័ត៌មាន ​បាន​ចុះយក​ព័ត៌មាន​តាម​បណ្តា​ស្ថាប័ន​ និង​កង​ឯកភាព​ផ្សេងៗ ​សរុប​ចំនួន​ ៧៨៧ ​លើក ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​តាម​វិទ្យុ ​ទូរទស្សន៍​ ខភម ​ប៉ុស្តិ៍លេខ​៥​ មាន​សកម្មភាព​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា​ រដ្ឋសភា ​រាជ​រដ្ឋាភិបាល ​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ការ​ចាក់​វ៉ាក​សាំង​ជូន​ប្រជា​ពលរដ្ឋ​។ ផ្សព្វ​ផ្សាយ​ព័ត៌​មា​ន តាម​គេហទំព័​រ​ក្រសួង​ការ​ពារ​ជាតិ​ និង​ហ្វេស​ប៊ុក​ផេក​ តាម​ដាន​ និង​សម្រង់​ ព័ត៌មាន​ប្រចាំ​ថ្ងៃ ​ក្នុង​ហ្វេស​បុក​ផេក​ របស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ធ្វើការ​ពិនិត្យ​ ស្រាវ​ជ្រា​វ ឆ្លើយ​តប​ និង​បំភ្លឺ​បាន​ទាន់​ពេល​វេលា​។ ការងារ​កិច្ច​ការ​យោធា​-​ស៊ីវិល​ ចូល​រួម​រៀប​ចំ​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​ពិនិត្យ​និង​ទទួល​សំណុំលិ​ខិត​យោធិន​ពលី ​មរណៈ ពិការចំនួន ៤២៨ នាក់ -បាន​ផ្ទេរ​សំណុំ​លិខិត​យោធិន​ពលី​ និង​ពិការ​ ចំនួន ​៣៩៧ ​នាក់។​ រៀប​ចំ​បុណ្យ​សព​ និង​យោធិន​បាត់​ខ្លួន​ ថ្នាក់​ឧត្ត​មសេនីយ៍ ​ឧត្តម​នាវី​ សហការ​ជា​មួយ​សាមី​អង្គភាព និង​គ្រួសារ​នៃ​សព​។​ ការងារ​សោធន​និវត្តន៍​ បាន​ទទួល​សំណុំ​លិខិត​យោធិន​ដាក់​ឱ្យ​ចូល​និវត្ត​ន៍ ​និង​បាន​ពិនិត្យ​កំណត់​លក្ខខណ្ឌ ​គិត​គោល​រប​ប ដើម្បី​ត្រៀម​រៀប​ចំ​បែប​ប​ទ ឱ្យ​ចូល​និវត្តន៍​ក្នុង​ផែនការ​ឆ្នាំ​២០២២​។​ បាន​នឹង​កំពុង​គ្រប់​គ្រង​មជ្ឈមណ្ឌល​យោធិន​ពិការ​ ចំនួន​២​កន្លែង​ មាន​មជ្ឈមណ្ឌល​បំប៉ន​សុខ​ភាព​យោធិន​ពិការ​ ៣១៧ កោះស្លា និង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧​ គូលេ​ន​ ខេត្ត​សៀម​រាប​ បច្ចុប្បន្ន​យោធិន​ពិការ​ គ្រូ​ពេទ្យ​ គ្រូ​បង្រៀន​បាន​កំពុង​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេងៗ​ ចិញ្ចឹមសត្វ​ ដើម្បី​បង្កើន​ជីវភា​ពគ្រួសារ ​ឱ្យ​បាន​ធូធារ​។

        អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ពី​សំណាក់​ឯកឧត្តម ​អគ្គនាយក​រង​ អស់​លោក​ ​ជា​នាយក ​នាយក​ដ្ឋាន​ចំណុះ​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ដោយ​បាន​ដាក់​ចេញនូវ​ទិសដៅ​អនុវត្ត​ជា​ច្រើន​សម្រាប់​ឆមាស​ទី២​​ ឆ្នាំ​២០២២​ ឲ្យ​ទទួល​បាន​ជោគ​ជ័​យបន្ថែម​ទៀត​។​

       នាយឧត្តមសេនីយ៍ មាស សាវ៉ន បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃខ្ពស់​ចំពោះ​បណ្តា​នាយកដ្ឋាន​ចំណុះ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ពុះពារ​ប្រឹង​ប្រែ​ងសម្រេច​លទ្ធផល​ការ​ងារ​យ៉ាង​ល្អ​ប្រសើរ​ទៅ​តាម​តួនាទី​ភារកិច្ច​ នៅ​ក្នុង​រយៈពេល​៦​ខែ ​ឆ្នាំ​២០២២​កន្លង​មក​នេះ។​ ​ឯកឧត្តម មាស សាវ៉ន បាន​បន្ត​ថា​ ក្នុង​រយៈពេល ​៦​ខែ ​នៃឆ​មាស​ទី​២​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗជា​ច្រើន​ ដែល​ត្រូវ​តាម​ដាន​ និង​យក​ចិត្ត​ទុក​ដាក់​ ទាំង​ក្នុង​តំបន់ ​និង​ពិភព​លោក​។​ ដោយ​ឡែក ​កម្ពុជា​យើង​ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន​ផ​ងដែ​រ និង​ជា​ភ័ព្វ​សំណាង ​ដែល​រាជរដ្ឋាភិបាល ​មាន​ សម្តេច​តេជោ​ ហ៊ុន សែន ​បាន​យក​ចិត្តទុកដាក់​គ្រប់គ្រ​ង និង​ទប់​ស្កាត់​បានទា​ន់ពេ​លវេលា​ តាម​រយៈយុទ្ធនាការ​ការ​ចាក់​វ៉ាក់​សាំង​ផ្ការីក​ចេញ​ពី​ទី​ក្រុង​ ដើម្បី​បង្កើនភាព​ស៊ាំង​ក្នុង​សហគមន៍។​ ឯកឧត្តម មាស សាវ៉ន ក៏បា​ន​ណែនាំនិ​ង​ជម្រុញ ​បណ្តា​នាយកដ្ឋាន​ជំនាញ​បន្តកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត​ នៅ​លើការ​បំពេញ​តួនាទីភារ​កិច្ច​ ដើម្បី​សម្រេច​លទ្ធផល​ការ​ងារ​នៅ​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០២២​ជា​បន្ត​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ